Sign up to save your podcasts
Or
ការធ្លាក់ចុះវិស័យអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្ដិលំហូរសាច់ប្រាក់។ វិបត្តិនេះកំពុងបង្កបញ្ហាយ៉ាងច្រើនដល់ក្រុមហ៊ុនអភិវឌ្ឍ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ អតិថិជន និងធនាគារ ហើយនិងសេដ្ឋកិច្ចជាតិទាំងមូល។
នៅក្នុងប្រទេសវៀតណាម ចំនួនក្រុមហ៊ុនអចលនទ្រព្យថ្មីបានធ្លាក់ចុះប្រមាណ៦១ភាគរយធៀបនឹងឆ្នាំមុន នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ស្របពេលដែលក្រុមហ៊ុនជាង៥៥០ត្រូវប្រកាសក្ស័យធន។ នេះបើយោងតាមសារព័ត៌មានវៀតណាម The Vietnam News newspaper។
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលកំពុងប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ បានផ្អាកគម្រោងរាប់ពាន់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សមាគមអចលនទ្រព្យជាតិវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានប្រាប់រដ្ឋសភាវៀតណាម នាពេលកន្លងមកថា វិស័យអចលនទ្រព្យបានជះឥទ្ធិពលអវិជ្ជមានដល់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចក្នុងវិស័យផ្សេងៗទៀតផងដែរ។
សមាគមអចលនទ្រព្យវៀតណាមបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីៗថា "បញ្ហានៅក្នុងវិស័យនេះនៅតែមិនអាចដោះស្រាយបាននៅឡើយ ហើយវាធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍត្រូវប្រឈមបញ្ហា ជាពិសេសវិបត្តិលំហូរសាច់ប្រាក់ និងបញ្ហាមិនអាចទទួលបានប្រភពលុយបន្ថែម។ ប្រសិនបើក្រុមហ៊ុនទាំងនោះត្រូវលង់ក្នុងភាពលំបាកយូរជាងនេះ ការក្ស័យធនដ៏ធំនឹងជៀសមិនរួចទេ។"
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនកំពុងប្រឈមមុខនឹងវិបត្តិបំណុល និងវិបត្តិលំហូរសាច់ប្រាក់ ហើយវាបានធ្វើឱ្យទាំងធនាគារ និងអ្នកទិញផ្ទះស្ទាក់ស្ទើរក្នុងការផ្ដល់កម្ចីបន្ថែម ហើយប្រជាជនរារែកពន្យារពេលបង់ប្រាក់ និងមិនហ៊ានវិនិយោគលើវិស័យនេះទេ។
យោងតាមសារព័ត៌មាន The Financial Times នាពេលកន្លងមក រដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការរឹតត្បិតលទ្ធភាពទទួលបានកម្ចី និងបានចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យដោយចោទប្រកាន់លើបទក្លែងបន្លំ។ ក្នុងនោះ រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួនឧកញ៉ា Truong My Lan កាលពីឆ្នាំមុន ដែលជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings ហើយបានជំរុញឱ្យធនាគារ Saigon Commercial Bank និងធនាគារកណ្តាលវៀតណាមធ្វើអន្តរាគមន៍ដើម្បីធានាដល់អ្នកដាក់ប្រាក់បញ្ញើ។
នៅក្នុងទីផ្សារតំបន់ គេអាចសង្កេតឃើញវិបត្តិស្រដៀងគ្នានេះនៅក្នុងប្រទេសចិន ដែលក្រុមហ៊ុនអចលនទ្រព្យត្រូវប្រឈមនឹងវិបត្តិខ្វះសាច់ប្រាក់ អស់រយៈពេលជាង២ឆ្នាំមកហើយ ក្រោយអាជ្ញាធរចិនបានផ្លាស់ប្តូរនយោបាយកំណត់ទំហំកម្ចី។ នាពេលថ្មីៗ ក្រុមហ៊ុន Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតលើពិភពលោក បានដាក់ពាក្យការពារក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែនេះ។
នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុនអភិវឌ្ឍបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងគំហុក និងលឿនខ្លាំង ពីមុនវិបត្តិជំងឺកូវីដ១៩ ដោយទទួលបានប្រភពលុយយ៉ាងច្រើនពីធនាគារក្នុងស្រុក និងទីផ្សារមូលបត្របំណុល ក៏ដូចជាការបង់រំលោះរបស់ប្រជាជនទូទៅ។
ក៏ប៉ុន្តែ ក្រោយមក នៅពេលប្រឈមនឹងវិបត្តិលំហូរសាច់ប្រាក់ ក្រុមហ៊ុនអភិវឌ្ឍធំៗ និងក្រុមអភិវឌ្ឍតូចៗរាប់រយត្រូវបង្ខំចិត្ដប្រកាសឱ្យក្ស័យធន ហើយគម្រោងរាប់ពាន់ត្រូវបានផ្អាក។
វិបត្តិនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក្រោយវិបត្តិជំងឺកូវីដ១៩។ វៀតណាមគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតរបស់អាស៊ី កាលពីឆ្នាំមុន ប៉ុន្តែធនាគារពិភពលោកបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាម នៅក្នុងខែនេះ មកនៅត្រឹម ៤,៧ ភាគរយនៅឆ្នាំនេះ ធៀបកំណើន ៨ភាគរយកាលពីឆ្នាំមុន ដោយលើកឡើងពីការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្សោយ។
ផ្អែកតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដោយសារវិស័យអចលនទ្រព្យរួមចំណែកប្រហែល ១៥ភាគរយនៃសេដ្ឋកិច្ចជាតិ នោះវិបត្តិនៅក្នុងវិស័យនេះពិតជាបានជំរុញឱ្យកំណើនសេដ្ឋកិច្ចវៀតណាមធ្លាក់ចុះមកត្រឹម ៣,៣២ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៣នេះ៕
5
11 ratings

14 Listeners
44 Listeners
108 Listeners
3 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners