របាយការណ៍ស្តីពីចំនួនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសដើរលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បង្ហាញថាមានចំនួនភ្ញៀវទេសចរសរុបជាង ២១លាននាក់។ តួលេខនេះបង្កឲ្យមានការជជែកគ្នាច្រើននៅក្នុងចំណោមមហាជន ខណៈដែលចំនួនពលរដ្ឋខ្មែរទូទាំងប្រទេសមានត្រឹមតែ ១៧លាននាក់ប៉ុណ្ណោះ។ ដូច្នេះសួរថា អ្វីទៅជាវិធីសាស្ត្រនៃការរាប់តួលេខចំនួនភ្ញៀវទេសចរក្នុងពេលបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ និងថាតើតួលេខនេះអាចឆ្លុះបញ្ចាំងអ្វីខ្លះពីសក្តានុពលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា?