មេដឹកនាំកម្ពុជា-វៀតណាម បានសម្រេចឯកភាពគ្នាដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ ឲ្យបានឈានដល់កំរិត ២០ប៊ីលានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ។ ការកំណត់គោលដៅនេះ បានធ្វើឡើងអំឡុងពេលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃកាលពីពេលថ្មីៗនេះ នៅប្រទេសវៀតណាម។ តាមតួលេខផ្លូវការរបស់គយ និងរដ្ឋករ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល១១ខែ ឆ្នាំ២០២៣នេះ គឺមានជិត ៦ពាន់លានដុល្លារ។ ដូច្នេះការរំពឹងទុករបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរជុំវិញការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ២០ពាន់លានដុល្លារ តើអាចទៅរួចទេ ក្នុងពេលដ៏ឆាប់ខាងមុខ?