Sign up to save your podcasts
Or
អ្នកស្រាវជ្រាវអាមេរិក និងចិន បានណែនាំឱ្យគ្រូពេទ្យជំនួសការវាស់វែងមាឌ ដោយប្រើ សន្ទទស្សន៍ម៉ាសរាងកាយ (ហៅកាត់ជាភាសាបារាំង IMC ឬBMI ជាភាសាអង់គ្លេស) ដោយការវាស់ទំហំក្បាលពោះវិញ។ ហេតុអ្វី? តើសន្ទទស្សន៍ទំហំក្បាលពោះ Body Roundness Index ជាអ្វី ? អាចបញ្ជាក់អំពីឥទ្ធិពលចំពោះសុខភាពយ៉ាងណា?
រង្វាស់សម្រាប់កំណត់ភាពស្គមឬធាត់តាមបទដ្ឋាន គណនាម៉ាសមាឌរបស់រាងកាយ (កម្ពស់ និងទម្ងន់់) ឬ សន្ទទស្សន៍ម៉ាសរាងកាយ ជាភាសាបច្ចេកទេស កំពុងមានអ្នកប្រកួតប្រជែងហើយ។
ដើម្បីកំណត់អំពីសុខភាពរាងកាយទាំងមូល ក្រុមអ្នកស្រាវជ្រាវអាមេរិកនិងចិន បានស្នើសុំយកការវាស់វែងទំហំក្បាលពោះ ជំនួសការប្រើសន្ទទស្សន៍ម៉ាសរាងកាយ ព្រោះរង្វាស់ទំហំពោះមានភាពប្រាកដប្រជាជាង ក្នុងការវាយតម្លៃហានិភ័យទាំងឡាយទាក់ទងនឹងភាពធាត់ជ្រុល ជំងឺសរសៃឈាមបេះដូង និងជំងឺមេតាបូលិក។
តើសន្ទទស្សន៍ម៉ាសរាងកាយជាអ្វី?
រហូតមកទល់ពេលនេះ អ្នកជំនាញសុខាភិបាលតែងធ្វើការវិនិច្ឆ័យថាអ្នកជំងឺមានសភាពលើសទម្ងន់ ធាត់ ឬធាត់ជ្រុលចុកខ្លាញ់ដោយផ្អែកលើសន្ទទស្សន៍ម៉ាសរាងកាយ។ ដើម្បីដឹងអំពីសន្ទទស្សន៍ម៉ាសរាងកាយ ត្រូវយកទម្ងន់ចែកនិងកម្ពស់លើកជាការ៉េ។ ជាឧទាហរណ៍ បើអ្នកមានកម្ពស់១,៦០ម៉ែត្រ ទម្ងន់៦០គីឡូក្រាម ត្រូវយក ៦០៖២,៥៦ (១,៦០X១,៦០) នឹងឃើញលទ្ធផល២៣,៤។
ការវិភាគលទ្ធផល BMI
នេះជារបៀបគណនាសន្ទទស្សន៍ម៉ាសរាងកាយដែលមានប្រើប្រាស់ជាទូទៅ និងដែលអនុម័តដោយអង្គការសុខភាពពិភពលោក តាំងពីឆ្នាំ១៩៩៧មក ទាំងសម្រាប់ស្ត្រីនិងបុរស គ្រប់វ័យ (១៨ទៅ៦៥ឆ្នាំ) លើកលែងតែកុមារនិងស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ។ រូបមន្ត នេះ ក៏មិនបានគិតដល់ម៉ាសឆ្អឹង ម៉ាសសាច់ដុំនិងខ្លាញ់ក្នុងសរីរាង្គកាយឡើយ។ ដូច្នេះមនុស្សពីរនាក់មានសន្ទទស្សន៍ម៉ាសរាងកាយស្មើគ្នា អាចមានមាឌ-ទម្រង់រូបរាងខុសគ្នាស្រលះ។ កីឡាករអាជីព អាចមានលទ្ធផលIMCឬBMIខ្ពស់ខ្លាំង ព្រោះមានសាច់ដុំច្រើន តែពួកគេគ្មានជំងឺលើសទម្ងន់ ឬធាត់ជ្រុលទេ។ អ៊ីចឹងហើយបានជាអ្នកស្រាវជ្រាវចាប់ផ្តើមពិចារណា និងយល់ថារបៀបគណនាសន្ទទស្សន៍ម៉ាសរាងកាយ មិនគ្រប់គ្រាន់ និងមានកំរិត។ អាជ្ញាធរសុខាភិបាលបារាំងក៏បានទទួលស្គាល់ដែរថា ប្រសិនបើការគណនាសន្ទទស្សន៍ម៉ាសរាងកាយឃើញថាមានអាការៈធាត់ ធាត់ជ្រុល ដែលជាកត្តាហានិភ័យនាំឱ្យមានជំងឺសរសៃរឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមេតាបូលិកហើយ គេត្រូវការវាស់ទំហំក្បាលពោះមួយទៀត ព្រោះទំហំក្បាលពោះក៏សំខាន់ដែរ ដោយវាអាចផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងបរិមាណខ្លាញ់ក្នុងពោះ។ សន្ទទស្សន៍ទំហំពោះជាការផ្តល់រូបភាពដ៏សាមញ្ញមួយ ប្រាប់ពីចំនួនខ្លាញ់ហួសបរិមាណ កប់នៅក្នុងពោះ។
រង្វាស់ទំហំពោះជាអ្វី?
