នាទីសុខភាពនិងអនាម័យ

ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង


Listen Later

ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ?

ឈឺ​ចង្កេះ​ ឬ​ឈឺ​ខ្នង​ជា​អាការៈ​រោគ​ដែល​មនុស្ស​ទូទៅ​ជួបប្រទះញឹក​ញយ​ណាស់​។ នៅ​ប្រទេស​បារាំង ​ក្នុង​ចំណោមមនុស្ស​​៥​នាក់ មាន​បួន​នាក់ហើយជួប​បញ្ហា​ឈឺ​ចង្កេះ​-ឈឺ​ខ្នង។ តែ​ជា​សំណាង​ល្អ ក្នុង​ករណី​ភាគ​ច្រើន ការ​ឈឺ​ចង្កេះ​មិន​មែន​ជា​ជំងឺ​ធ្ងន់ធ្ងន់​ទេ។ មូលហេតុ​ចម្បង​ដែល​នាំ​​ឈឺ​ចង្កេះឈឺ​ខ្នង​នោះ​ គឺ​មក​ពីសាច់​ដុំ​ខ្វះកម្លាំង​និង​មិន​សូវ​មាន​​ចលនា​នៅ​ត្រង់​ចង្កេះ។ ករណី​ឈឺ​បែប​នេះ គេ​អាច​​ព្យាបាល​ជា ដោយត្រូវបញ្ចេញ​សកម្មភាព​ និង​​បំប៉ន​​​សាច់​ដុំ តាម​រយៈ​​លំហាត់​ប្រាណ​ ដើម្បី​ពង្រឹងសាច់​ដុំ​​និង​បន្ទន់​តំបន់​ចង្កេះឱ្យ​មាន​ចលនា​រលូន​ជាង​មុន។

ភ្នាក់ងារ​សុខាភិបាល​បារាំង បាន​ថែម​ទាំង​ណែនាំ​និង​ចេញ​ពាក្យ​ស្លោក​ថា ធ្វើចលនា​ជា​វិធីព្យាបាល​ដ៏​ប្រពៃ​នៃការ​ឈឺចង្កេះ។ ជា​ការ​បញ្ចេញ​សកម្មភាព​​ដោយ​សន្សឹមៗ បន្តិច​ម្តងៗ និ​ង​ច្រើន​ឡើងៗ​ជា​លំដាប់ ក្នុង​បំណង​បញ្ចៀស​កុំ​ឱ្យ​អាការៈ​ឈឺ​ខ្នង​ឈឺ​ចង្កេះ​ក្លាយ​ជា​អាការៈ ​រ៉ាំរ៉ៃ​ទាន់។ ពាក្យ​ថា​ធ្វើ​សកម្មភាព ធ្វើ​ចលនា មិនមែន​សំដៅ​លើ​ការបញ្ចេញ​សកម្មភាព​បែប​កីឡា​ ហើយ​ក៏​គ្មាន​ដែរ​លំហាត់​កាយ​សម្ព័ន្ធ​ពិសេស​សម្រាប់​ព្យាបាល​ការ​ឈឺ​ចង្កេះ​នោះ។ គ្រប់​កាយវិការ និង​ចលនា​​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ដោយ​មិន​បង្ខំ​ សុទ្ធ​តែ​ផ្តល់​ផល​ល្អ​។ ផ្ទុយ​ទៅ​វិញ ការ​សំងំ​សុខ​ ស្ពឹក​ស្រពន់ រក​តែ​ភាព​ស្រណុក មិន​បញ្ចេញ​ចលនា​ និង​សកម្មភាព​កាយ​សម្បទា ជា​សត្រូវ​ដ៏​ចម្បង​នៃ​ការ​ឈឺ​ចង្កេះ​ខ្នង ព្រោះ​អាច​នឹង​ជំរុញ​មាន​អាការៈ​ជាប់​ខ្នង​ជាប់​ចង្កេះ​បាន។ ដេក​ស្ងៀម​ មិន​ហ៊ាន​កម្រើក មិន​ហ៊ាន​ធ្វើ​សកម្មភាព មិនហ៊ាន​ដើរ ថមខ្លួន​ជ្រុល​ពេក​អាច​នឹង​បង្អូស​ពេល​វេលា​នៃ​ការ​ជា​សះស្បើយ​ទៅ​វិញ​ទេ។ នេះ​បើ​តាមពន្យល់​របស់​​អាជ្ញាធរ​សុខាភិបាលបារាំងនៅ​ក្នុង​ទំព័រវេបសាយ​Ameli.fr។

ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​ខ្លះ ការ​ឈឺ​ចង្កេះ​ឈឺខ្នង​មាន​អម​ដោយ​អាការ​ឈឺ​ចាក់​ចុះ​ទៅ​ជើង ត្រង់​ភ្លៅ និង​កំភួន​ជើង ដោយ​មាន​អារម្មណ៍​ស្ពឹក ​ស្រពន់​ ឬ​ខ្សោយ នៅ​​ជើងម្ខាង​។ អាការៈ​នេះ​គេ​ហៅ​ថា​ជា​ជំងឺ​សរសៃ​ Sciatique។ មូលហេតុគោល​​ដែល​នាំ​មាន​បញ្ហា​sciatique គឺ​មក​ពី​ ​ទ្រនាប់​ឆ្អឹង ដែល​ស្ថិត​ចន្លោះ​ពី​ឆ្អឹង​កង​មួយ​ទៅ​ឆ្អឹង​កង​មួយ ឬ​ដែល​យើង​មាន​ទម្លាប់​ហៅ​ថា​ឌីស មាន​បញ្ហា​ មាន​ភាព​មិន​ប្រក្រតី​ បាត់​ទម្រង់​ដើម។

ឌីស ឬ​ទ្រនាប់​ឆ្អឹងកង ​មាន​តួនាទី​ជាអ្នក​​ទប់​-កល់​កុំ​ឱ្យ​ឆ្អឹងកង​ខ្នង​ប៉ះកកិត​​ឬ​បុក​ទង្គិច​គ្នា នៅ​ពេល​ធ្វើ​ចលនា​ ឬ​អុកទង្គិច​ជា​យថាហេតុ​ណាមួយ។ ទ្រនាប់​ឆ្អឹង​នេះ (Disques intervertébrales) មាន​រចនា​សម្ព័ន្ធ​ស្មុគស្មាញ ផ្សំ​ដោយ​ប្រព័ន្ធ​សរសៃប្រសាទ​​ផង ឆ្អឹង​ខ្ចីផង និង​ស្នូល​ជា​ខ្លាញ់​អន្ធឹលៗផង។ នៅ​ពេល​មាន​ការ​ទង្គិចអុក​​គ្នា​ខ្លាំង​ គឺ​ឆ្អឹងកង​​ជា​អ្នក​ខូច​ខាត​មិនមែនទ្រនាប់​ឆ្អឹង​​ឌីស​នេះ​ទេ។ ទ្រនាប់​​ឌីស មាននាទី​ជា​អ្នក​ធានា​ការ​ធ្វើ​ចលនា​របស់​ឆ្អឹង​ខ្នង កុំ​ឱ្យ​កកិត​គ្នា និងមាន​​សកម្មភាព​ជា​អ្នក​អប ​ទប់​កុំ​ឱ្យ​មាន​ករណី​អុក​ទង្គិចខ្លាំង។

ប៉ុន្តែ ​ដោយ​មូលហេតុ​ផ្សេងៗ ទ្រនាប់​​ឌីស​បាន​ចាស់​រិចរិល ខូ​ច​ទម្រង់​ដើម​ ឬ​​​បាត់​បង់​សមត្ថភាព​របស់​ខ្លួន ឬ​លៀន​ឌីស​ដូច​ទម្លាប់​ហៅ​របស់​បណ្តា​ជន​ខ្មែរ​ភាគច្រើន ​ទើបធ្វើ​ឱ្យ​សរសៃ​sciatiqueរលាក ហើយ​លេច​អាការៈ​​ឈឺ​ចុក​ចាប់​​ឡើង នៅ​ត្រង់​ចង្កេះ និង​នៅ​ជើង។ ជា​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ស្ទើរ​ទ្រាំមិន​បាននា​ពេល​ខ្លះ។ ហេតុដូច្នេះហើយ​បាន​គ្រូពេទ្យ​ត្រូវ​ចាប់​ផ្តើម​ព្យាបាល​ ដោយ​ជួយ​ធ្វើ​យ៉ាង​ណា​ឱ្យអ្នក​ជំងឺបាត់​ឈឺ​។ ជា​ទូទៅ និង​ជា​ដំបូង​គេ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឱ្យ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ថ្នាំ​ប្រឆាំង​នឹងការ​​រលាក Anti-inflammatoire ឬ​ពពួក​Corticoïde ដើម្បី​កាត់​បន្ថយ​​អា​ការៈរលាក​ទ្រនាប់​ឆ្អឹង​ និង​សរសៃប្រសាទ​។ បន្ទាប់​មក បើ​តាម​វេជ្ជបណ្ឌិតប្រចាំ​វិទ្យុ​ជាតិ​បារាំង លោក​ Martin Ducret នៅពេល​ការ​ឈឺ​ចុក​ចាប់​ចុះ​ថយ​ អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ហាត់​ធ្វើ​ចលនា​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ចលនា នូវ​លំហាត់​មួយ​ចំនួន តាម​វិធីសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ គឺ​វិធីសាស្ត្រ McKenzie។

តើ​វិធី​សាស្ត្រ​McKenzie​ជាអ្វី?

រក​ឃើញ​នៅ​ឆ្នាំ​១៩៥០ Mckenzie ​ជា​វិធី​សាស្ត្រព្យាបាល​ដោយ​​ចលនា​ ដើម្បី​ជា​កិច្ចការពារផង​ ជា​កិច្ចព្យាបាល​អាការៈ​ឈឺ​ចង្កេះ​ឈឺ​ខ្នង។ អាជ្ញាធរ​សុខាភិបាល​បារាំង បាន​ណែនាំ​ជា​ផ្លូវការ ឱ្យ​ប្រើ​វិធីសាស្ត្រ​McKenzie ​ចំពោះ​តែ​អ្នក​ជំងឺដែល​មាន​អាការៈ​​ឈឺ​ចង្កេះ​ឈឺ​ខ្នង ​ស្រួច​ស្រាវ ក្រោម​​៧​ថ្ងៃ ដោយ​បញ្ហា​លៀន​ឌីស និង​បញ្ហា​sciatique។

ក្នុងករណីភាគច្រើន ការ​ឈឺ​ចុកចាប់​ដោយ​sciatique នឹង​បាន​ប្រសើរ​ឡើង​នៅ​រវាងពី​៤ទៅ​៦​សប្តាហ៍​។ ផ្ទុយទៅវិញ​ គ្រូពេទ្យ​អាច​នឹង​ស្នើ​ព្យាបាល​ដោយ​ការ​ចាក់​បញ្ចូល​ថ្នាំ​ទៅ​ក្បែរ​សរសៃ​ដែល​រលាក​តែម្តង។

ជា​ចុងក្រោយ បើ​អាការៈ​ឈឺចុកចាប់​ខ្លាំង​រហូត​ដល់​កំរើកលែង​រួច ស្ទើរក្លាយ​ជា​មនុស្សពិការ ចាំបាច់​ត្រូវ​តែ​ជ្រើសរើស​ដំណោះស្រាយ​តាម​ផ្លូវវះកាត់។ មាន​បច្ចេកទេស​វះកាត់​ច្រើន​និង​ទំនើប​ខ្លាំង។ ប៉ុន្តែ​រាល់​គ្រប់ការវះកាត់ ជាពិសេស​ការវះកាត់​ទាក់ទង​នឹង​ឆ្អឹង​ខ្នង ដែល​ជា​សរសរទ្រទ្រង់​រាងកាយ ស្តាប់​ទៅ​គួរ​ខ្លាច​ខ្លាំងណាស់។ លទ្ធផល​ក៏​ដូច​ជា​គ្រោះហានិភ័យ​នៃ​ការ​វះកាត់​ អាស្រ័យ​ទាំងស្រុង​ទៅ​លើ​ប្រវត្តិ​របស់​អ្នក​ជំងឺ​ម្នាក់ៗ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

34 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

9 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

0 Listeners