ប្រវត្តិសាស្រ្តពិភពលោក

Crab Nebula៖ ណេប៊ុយឡាដែលបន្សល់ទុក​ពី​ស៊ូពើណូវ៉ា កត់ត្រាទុក​ដោយ​តារាវិទូចិន​ កាល​ពីឆ្នាំ១០៥៤


Listen Later

កាលពីឆ្នាំ១០៥៤ តារាវិទូ​ចិន​បាន​សង្កេតឃើញ​ផ្កាយ​ដ៏ចម្លែក​មួយ​ដួង ដែល​គេ​មិន​ធ្លាប់​ឃើញ​ពីមុនសោះ ស្រាប់តែ​លេចមុខឡើង នៅ​ក្នុង​ផ្កាយគោ (Taurus) ហើយ​មាន​ពន្លឺ​ភ្លឺ​ខ្លាំង ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​សូម្បីតែ​នៅពេល​ថ្ងៃ​។ បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​ស្រាវជ្រាវ​ដឹង​បានថា អ្វីដែល​តារាវិទូ​ចិន​សង្កេតឃើញ និង​កត់ត្រា​ទុក​នៅ​ឆ្នាំ១០៥៤​នោះ គឺ​ជា​បាតុភូត​ស៊ូពើណូវ៉ា ដែល​បច្ចុប្បន្ន​បន្សល់ទុក​នូវ​ណេប៊ុយឡា​ឈ្មោះ "Crab Nebula" ដែល​មាន​មុខកាត់​រហូតដល់​ទៅ ១០ឆ្នាំ​ពន្លឺ។

នៅពេលដែល​ផ្កាយ​មួយ​អស់ជីវិត​ហើយ​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា សារធាតុ​​ដែល​នៅ​ស្រទាប់​ខាង​ក្រៅ​របស់​ផ្កាយ ត្រូវ​សាយភាយ​ចេញ​ទៅ​ក្នុង​ទីអវកាស ហើយ​បង្កើត​បាន​ជា​បណ្តុំ​ធូលី និង​ឧស្ម័ន ដែល​មាន​រាង​ដូចជា​ពពក ហើយដែល​គេ​ឲ្យឈ្មោះ​ថា « Nebula »។  នៅក្នុង​ចំណោម Nebula អស់ទាំងនេះ មាន Nebula មួយ ដែល​គេស្គាល់​ជាទូទៅ​ច្រើន​ជាងគេ គឺ Crab Nebula។

Crab Nebula ដែលមានឈ្មោះ​ផ្លូវការថា « Messier-1 » ឬ​ហៅដោយខ្លីថា « M1 » មានទីតាំង​ស្ថិត​នៅ​ក្នុង​ផ្កាយគោ (Taurus) និយាយ​ឲ្យចំ គឺ​ស្ថិត​នៅ​ក្បែរ​ខាងចុងស្នែងមួយ ក្នុង​ចំណោម​ស្នែង​គោទាំងពីរ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្កាយ​ Aldebaran ដែល​ជា​ផ្កាយ​ដ៏​ភ្លឺ ​ពណ៌ក្រហម​ ស្ថិត​នៅ​ចំភ្នែក​គោ។

គិតមកទល់នឹង​ឆ្នាំ២០២២​នេះ រូបភាព​យ៉ាងច្បាស់ និង​យ៉ាង​លម្អិត​បំផុត​របស់ Crab Nebula គឺ​រូបភាពដែល​ថត​ដោយ​តេឡេស្កុប​ហឺបល នៅក្នុងចន្លោះ​ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០០០ ដោយ​នៅ​ក្នុង​រូបភាព​នេះ គេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​នូវ​សារធាតុ ដែល​បំភាយចេញ​ពី​ផ្កាយ​ក្នុងបាតុភូត​ស៊ូពើណូវ៉ា ដោយ​ពណ៌នីមួយៗ​នៅ​ក្នុង​រូបភាពនេះ កំណត់​អំពី​សារធាតុ​ផ្សេងៗគ្នា ក្នុងនោះ សារធាតុ​ដែល​ប្រមូលផ្តុំគ្នា​ចេញ​រូបរាង​ដូចជា​សសៃ​ប្រទាក់ក្រឡា​គ្នា​ពណ៌​លឿងទំ គឺ​ភាគច្រើន​ជា​អ៊ីដ្រូសែន, ពណ៌បៃតង់ គឺ​ស៊ុលផួរ ចំណែក​ពណ៌ខៀវ និង​ពណ៌ក្រហម​ដែល​នៅ​ជាយខាងក្រៅ គឺ​អុកស៊ីសែន។

នៅ​ក្នុង​រូបភាព​ផ្សេងទៀត តេឡេស្កុប​ហឺបល​ក៏​បាន​ឆ្លុះឃើញ​ផងដែរអំពី​ចលនា​របស់ Pulsar ដែល​ចេញ​ពី​ផ្កាយ​ណឺត្រុង នៅ​ចំកណ្តាល Crab Nebula។ ​ផ្កាយណឺត្រុង ដែល​បន្សល់​ទុក​ពី​ស្នូល​របស់​ផ្កាយ​ដើម ក្រោយ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា... ជាផ្កាយ​ដែល​ផ្សំឡើង​ដោយ​ណឺត្រុង​សុទ្ធសាធ ដោយ​មានទំហំ​​តូច​ត្រឹម​​ប្រហែល​នឹង​​​ទីក្រុង​មួយ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ មាន​ម៉ាស់​ស្មើ​នឹង​ព្រះអាទិត្យ​របស់​យើង ហើយ​​មានចលនា​វិល​ជុំវិញខ្លួនឯង​យ៉ាងលឿន រហូតដល់​ទៅ​ប្រមាណ​ជា ៣០ជុំឯណោះ ក្នុង​មួយវិនាទី។

Crab Nebula នេះ គឺ​ជា​អ្វីដែល​បន្សល់ទុក​ពី​បាតុភូតស៊ូពើណូវ៉ា ដែល​យើងសង្កេតឃើញ កាល​ពី​ជិត​១០០០ឆ្នាំមុន ក៏ប៉ុន្តែ តាមការពិត​ទៅការផ្ទុះស៊ូពើណូវ៉ា​នេះ បាន​កើតឡើង​តាំង​ពី ៧៥០០ឆ្នាំមុនមកម៉្លេះ។ ដោយសារ​តែ​ Crab Nebula នេះ ស្ថិត​នៅ​ចម្ងាយ​រហូត​ដល់​ទៅ​ ៦៥០០ឆ្នាំ​ពន្លឺ​ពី​ភពផែនដី ដូច្នេះ ​ចាប់ពី​ពេល​ផ្ទុះ​ទៅជា​ស៊ូពើណូវ៉ា ពន្លឺ​ស៊ូពើណូវ៉ា​នេះ​ត្រូវ​ចំណាយ​ពេល ៦៥០០ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរ​មក​ដល់​ផែនដី ហើយ​អាច​ឲ្យ​​តារាវិទូ​ចិន​អាច​​សង្កេតឃើញ​បាន កាល​ពី​ជិត​១០០០​ឆ្នាំមុន៕

...more
View all episodesView all episodes
Download on the App Store

ប្រវត្តិសាស្រ្តពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like ប្រវត្តិសាស្រ្តពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

1 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

0 Listeners