សម្រាប់អ្នកស្រាវជ្រាវអាមេរិកនិងចិន រង្វាស់ដ៏ត្រឹមត្រូវប្រាកដប្រជា ក្នុងការគណនាសុខភាពផ្លូវកាយ និងរូបរាងកាយ គឺសន្ទទស្សន៍ក្បាលពោះ Body Roundness Index (BRI) ដែលវាស់ទំហំក្បាលពោះជាមូលដ្ឋាន មិនមែនការគិតអំពីសមមាត្រទម្ងន់និងកម្ពស់ទេ។ អ្នកវិទ្យាសាស្ត្រសង្កេតឃើញថា ខ្លាញ់ពោះដែលកកផ្តុំជាពិសេសនៅត្រង់ចង្កេះ ជាចំណុចសម្គាល់ហានិភ័យកើតជំងឺនិងហានិភ័យសុខភាព ដ៏ប្រាកដប្រជា។
ការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកចិនដែលបានចេញផ្សាយក្នុងទស្សនាវដ្តីJama Network Open បានផ្ចង់លើសំណុំឯកសារសុខភាពអ្នកជំងឺជាងបីម៉ឺននាក់ នៅរវាងពីឆ្នាំ ១៩៩៩-២០១៨ ដើម្បីភ្ជាប់ចំណងរវាងសន្ទទស្សន៍ក្បាលពោះនិងហានិភ័យមរណៈ។ លទ្ធផលបានបង្ហាញថា អ្នកមានសន្ទទស្សន៍ទំហំក្បាលពោះ ទាប ច្រើនតែបណ្តាលមកពីខ្វះអាហារូបត្ថម្ភ។ ផ្ទុយទៅវិញអ្នកមានក្បាលពោះធំ ច្រើនតែងាយមានជំងឺសរសៃឈាមបេះដូង ជំងឺមេតាបូលិក និងជំងឺមហារីក។
ដូច្នេះការសម្គាល់ថា “ក្បាលពោះធំ ជាអ្នកមាន” បែបហួសសម័យ និង មិនមែនជាពាក្យសរសើរដូចមុនទេ។ ទំហំពោះ គឺជាសន្ទទស្សន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់វិភាគស្ថានភាពសុខភាព ល្អឬអាក្រក់របស់មនុស្សម្នាក់ៗ។ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រនេះ សន្ទទស្សន៍ទំហំក្បាលពោះ អាចនឹងជួយគ្រូពេទ្យឱ្យកំណត់បានថាអ្នកជំងឺណាមានហានិភ័យប្រឈមនឹងគ្រោះកើតជំងឺសរសៃឈាមបេះដូង ព្រោះការគណនា BRI ផ្អែកទៅលើចង្កេះ និងទំហំចង្កេះ (ពោះ) ដោយមិនគិតអំពីទម្ងន់ទេ។ សន្ទទស្សន៍ទំហំពោះ ផ្តោតទាំងស្រុងទៅបរិមាណនៃខ្លាញ់ពោះ ដែលគេចាត់ទុកជាគំនូសបំព្រួញសុខភាពដ៏ច្បាស់និងសមហេតុសមផល។
ខ្លាញ់ពោះអាក្រក់យ៉ាងណា?
ខ្លាញ់ពោះ ខ្លាញ់នៅក្នុងពោះ ជាខ្លាញ់ដ៏គ្រោះថ្នាក់សម្រាប់សុខភាព ជាងខ្លាញ់នៅភ្លៅ ឬនៅត្រកៀក។ ខ្លាញ់ពោះដ៏គ្រោះថ្នាក់នេះ មិនមែនជាខ្លាញ់លើស្បែកពោះ ដែលយើងអាចចាប់បានដោយដៃ និងឃើញធ្លាក់មកទ្រយុលៗនោះទេ។ តែជាខ្លាញ់កប់ជ្រៅនៅខាងផ្នែកខាងក្នុងនៃពោះ ដុះនៅបាតពោះ ដុះរុំព័ទ្ធ និងដុះជ្រៀតចូលសរីរៈសំខាន់ៗ ជា
គ្រឿងក្នុង ក្រពះ ពោះវៀនតូច ពោះវៀនធំ និងដល់សរីរាង្គចាំបាច់នៃជីវិតដូចជា ថ្លើម ឬបេះដូងផង ហើយដុះរុញទល់ឡើងធ្វើឱ្យពោះឡើងធំ រឹង មូលដូចផ្លែប៉ោម។
ខ្លាញ់ពោះខ្លាញ់ក្នុងពោះប្រភេទនេះ លូតលាស់ដោយស្ងាត់ និងភាគច្រើនលើមនុស្សប្រុស (គ្រប់វ័យ) ព្រោះការផលិតតេស្តូស្តេរ៉ូនសម្រួលដល់ការលូតលាស់នៃកោសិកាស្តុកខ្លាញ់។ ស្ត្រីចាប់មានដុះក្បាលពោះ នៅពេលចូលដល់អាយុខ្ទង់ហាប្លាយ ក្រោយពេលអស់រដូវ។ ដំបូង ខ្លាញ់លេចឡើងក្នុងទម្រង់ជាផ្នត់ពោះ (ខ្លាញ់នៅលើស្បែកពោះ) បន្ទាប់មក ប្រសិនបើយើងបន្តធាត់ នោះខ្លាញ់នឹងចាប់ដុះនៅផ្នែកខាងក្នុង ធ្វើឱ្យដុះក្បាលពោះធំឡើងៗ។ គ្រឿងក្នុង និងសរីរៈទ្រទ្រង់ជីវិតក្នុងពោះ មានខ្លាញ់ច្រើន វានឹងសម្រួលឱ្យមានអាការៈស៊ាំនឹងអាំងស៊ូលីន ដើមហេតុចម្បងនាំឱ្យមានជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺលើសជាតិខ្លាញ់ កូឡេស្តេរ៉ូល និង ទ្រីគ្លីសេរីតក្នុងឈាម។ ខ្លាញ់ពោះក៏ជាកត្តាហានិភ័យចូលរួមចំណែកនាំមានគ្រោះធ្លាក់ខ្លួនឈឺជំងឺសម្ពាធឈាម (លើសឈាម) និងគ្រោះមានជំងឺសរសៃឈាមបេះដូង។ ការសិក្សាថ្មីចុងក្រោយលើមនុស្សពេញវ័យជាតិចិនជាង១ម៉ឺនអាយុលើស៤៥ឆ្នាំ បានបញ្ជាក់សម្មតិកម្មនេះ។
តើត្រូវគណនាទំហំក្បាលពោះធំ យ៉ាងដូចម្តេច?
វិធីគណនាBRI មានលក្ខណៈស្មុគស្មាញខ្លាំង ជាងការគណនាសន្ទទស្សន៍ម៉ាសរាងកាយឆ្ងាយណាស់។ លោកអ្នកអាចស្វែងរកការគណនាដោយឥតគិតថ្លៃបាន នៅតាមបណ្តាញអ៊ីនធ័រនែត តែមានវិធីសាស្ត្រដ៏ងាយនិងសាមញ្ញបំផុតមួយអាចផ្តល់តម្រ៉ុយសុខភាពបានដែរនោះ គឺការវាស់ទំហំចង្កេះ (ពោះ)ដោយខ្សែម៉ែត្រ។ ឈរឱ្យត្រង់ ដាក់ជើងទន្ទឹមគ្នា ដៃទម្លាក់ស្របនឹងដងខ្លួន យកខ្សែម៉ែត្រវាស់ព័ទ្ធជុំវិញចង្កេះ ត្រង់ផ្ចិត លើស្បែកពោះផ្ទាល់ ជាការស្រេច។ អង្គការសុខភាពពិភពលោក ក៏បានកំណត់រួចហើយ ថា ស្ត្រីមានទំហំចង្កេះលើសពី៨០ និងបុរសលើសពី៩៤សង់ទីម៉ែត្រ ត្រូវបានចាត់ទុកថាធំជ្រុល មានជំងឺធាត់នៅពោះ ជាមួយនឹងហានិភ័យជួបគ្រោះកើតជំងឺសរសៃឈាមបេះដូងហើយ។ វិធីគណនាមួយទៀត ដែលអាចប្រើការបានដែរ គឺយកទំហំចង្កេះចែកនិងទំហំត្រកៀក។ លទ្ធផលល្អ និងសុខភាពល្អ ត្រូវស្ថិតនៅក្រោមលេខ០,៨៥ សម្រាប់ស្ត្រី និង០,៩៥ សម្រាប់បុរស៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners