Sign up to save your podcasts
Or

អាជ្ញាធរភូមានិងចិន បានចាប់ផ្តើមប្រតិបត្តិការ ចុះបង្ក្រាបទីតាំងឆបោកអនឡាញនៅភូមា តាំងតែពីខែកក្កដាឆ្នាំ២០២៣ម្លេះ។ គិតត្រឹមពេលនេះ មានជនជាតិចិនប្រមាណ៥៧០០០នាក់ ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមានមេខ្លោងធំៗជាច្រើននាក់។ តែអ្វីដែលគេសង្កេតឃើញ គឺថាទីតាំងឆបោកអនឡាននៅភូមា តាមបណ្តោយព្រំដែនជាប់ទឹកដីថៃ បានបន្តរីកដុះដូចផ្សិត។ ផ្អែកតាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មានបារាំង គឺទីតាំងឆបោកអនឡាញទាំងនោះ បានប្រើប្រាស់សេវាអ៊ីនធ័រនែត ផ្តល់ឲ្យដោយក្រុមហ៊ុន Starlink របស់លោក Elon Musk ថែមទៀតផង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ Myawaddy ភាគអាគ្នេយ៍ប្រទេសភូមា ជាប់ព្រំដែនខេត្តតាកប្រទេសថៃ បានក្លាយជាជង្រុកនៃទីតាំងឆបោកអនឡាន យ៉ាងធំសម្បើម។ ដោយរងសំពាធពីរដ្ឋាភិបាលចិន អាជ្ញាធរភូមាសហការជាមួយអាជ្ញាធរថៃ បានចុះបង្ក្រាបបិទទីតាំងទាំងនេះ កាលពីដើមឆ្នាំ២០២៥។ ប្រតិបត្តិការធំបំផុតនៅខែកុម្ភៈ បានរំដោះបានមនុស្សចំនួន៧០០០នាក់ ភាគច្រើនគឺជាជនជាតិចិន។
យោងតាមអង្គការសហប្រជាជាតិ មនុស្សទាំងនោះអ្នកខ្លះមកដោយស្ម័គ្រចិត្ត តែភាគច្រើនគឺសុទ្ធតែជាជនរងគ្រោះ ដែលក្រុមអន្ធពាលបានល្បួងយកមក ហើយចាប់បង្ខាំងទុកក្នុងមណ្ឌល ឲ្យធ្វើសកម្មភាពឆបោកតាមបណ្តាញសង្គមប្រៀបបីដូចជាទាសករ។ ជនរងគ្រោះខ្លះ បានអះអាងប្រាប់អ្នកកាសែតថា ពួកគេបានរងនូវការធ្វើទារុណកម្ម វាយដំ បង្អត់អាហារ គ្មានថ្នាំព្យាបាលជាដើម។ល។
សង់អគារថ្មីកាន់តែច្រើន
ក៏ប៉ុន្តែ ប្រតិបត្តិការចុះបង្ក្រាបដ៏ធំនេះ បានរំលងផុតបានតែប៉ុន្មានសប្តាហ៍ គេសង្កេតឃើញថា ទីតាំងឆបោកអនឡាញនៅតំបន់ Myawaddy បានចាប់ផ្តើមសកម្មឡើងវិញយ៉ាងរំភើយ។ មិនត្រឹមតែសកម្មទេ គឺកាន់តែរីកធំថែមទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយផ្អែកលើរូបភាពផ្កាយរណបរបស់ Planet Labs PBC គឺចន្លោះពីខែមីនា ដល់ខែកញ្ញា គេសង្កេតឃើញថាមានអគារថ្មីៗរាប់សិបអគារ ត្រូវបានគេសាងសង់បន្ថែមទៀត ជាក់ស្តែងដូចជានៅតំបន់ KK Park ដែលគេស្គាល់ថា គឺជាទីតាំងឆបោកអនឡាញដ៏ធំមួយ នៅទីក្រុង Myawaddy។
ហើយផ្អែកតាមរូបភាពថតដោយដ្រូនរបស់អ្នកកាសែត AFP នៅខែកញ្ញាកន្លងទៅ គឺគេឃើញយ៉ាងច្បាស់ នូវសកម្មភាពការដ្ឋានសាងសង់អគារ ជាមួយនិងផ្លូវថ្នល់ខ្វាត់ខ្វែង ច្រកចូលកាន់តែធំជាងមុន និងបុគ្គលិកសន្តិសុខយាមកាន់តែច្រើន។ ជាងនេះទៀត គេបានសង្កេតឃើញ នូវចំណុចឆ្លងកាត់ចំនួន៥ទីតាំងថ្មីផ្សេងទៀត នៅមាត់ទន្លេ Moei ដែលខណ្ឌចែកទឹកដីថៃនិងភូមា។ យោងតាមការវិភាគ ចំណុចឆ្លងកាត់ទាំងនេះ គឺជាទីដឹកជញ្ជូនសម្ភារៈផ្សេងៗ ឆ្លងពីថៃដើម្បីផ្គត់ផ្គង់ទីតាំងឆបោកអនឡាញនៅខាងភូមា។
បន្ថែមពីនេះ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានប្រមូលព័ត៌មានបាន បញ្ជាក់ថា ក្នុងចំណោមទីតាំងឆបោកអនឡាញទាំង២៦ទីតាំងក្បែរតំបន់ Myawaddy ដែលក្រុមការងារស៊ើបអង្កេតអូស្ត្រាលី ASPI បានស្រង់ទិន្នន័យបាន គឺមានច្រើនទីតាំង ដែលកំពុងត្រូវបានគេសាងសង់ ជួលជុលឬពង្រីកឲ្យកាន់តែធំ។ ក្នុងចំណោមទីតាំងទាំងនេះ គឺមានទីតាំងមួយល្បីឈ្មោះជាងគេ ស្ថិតនៅតំបន់ Shwe Kokko ៣០គីឡូម៉ែត្រខាងជើងទីក្រុង Myawaddy។ កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរអាមេរិកបានដាក់ទណ្ឌកម្មទៅលើមនុស្ស៩នាក់ ដែលជាប់ពាក់ព័ន្ធនឹងទីតាំងឆបោកអនឡាញ Shwe Kokko នេះ ព្រមទាំងមេក្រុមអន្ធពាលជនជាតិចិនម្នាក់ ឈ្មោះ She Zhijiang ដែលម្ចាស់គម្រោងសាងសង់ Yatai New City នៅក្នុងតំបន់នេះ។
សេវាអ៊ីនធ័រនិត របស់ក្រុមហ៊ុន Starlink
យោងតាមរូបភាពផ្កាយរណបដដែល គេសង្កេតឃើញថា នៅលើដំបូលទីតាំងឆបោកអនឡាញទាំងអស់នោះ គឺសុទ្ធតែបំពាក់ដោយបង្គោលអង់តែនរបស់ក្រុមហ៊ុន Starlink ។ ពោលគឺ ក្រុមហ៊ុនStarlink របស់លោក Elon Musk បានក្លាយជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធ័រនិត ដ៏សំខាន់ជាងគេ១ក្នុងចំណោម២នៅភូមា បើគិតចាប់ពីខែឧសភាមក។ កាលពីខែកក្កដា សភាខុនហ្ក្រេសអាមេរិក បានបើកការស៊ើបអង្កេត ទាក់ទិននឹងការចូលរួមចំណែករបស់ក្រុមហ៊ុន Starlink នៅក្នុងការផ្គត់ផ្គង់សេវាអ៊ីនធ័រនែត ឲ្យទីតាំងឆបោកអនឡាញនៅភូមា។ យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិក សកម្មភាពឆបោកដែលមានប្រភពចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ បានធ្វើឲ្យប្រជាជនអាមេរិករងគ្រោះ គិតជាទឹកប្រាក់ប្រមាណ១ម៉ឺនលានដុល្លារ កាលពីឆ្នាំ២០២៤។ ជាទំហំទឹកប្រាក់ ដែលបានកើនឡើងដល់ទៅ៦៦% បើប្រៀបធៀបទៅឆ្នាំ២០២៣។
ចាប់ខ្លួនជនជាតិចិនបាន៥៧០០០នាក់
គួរបញ្ជាក់ដែរថា ភាគច្រើននៃអ្នកដែលត្រូវគេចាប់បង្ខំឲ្យធ្វើការក្នុងទីតាំងឆបោកអនឡាញ គឺសុទ្ធតែជាជនជាតិចិន។ មតិមហាជនចិនបានតាមដានយកចិត្តទុកដាក់ជាខ្លាំង។ ប្រឈមនឹងបញ្ហាទាំងអស់នេះ រដ្ឋាភិបាលចិនបានចាប់ផ្តើមដាក់សំពាធឲ្យរបបសិកភូមា បង្ក្រាបទីតាំងឆបោកទាំងនេះ តាំងតែពីចុងឆ្នាំ២០២៣ម្លេះ។ យោងតាមលិខិតប្រកាសជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ អាជ្ញាធរចិនបានអះអាងថា គិតត្រឹមពេលនេះគេបានចាប់ខ្លួនជនជាតិចិន ប្រមាណ៥៧០០០នាក់ ដែលពាក់ព័ន្ធក្នុងសកម្មភាពឆបោកអនឡាននៅភូមា។
ក្រសួងសន្តិសុខសាធារណៈលើបណ្តាញសង្គមចិន បានប្រកាសនៅថ្ងៃសុក្រទី១៧តុលាថា តុលាការចិនបានធ្វើការចោទប្រកាន់កាលពីខែកញ្ញា ទៅលើមេក្លោងជនជាតិចិនម្នាក់ ឈ្មោះ Xu Faqi ព្រមទាំងសមាជិកច្រើននាក់ទៀតនៃក្រុមអន្ធពាល ដែលគ្រប់គ្រងទីតាំងឆបោកអនឡាញចំនួន១៦ទីតាងនៅតំបន់ Kokang រដ្ឋស្ហានប្រទេសភូមា ជាប់ខេត្តយូណានរបស់ចិន។ ហើយកាលពីថ្ងៃពុធ អាជ្ញាធរចិនអះអាងថា គេត្រៀមកាត់ទោសក្រុមអន្ធពាល២ក្រុម មួយមានទីតាំងឆបោកអនឡាញនៅភូមា៣១ទីតាំង មួយទៀតមាន២៨ទីទាំង នៅក្នុងតំបន់Kokang ដដែលនេះ។ ក្រុមអន្ធពាលនីមួយៗ មានក្រុមប្រដាប់អាវុធចាំការពារទីតាំងរបស់ពួកគេ ចន្លោះពី៤០០ ទៅ៦០០នាក់យ៉ាងតិច។
សូមរំលឹកថា ផ្អែកតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២៣មានមនុស្សយ៉ាងហោច ១២ម៉ឺននាក់ ដែលត្រូវគេបង្ខំឲ្យធ្វើសកម្មភាពឆបោកអនឡាញ នៅតាមទីតាំងក្នុងទឹកដីភូមា។ ហើយនៅប្រទេសកម្ពុជាវិញ របាយការណ៍នេះអះអាងថា អាចមានលើសភូមា ដល់ទៅ១០ម៉ឺននាក់៕
By RFI ខេមរភាសា / Khmer5
11 ratings

148 Listeners

14 Listeners

0 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

2 Listeners

0 Listeners

12 Listeners

0 Listeners