នាទីសុខភាពនិងអនាម័យ

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព


Listen Later

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែរ។  តើអ្នកដឹង​ទេ ថា​ម៉ោង​ទទួល​ទានអាហារ​ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព? អ្នក​វិទ្យាសាស្ត្រ​ផ្តល់​សេចក្តី​បំភ្លឺ​ថា​ហេតុ​អ្វី​​ត្រូវ​ឆាប់​ទទួល​ទាន​អាហារល្ងាច។

មនុស្ស​ភាគ​ច្រើន​ប្រុង​ប្រយ័ត្ន​ខ្លាំងណាស់​នៅពេល​ហូបចុក​ម្តងៗ។ មិនហ៊ាន​ហូប​នេះ តម​អាហារ​នោះ​ ឬ​សុខចិត្ត​អត់​ផង​ក៏​មាន ដើម្បី​រក្សា​រាង និង​ក្នុងបំណង​ថែ​រក្សា​សុខភាពឱ្យ​បាន​ល្អ​។ ការ​ហូប​ចុក​ពិត​ជា​សំខាន់​មែនហើយ ប៉ុន្តែពេលម៉ោង​ទទួល​ទានអាហារ​ក៏​សំខាន់​ខ្លាំង​ដែរ ជា​ពិសេស​អាហារ​ពេល​ល្ងាច​តែម្តង។ លោក​អ្នកប្រាកដ​ជា​ធ្លាប់ឮ​​សេចក្តីណែនាំ​របស់​គ្រូពេទ្យ កុំ​ឱ្យ​ទទួលទានអាហារ​ច្រើន​នៅ​ល្ងាច និង​ ឆាប់​ទទួល​ទានអាហារ​ពេល​ល្ងាច ហើយ​មែន​ទេ?

ហេតុ​អ្វី​ត្រូវ​ឆាប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច?

គុណប្រយោជន៍​មួយ​ក្នុង​ចំណោមគុណប្រយោជន៍​ជាច្រើន​នៃ​ការឆាប់ទទួល​ទាន​អាហារ​ល្ងាច​ គឺ​ជួយ​សម្រួល​ដំណេក នៅ​ពេល​យប់។ នៅ​ពេល​បរិភោគអាហារ​ពេល​ល្ងាច យប់​ខ្លាំងពេក អ្នក​នឹង​រុញ​ពន្យឺត​ពេល​ម៉ោង​ចូល​សំរាន្ត​ និង​រារាំង​យន្តការ​រំលាយ​អាហារ។ នៅពេល​ក្រពះ​កំពុង​កិន​រំលាយ​អាហារ  ខ្លួន​ប្រាណ​នឹង​ឡើង​កម្តៅ។ ការ​ឡើង​កម្តៅសីតុណ្ហភាព​ ជា​កត្តា​មួយ​នាំ​ឱ្យ​​រំខានដល់​​ដំណើរ​ងោយងុយ​។ ដើម្បី​មាន​អារម្មណ៍​ងុយ​គេង និង​អាច​សំរាន្ត​លក់​ស្រួល​ សីតុណ្ហភាព​ខ្លួន​ប្រាណ​ត្រូវ​ចុះ​ត្រជាក់​ជាង​ពេល​ធម្មតា​បន្តិច។

ម្យ៉ាង​ទៀត ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្រពះ ឧស្សាហ៍​ភើ ច្រាល​ឡើងជាតិ​​អាស៊ីត​ផង នោះ​អ្នក​ត្រូវ​តែ​ទទួល​ទានអាហារ​ល្ងាច​ឱ្យ​បាន​យ៉ាង​ហោច​បីម៉ោង​មុន​ចូល​សំរាន្ត​​ទើប​ល្អ។ ការ​ទទួល​ទានអាហារ​ល្ងាច​ច្រើន​ពេក បូក​ផ្សំ​នឹង​អាហារ​​​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ច្រើនទៀត នោះ​ក្រពះច្បាស់​ជា​​ត្រូវ​ពេល​វេលា​ច្រើន​សម្រាប់​រំលាយ។ គ្រោះ​​ហានិភ័យ​កើត​រោគ​ច្រាល​ទឹក​អាស៊ីត នឹង​កើន​ឡើង ព្រោះ​ការ​ទំរេត​ខ្លួន​ដេក ក្រោយ​បាយហើយភ្លាម ជា​ពិសេស​បើ​ដេក​ផ្អៀង​ទៅ​ខាង​ស្តាំ ប្រៀប​ដូច​ជា​ផ្កាប់​ក្រពះ​ចាក់​អាហារ​ឱ្យ​ចេញ​មក​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​​អាការៈ​ឡើង​ច្រាល​អាស៊ីត និង​រលាក​ក្រពះ។

ជាងនេះ​ទៅ​ទៀត បើ​តាមអ្នក​ស្រាវជ្រាវ​ ការ​ឆាប់​ទទួល​ទាន​អាហារ​ពេលល្ងាច អាច​ជា​ឱកាស​អត់​អាហារ​បាន​យូរ​ម៉ោង​ គ្រប់​គ្រាន់ល្អ​សម្រាប់​សុខភាព។ ការ​អត់​អាហារ យ៉ាង​ហោច​១២ម៉ោង​ជាប់​គ្នា ឬ​ច្រើន​ជាង​នេះ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន ដល់​ប្រព័ន្ធ​មេតាបូលិក ជាពិសេស​មេតាបូលិក​ខាង​ចាត់​ចែង​ជាតិ​ស្ករ និង​សម្ពាធឈាម។ អត់​អាហារ​រយៈ​ពេល​វែង​​​ជា​អន្ទាក់​ចង​ភ្ជាប់​នាំ​ទៅ​រក​ការ​ជួយ​បញ្ចុះ​ហានិភ័យ​នៃគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល។

ទម្លាប់​ល្អ​នេះ​អាច​ជួយ​កាត់បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង​ទៀត។ បើ​តាម​ការ​សិក្សា​ថ្មី ដឹកនាំ​ដោយ​វិទ្យាស្ថានស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង អ្នក​ដែល​បរិភោគអាហារ​ល្ងាច​នៅ​ក្រោយ​ម៉ោង​៩យប់ មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង ២៨%​លើស​អ្នក​ដែល​ទទួល​ទាន​អាហារ​ល្ងាច​នៅមុន​ម៉ោង​៨ល្ងាច។ ភាព​ខុស​គ្នា​មាន​កាន់​តែ​ច្បាស់​ខ្លាំង​សម្រាប់​ស្ត្រីភេទ។​ ឆាប់បាយល្ងាច​ ទំនង​អាច​ចូលរួម​ចំណែក​ជួយ​គ្រប់គ្រងទម្ងន់​មិន​ឱ្យឡើង​គីឡូ​បាន​​ទៀត​ផង។

តើ​ត្រូវ​ទទួល​ទានអាហារ​ល្ងាច​នៅ​ម៉ោង​ប៉ុន្មាន ដែល​ល្អ​បំផុតនោះ ?

សរីរាង្គកាយ​មនុស្ស​ធ្វើ​សកម្មភាព​បំប្លែង​អាហារ​មិន​ដូច​គ្នាទេ រវាង​អាហារ​ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច។ មាន​ន័យ​ថា​ អាហារ​មួយ​ចានក្នុង​បរិមាណ​និង​គុណភាព​​ដូច​គ្នា តែ​ទទួល​ទានខុស​ពេលម៉ោង​​គ្នា​ ​ជា​បាយ​ថ្ងៃ​​ត្រង់​និង​បាយ​​ល្ងាច​ នឹង​​ជះឥទ្ធិពល​ទៅ​លើ​​សុខភាព​ខុស​គ្នា​ស្រលះ ជា​ពិសេសការ​បំប្លែង​​ជាតិ​ស្ករ​។ សកម្មភាព​ធ្វើ​មេតាបូលិក​របស់​សរីរាង្គកាយ​ មាន​សក្តិសិទ្ធភាព​ ធ្លាក់​ចុះ​​ទៅ​តាមពេលវេលា​។ ​ឧទាហរណ៍ ការចាត់ចែងបំប្លែង​អត្រាជាតិ​ស្ករ​ក្នុង​ឈាម បាន​ល្អ ប្រកប​ដោយប្រសិទ្ធភាព​​ខ្លាំងនៅ​ពេល​ព្រឹក ​ជាង​នៅ​ពេល​ល្ងាច និងជាង​នៅ​ពេលយប់ ដែល​​អរមូន​មេឡាតូនីន ចាប់​ផ្តើម​ចេញ​សាយភាព ពោល​គឺ​យើង​ចាប់​ផ្តើមងងុយគេង។ គ្មានការ​បំប្លែង គ្មានសកម្មភាព​មេតាបូលិក​ត្រឹម​ត្រូវ​ ខ្លាញ់​នឹង​កកស្តុកក្នុង​ពោះ។ នេះ​បើ​តាម​ការសិក្សា​ដដែល​ដោយ​សង្កត់​ធ្ងន់​ថា ការបរិភោគ​អាហារ​នៅ​ពេល​យប់​ជ្រៅ​ពេក​នឹង​សម្រួល​ឱ្យ​មាន​សល់​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ហើយ​ធ្វើ​ឱ្យ​ឆាប់​ឃ្លាន​ទៀត។

នៅក្នុង​អនុសាសន៍ ក្រុមអ្នកវិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​ទទួល​ទានអាហារ​ឱ្យ​បាន​មុន​ម៉ោង​៨យប់ សម្រាប់​ទម្លាប់​របស់​បណ្តាជនបារាំង ដែល​ចូល​ធ្វើការ​នៅ​ម៉ោង​៩-១០ព្រឹក។  ពេល​ម៉ោង​បាយ​ល្ងាច​នេះ​អាច​ប្រែប្រួលទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​នីមួយដែរ។ តែគោលការណ៍​មាន​តែ​មួយ​គឺ ​​ប្រសិន​បើ​អាច ត្រូវ​សម្រប​ម៉ោង​បាយ​ល្ងាច ទៅ​នឹង​ពេល​ភ្ញាក់ ដើម្បីធ្វើយ៉ាងណា​ឱ្យ​រយៈ​ពេល​អត់​អាហារ បាន​វែង​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន យ៉ាង​ហោច​ប្រមាណ​ជាង​១២ម៉ោង។

បាយល្ងាចត្រូវ​​តិចជាង​ពេល​ព្រឹក​និង​ពេល​ថ្ងៃ?​

តាម​ក្បួន​ អាហារ​​ពេល​ល្ងាច​ត្រូវ​​​ឱ្យ​តិច​ជាង​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ត្រង់។ ប៉ុន្តែសម្រាប់​មនុស្ស​សម័យ​ថ្មី និង​សម្រាប់​អ្នក​ធ្វើការ​ ក៏​ដូច​ជា​ក្មេងកំពុង​​ពេញ​វ័យ​សិក្សា​ មនុស្ស​ភាគច្រើន​គ្មាន​ពេល​វេលា​ច្រើន​ទេ នៅ​ពេល​ថ្ងៃ និង​មិន​អាច​ផ្តល់​តម្លៃ​ខ្លាំង​ដល់​ការ​ទទួល​​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​បានឡើយ។ ទាំង​ក្មេង​ទាំង​ចាស់​ បាយ​ថ្ងៃ​ គ្រាន់​តែ​ជា​ការ​បរិភោគ​បំបាត់​ឃ្លាន។ ដូច្នេះ​​អាហារ​ត្រឹម​ត្រូវ​ និង​សំខាន់​ ត្រូវ​លើក​ទៅហូប​ជុំ​គ្នា​នៅ​ពេល​ល្ងាច និង​មិន​អាច​បរិភោគ​ឆាប់​បាន​ទេ។

ក្នុងករណី​ អ្នក​មិនអាច​ទទួល​ទាន​អាហារល្ងាច​ តាំងពី​ក្បាលព្រលប់​បានទេ សូមព្យាយាម​បរិភោគ​ឱ្យ​បាន​បី​ម៉ោង​មុន​ចូល​សំរាន្ត និង​កុំបរិភោគច្រើន ​ឱ្យ​ឆ្អែត​ជ្រុលពេក។ អាហារ​ល្អ​ អាហារ​ឆ្ងាញ់ ផ្តល់​សុខភាព​ល្អ មិន​មែន​ជា​អាហារក្នុង​បរិមាណ​​ច្រើន​ សុទ្ធ​តែ​សាច់​ទេ តែ​ជា​អាហារ​ដែល​ងាយ​រលាយ  ជា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ និង​មិន​ធ្វើ​ឱ្យ​ឡើង​ជាតិ​ស្ករ​ខ្លាំង។ គំរូ​អាហារ​ពេល​ល្ងាច​ត្រឹម​ត្រូវ​មាន​លំនឹង គឺ​ ពិសា​បន្លែ​ឱ្យ​បាន​ច្រើន ក្នុង​បរិមាណពាក់កណ្តាល ជាតិ​ប្រូតេអ៊ីន (សាច់​​សត្វ​ឬពិសេស​ត្រី) និង​ជាតិ​ម្សៅ (បាយ នំប៉័ង ប៉ាត់)  ​តែ​មួយភាគបួនបាន​ហើយ​​ក្នុង​មួយ​មុខៗ។

