Sign up to save your podcasts
Or
អាជ្ញាធរអាមេរិកទើបបានចេញសេចក្តីអនុញ្ញាតជាលើកទីមួយ ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន។ ដូចឈ្មោះដែលហៅ ជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន កើតលើស្ត្រីប្រមាណពី១០-២០% ក្រោយឆ្លងទន្លេរួច។ តើជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនជាអ្វី ? ជំងឺនេះមានរោគសញ្ញាយ៉ាងណា? អ្វីជាដើមហេតុនាំឱ្យកើតជំងឺនេះ?
ភ្នាក់ងារឱសថអាមេរិកបានប្រកាសអនុញ្ញាតជាលើកទីមួយ នៅថ្ងៃទី ៤សីហា ឱ្យប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តលើរូបស្រ្តីសរសៃខ្ចី។ Zurzuvae ជាថ្នាំដែលផ្សំឡើងដោយសារធាតុសកម្មឈ្មោះ zuranolone។ អាជ្ញាធរបានណែនាំឱ្យស្ត្រីលេបថ្នាំលេខ៥០មីល្លីក្រាមនេះចំនួនមួយគ្រាប់ក្នុងមួយថ្ងៃ ជារៀងរាល់ល្ងាចរយៈពេល១៤ថ្ងៃ។ ការសិក្សាពីរបានបង្ហាញអំពីប្រសិទ្ធភាពថ្នាំថារោគសញ្ញាជំងឺហាក់បានធូរស្បើយប្រសើរឡើងភ្លាមក្រោយពីបានទទួលទានថ្នាំ តែប្រមាណបីថ្ងៃ។ ថ្នាំមានប្រសិទ្ធភាពយ៉ាងលឿនរហ័សហើយ រយៈពេលនៃការព្យាបាលខ្លីជាងវិធីព្យាបាលមុនៗទៀត។ ជាងនេះទៅទៀត ថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនដែលមានធ្វើចរាចរណ៍លើផ្សារកន្លងមក ឧទាហរណ៍brexanolone មានទម្រង់ជាថ្នាំចាក់ និងត្រូវស្ថិតក្រោមតាមដានវេជ្ជសាស្ត្ររយៈពេល៦០ម៉ោងនៅពេលប្រើ ហើយតម្លៃក៏ថ្លៃខ្លាំងទៀត។ ចំណែកថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូនរួច Zurzuvaeវិញមានទម្រង់សាមញ្ញងាយប្រើខ្លាំងព្រោះជាថ្នាំគ្រាប់សម្រាប់លេប។
ដូចម្តេចដែលហៅថាជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?
ផ្តល់កំណើតកូនជាដំណឹងល្អណាស់សម្រាប់គូស្វាមីភរិយាជាទូទៅ និងជាប្រភពនាំឱ្យមានអារម្មណ៍ពុះកញ្ជ្រោល ៖ រំភើបរីករាយ ក្តីស្រលាញ់ពេញចិត្ត លាយលំដោយការខកចិត្តឬថប់បារម្ភ។ ក្នុងរវាងប៉ុន្មានសប្តាហ៍និងខែដំបូងក្រោយកំណើតកូន ស្ត្រីជាម្តាយតែងតែមានអារម្មណ៍ចម្រុះ រំជើបរំជួល ជាធម្មតា ម្តងឡើងម្តងចុះ ច្របូកច្របល់នៅចំពោះមុខព្រឹត្តិការណ៍ថ្មី ដែលបានប្តូរផ្លាស់ទាំងរូបរាងកាយនិងទឹកចិត្តជាម្តាយ។ សម្រាប់ម្តាយឪពុកថ្មីថ្មោងភាគច្រើន ភាពរីករាយស្រលាញ់កូនដ៏លើសលប់ បានមកគ្របដណ្តប់ បាំងបាត់ក្តី នឿយហត់ ព្រួយបារម្ភ ខ្វល់ខ្វាយឬការបាក់ទឹកចិត្តជិតឈឹង។ ប៉ុន្តែសម្រាប់អ្នកជាម្តាយខ្លះទៀត កូនទើបកើតបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានអារម្មណ៍បាក់ទឹកចិត្តព្រួយថាមិនអាចទទួលខុសត្រូវមើលកូន អស់កម្លាំងចិត្ត-កម្លាំងកាយ លែងចង់ថ្នាក់ថ្នមស្រលាញ់កូន។ នៅប្រទេសបារាំង មានស្ត្រីទើបឆ្លងទន្លេរួចប្រមាណពី១០ទៅ២០%ធ្លាក់ខ្លួនមានអាការៈបែបនេះ។ នោះគឺជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។
គ្មាននរណាសូវលើកមកនិយាយ បាក់ទឹកចិត្តក្រោយការសម្រាលកូនរួច ជាជំងឺរោគចិត្តមួយដ៏ពិតៗ ដែលតម្រូវឱ្យមានការព្យាបាលនិងតាមដានសុខភាពម្តាយយ៉ាងត្រឹមត្រូវ។ ជំងឺនេះអាចលេចឡើងនៅប៉ុន្មានថ្ងៃក្រោយសម្រាលកូនរួច និងរហូតដល់កូនមានអាយុជាងមួយខួប។ គ្រាន់តែរយៈពេលដែលមានហានិភ័យខ្ពស់បំផុត គឺនៅពេលកូនខ្ចីអាយុបាន៦ទៅ៨អាទិត្យ និងបន្ទាប់មកពេលកូនមានអាយុ៩ទៅ១៥ខែ។
បន្ទាប់ពីសម្រាលកូនរួច នៅម្តុំថ្ងៃទីបី ស្ត្រីជាម្តាយថ្មីថ្មោងហាក់មានអារម្មណ៍អាប់អួរ កើតទុក្ខ ចង់យំដោយឥតមូលហេតុ។ អាការៈបែបនេះមានលេចឡើងពីរបីម៉ោង ជួនដល់ពីរបីថ្ងៃ រួចក៏បាត់ទៅវិញដោយឯងៗ ដោយគ្មានត្រូវការការព្យាបាលអ្វីទាំងអស់ (វត្តមាននិងទឹកចិត្តយោគយល់របស់ក្រុមគ្រួសារ គ្រប់គ្រាន់នឹងជួយស្ត្រីសរសៃខ្ចីនេះបានហើយ)។ នេះជាបាតុភូតខ្លី ធម្មតា ហៅតាមភាសាបច្ចេកទេសថា Baby Blues ដែលបណ្តាលមកពីការអស់កម្លាំងពេលប្រឹងបង្កើតកូន និងការធ្លាក់ចុះជាគំហុកនៃអ័រមូន Œstrogèneនិង Progestéroneពីក្នុងសរីរាង្គកាយ។ កាលនៅពរពោះស្ត្រីមានអ័រមូនទាំងពីរនេះច្រើនខ្លាំងណាស់។
ស្ត្រីប្រមាណពី៥០ទៅ៨០%តែងជួបបាតុភូត Baby blues ក្រោយពីឆ្លងទន្លេរួចបានពីរបីថ្ងៃ ប៉ុន្តែជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូន អាចបណ្តាលមកពីមូលហេតុផ្សេង ដែលមិនមែនជាបញ្ហាសរីរវិទ្យាសោះ។ ធ្លាក់ទឹកចិត្តក្រោយសម្រាលកូន ជាជំងឺដែលធ្ងន់ធ្ងរ អាចអូសបន្លាយយូរ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវ។
ជំងឺធ្លាក់ទឹកចិត្តក្រោយពេលសម្រាលកូនមានរោគសញ្ញាដូចម្តេចខ្លះ?
ជាញឹកញាប់បំផុត ស្ត្រីមានអាការៈនឿយហត់អស់កម្លាំងខ្លាំងស្ទើររលីងតែម្តង ពេលឆ្លងទន្លេរួច។ ភាពជាម្តាយក្នុងពេលដំបូងៗភ្លាម តែងអស់កម្លាំងខ្លាំងជាធម្មតា តែក្នុងករណីមានជំងឺធ្លាក់ទឹកចិត្ត ស្ត្រីមានអាការៈអស់កម្លាំងខ្លាំងចម្លែក ខុសគេឯង និងយ៉ាងហួសហេតុ។ ផ្ទុយទៅវិញ ស្ត្រីជាជនរងគ្រោះនៃជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាលកូនខ្លះអាចភាព រវើកសកម្មខុសទំនងទៅវិញ។ ហើយទន្ទឹមគ្នានោះ ស្រ្តីមានបញ្ហាដំណេក សំរាន្តមិនលក់ ឬដេកមិនចង់ភ្ញាក់។ មានអារម្មណ៍ចង់តែយំ ហើយលាក់មិនឱ្យគេដឹង។ ទទួលទានមិនចូល។ មានអាក្បកិរិយាឆេវឆាវ ឆាប់ខឹង ខឹងមិនទំនង កើតទុក្ខ មានកង្វល់ មិនរីករាយស្វាគមន៍នឹងអ្វីដែលធ្លាប់នាំសប្បាយពីមុន។ មានអារម្មណ៍ថាអសមត្ថភាពក្នុងការមើលថែ និងស្រលាញ់កូន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំង ស្ត្រីមានគំនិតចង់ធ្វើអត្តឃាតតែម្តងផង។
គ្រប់ស្ត្រីរងគ្រោះមិនសុទ្ធតែមានអាការៈដូចរៀបរាប់ខាងលើទាំងអស់ទេ។ ខ្លះក៏មានអាការៈច្បាស់លាស់ខ្លាំង ខ្លះក៏ពិបាកដឹង។ ដោយហេតុថាជាទូទៅ ស្ត្រីមានជំងឺនេះច្រើនតែចង់លាក់ យើងត្រូវតែប្រុងប្រយ័ត្នខ្លាំងនៅពេលឃើញអ្នកទើបឆ្លងទន្លេរួចប្តូរផ្លាស់ឥរិយាបថនិងទម្លាប់។
តើមានកត្តាហានិភ័យអ្វីខ្លះដែលនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តក្រោយការសម្រាលកូន?
មូលហេតុដែលគេជួបប្រទះជាញឹកញយជាងគេ គឺ មានព្រឹត្តិការណ៍ជីវិតបែបស្ត្រេសខ្លាំង មិនសូវមានទំនុកចិត្តលើខ្លួនឯង មានជីវិតឯកា មានបញ្ហាក្នុងជីវិតគូប្តីប្រពន្ធ ការប្តូរផ្លាស់សរីរាង្គកាយខ្លាំងនិងនឿយហត់ជ្រុលពេកក្នុងពេលបានសមាជិកថ្មី។ ស្ត្រេសពេលសម្រាលកូន លំបាកខ្លាំង ក៏អាចដើរតួសំខាន់នាំឱ្យងាយមានជំងឺបាក់ទឹកចិត្តដែរ។ ភាពក្រីក្រ ជីវភាពទ័លខ្លាំងគ្មានទស្សនវិស័យសម្រាប់អនាគត រស់តែម្នាក់ឯង គ្មានញាតិ គ្មានមិត្តចាំជួយចាំស្តាប់ទុក្ខលំបាក ធ្លាប់ឆ្លងកាត់កុមារភាពលំបាកលំបិន មានទំនាក់ទំនងមិនល្អជាមួយឪពុកម្តាយ ឬធ្លាប់មានករណីបាក់ទឹកចិត្តក្នុងកំណើតកូនមុនៗសុទ្ធសឹងជាហានិភ័យនាំឱ្យមានគ្រោះលេចជំងឺធ្លាក់ទឹកចិត្តក្រោយទន្លេជាថ្មី។
តើមានមធ្យោបាយការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនដែរឬទេ?
មាន! ការអប់រំចិត្តសាស្ត្រ ឱ្យចេះសម្របខ្លួនទៅនឹងស្ថានភាពជីវិតថ្មី ចេះចាត់ចែងស្ត្រេស និងមានបណ្តាញទំនាក់ទំនង សម្រាប់ផ្តល់កម្លាំងចិត្តនិងកម្លាំងកាយ ជាមធ្យោបាយសំខាន់បំផុតក្នុងការការពារមិនឱ្យកើតជំងឺបាក់ទឹកចិត្ត។ ចូររៀបចំនិងស្វែងរកជំនួយនិងការគាំទ្រ ផ្លូវកាយផ្លូវចិត្តពីសំណាក់ក្រុមគ្រួសារសាច់ញាតិ ឬមិត្តភក្តិក្នុងរយៈពេលសម្រាកមាតុភាព។
ម្យ៉ាងទៀត អឺរ៉ុបកំពុងសំលឹងមើលប្រពៃណី ថែទាំស្ត្រីទើបឆ្លងទន្លេ របស់បណ្តាជននៅអាស៊ី។ ផ្ទុយពីស្ត្រីនៅប្រទេសបារាំង ឬនៅអឺរ៉ុបជាទូទៅ ដែលក្រោយពីឆ្លងទន្លេហើយសម្រាកនៅមន្ទីរសម្ភពតែពីរបីថ្ងៃ នឹងចេញមកផ្ទះនិងមើលថែកូនដោយខ្លួនឯង ស្រ្តីអាស៊ីសរសៃខ្ចី ខ្លះតមមិនធ្វើការធ្ងន់រយៈពេលមួយខែ និងអាចពឹងពាក់លើក្រុមគ្រួសារបានស្ទើរតែទាំងស្រុង ដោយបានទទួលការថ្នមថែពីក្រុមគ្រួសារយ៉ាងពិសេស។
ដោយភាពជឿនលឿននាបច្ចុប្បន្ននេះ តែមិនបោះបង់ប្រពៃណីយកចិត្តទុកដាក់លើស្ត្រីសរសៃខ្ចី ប្រទេសកូរ៉េខាងត្បូងមានរចនាសម្ព័ន្ធថែទាំស្ត្រីទើបទន្លេរួចនិងកូនខ្ចី ទំនើបប្លែកពីគេ គឺមានជាសណ្ឋាគារកូនខ្ចី ឬសេវាអ្នកមើលថែកូនងារ និងគិលានុបដ្ឋាកប្រកបដោយបទពិសោធន៍ខ្ពស់ច្រើនឆ្នាំមកមើលថែមុជទឹកផ្តេកទារក ដាំបាយដាំទឹក ជារៀងរាល់ដើម្បីឱ្យស្ត្រីទើបឆ្លងទន្លេរួចមានពេលវេលាសម្រាកគ្រប់គ្រាន់ មានកម្លាំងពលំពេញលេញឡើងវិញ និងបានជាស្នាមថ្នេរបួសពេលកើតកូន លែងសូវមានឈាមធ្លាក់ឈាម។ នៅប្រទេសចិន តាមទម្លាប់បូរាណស្ត្រីឆ្លងទន្លេហើយត្រូវសំងំសម្រាកនៅផ្ទះពេញមួយខែ ហើយក៏មានរចនាសម្ព័ន្ធជឿនលឿនសេវាខ្ពស់ ទៅតាមតម្រូវការនិងជីវភាពមានបានរបស់មនុស្សម្នាក់ៗ។ មជ្ឈមណ្ឌលថែទាំស្ត្រីឆ្លងទន្លេរួចខ្លះមានចំណាត់ថ្នាក់ផ្កាយ៥ ដូចសណ្ឋាគារប្រណិតៗដែរ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners