ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន កំពុងទទួលបានព័ត៌មានមិនពិតអំពីការវិវឌ្ឍន៍ថ្មីៗនៅក្នុងសង្គ្រាមអ៊ុយក្រែន។ អាមេរិកនិងអង់គ្លេសនិយាយថាទីប្រឹក្សារបស់លោកពូទីន ខ្លាចខ្លាំងដល់ថ្នាក់មិនហ៊ានប្រាប់លោកពីការពិតទាក់ទិនការចុះខ្សោយរបស់កងទ័ពរុស្ស៊ីនៅសរមភូមិឡើយ។ ចំណែកមន្ត្រីបស្ចិមលោកខ្លះបានអះអាងដែរថាមិនត្រឹមតែបដិសេធមិនធ្វើតាមបទបញ្ជានោះទេ តែទាហានរុស្ស៊ីមួយចំនួនថែមទាំងបានបំផ្លាញគ្រឿងបរិក្ខារយោធារបស់ខ្លួនឯងទៀតផង។
តើការអះអាងរបស់បស្ចិមលោកនេះគឺជាការពិតមែនឬយ៉ាងណា?