សូម​ប្រយ័ត្ន! ពាក្យ​ថា​បរិភោគ​​​អាហារ​ពេល​ល្ងាចកុំ​ឱ្យ​ឆ្អែ​ត​ជ្រុល មិនមែន​មាន​ន័យ​ថា ត្រូវបន្ថយ​ឱ្យ​នៅ​​តិច​ខ្លាំង និង​មិន​ហូប​សោះ​នោះ​ទេ។ តិច​ពេក ឬ​អត់​ហូប​ល្ងាច អាច​ជះ​ឥទ្ធិពល​បញ្ច្រាស ព្រោះយើង​អាច​កើត​រោគ​ឃ្លាន​ពេល​យប់ ហើយទ្រាំ​មិន​បាន​ក៏​ទៅហូប​ច្បិច​ច្បុច​ទាំងយប់។ ទង្វើ​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ ព្រោះ​វា​នឹង​រំខាន​សង្វាក់​មេតាបូលិក​ផង ងាយ​ធ្វើ​ឱ្យ​ធាត់​ផង។

អាហារ​​ព្រឹក​សំខាន់ជាង​គេ​បំផុត​?

 

ការ​លោត​រំលង​ មិន​បរិភោគ​អាហារ​នៅ​ពេលយប់ ឬ​នៅ​ពេល​​ណា​មួយ ​សុទ្ធ​តែ​មិនមែន​ជា​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​ចង់​ណែនាំ​ឡើយ។ អ្នក​ខ្លះ​ ដោយ​មាន​អារម្មណ៍​ខុស​ខ្លួន ទទួល​ទាន​អាហារ​ពេល​ល្ងាច​ច្រើន​ជ្រុល និង​យប់​ជ្រុល​ពេក ព្រឹក​ឡើង​មិនស្រស់​ស្រូប​​អាហារ​ពេល​ព្រឹក​។ សម្រាប់​មនុស្ស​ធំ​ពេញ​វ័យ មិន​ស្រស់​ស្រូប​ពេល​ព្រឹក​ក៏​មិន​អី​ដែរ តែ​ចំពោះក្មេង​វិញ ការ​មិន​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ សំខាន់​ខ្លាំង​ជាង​គេ​បំផុត សំខាន់​ជាងអាហារ​ពេល​ថ្ងៃ​និង​ពេល​ល្ងាច​ខ្លាំងណាស់។ ការ​សិក្សាតាម​ដាន​ក្មេង​រយៈ​ពេល​២០ឆ្នាំ​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កុមារ​និង​ក្មេង​ជំទង់ (៩ទៅ​១៥ឆ្នាំ) ពេញ​វ័យ​លូត​លាស់ មិន​ទទួលទាន​អាហារ​ពេល​ព្រឹក មាន​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់​ក្នុង​ឈាម​ខ្ពស់​ នៅ​ពេល​ធំ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង​នៅ​ពេល​ចាស់​ឡើង។

ចំពោះ​មនុស្ស​ធំ ដោយ​ជាក់​ស្តែង​ បើ​មិន​ឃ្លាន​ យើង​មិន​គួរ​ប្រឹង​បរិភោគ​ទេ។ ប៉ុន្តែ​ការ​ឃ្លាន​ជា​អាការៈ​ជំងឺធម្មជាតិ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​លោក​វេជ្ជបណ្ឌិត Michel Cymes យល់​ថា​នៅ​ពេល​មាន​អាការៈ​​មិន​ឃ្លាន មិន​ចង់​ទទួល​ទានអាហារ​នៅ​ពេល​ណាមួយ អ្នក​ត្រូវ​ចោទ​សួរ​ខ្លួន​ឯង​ភ្លាម អំពី​របៀប​របប​រស់​នៅ​ប្រចាំថ្ងៃ ៖ តើ​ខ្ញុំ​មិន​បាន​​បរិភោគ​ច្រើន​ជ្រុល​នៅ​ពេល​ល្ងាច​ទេឬ? តើ​ខ្ញុំ​មិន​ហូប​បាយ​ល្ងាច​ នៅ​យប់​ជ្រៅ​ពេក​ទេឬ? ​តើ​ខ្ញុំ​ដេកជ្រុល ក្រភ្ញាក់នៅ​ពេល​ព្រលឹម​​មែន​ទេ? នៅ​ពេលរក​ចម្លើយឱ្យ​​សំណួរ​ទាំង​បីនេះបាន​​ហើយ អ្នក​ពិត​ជា​អាចរក​ឃើញ​ទម្លាប់​អាក្រក់​ណាមួយរបស់​ខ្លួន ហើយ​​សាក​ល្បង​ប្តូរ​វាចោល​ទៅ នោះ​អ្នក​នឹង​អាច​ឃ្លាន​ទៀង​ពេល​​បាន​យ៉ាង​ត្រឹម​ត្រូវ​ហើយ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
6 Minute English by BBC Radio

6 Minute English

1,758 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Learning English For Work by BBC News

Learning English For Work

45 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners