ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនាវដ្តីអាមេរិក ៖ កម្លាំងយោធារុស្ស៊ីជាប់លេខ១ ខ្លាំងដាច់គេក្នុងលោក ខណៈអាមេរិកជាប់លេខ ២


Listen Later

ទស្សនាវដ្តីអាមេរិកាំង The US News & World Report ចុះផ្សាយថ្ងៃទី ៣០ តុលា ដោយយោងលើ ការស្ទង់មតិ​ក្រុមអ្នកជំនាញចំនួន ១៧.០០០ នាក់ មកពីទូទាំងពិភពលោក បានទាញសេចក្តីសន្និដ្ឋានថា កងទ័ពរុស្ស៊ីឈានមុខគេលំដាប់លេខ ១ ក្នុងលោក ពោលគឺខ្លាំងជាងកងទ័ព សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី២។ រីឯ ប្រទេសទាំង ៨ ដែលមានកងទ័ពខ្លាំងៗ បន្ទាប់ពីរុស្ស៊ី និង អាមេរិក រួមមាន៖ កងទ័ពចិន អ៊ីស្រាអែល កូរ៉េខាងត្បូង អ៊ុយក្រែន អ៊ីរ៉ង់ អង់គ្លេស អាល្លឺម៉ង់ និង តួកគី។ ប្រទេសដែលមានកម្លាំងកងទ័ព ជាប់លេខចុងក្រោយគេ គឺមាន ប្រទេស លុចសំបួរ សិង្ហបុរី អេស្តូនី ហូឡង់ និង នូវែលហ្សេឡង់។

ក្នុងបញ្ជីចំណាត់ថ្នាក់ « កងទ័ពដែលឈានមុខគេ » រុស្ស៊ីបានទទួលពិន្ទុ ៩៤,៣ លើ១០០ ពិន្ទុ ។ តែបើគិតលើកត្តា « ឥទ្ធិពលមេដឹកនាំ » និង « ឥទ្ធិពលនយោបាយ » ទស្សនាវដ្តី The US News & World Report ផ្តល់ឲ្យរុស្ស៊ី ពិន្ទុ ១០០ លើ ១០០ តែម្តង។

ក្នុងដំណើរចាត់ថ្នាក់ដូចមានខាងលើ ក្រុមអ្នកស្រាវជ្រាវ ចាប់អារម្មណ៍ជាបឋម ទៅលើ ចំនួនយន្ដហោះចម្បាំង ចំនួនសព្វាវុធមីស៊ីល បូករួមទាំងមីស៊ីល Hypersonique ដែលជាប្រភេទអាវុធ មានល្បឿនលឿនជាងសម្លេងដល់ទៅរាប់សិបដង ហើយដែលគេចាត់ទុកថាគឺជា អានុភាពយោធាសំខាន់ មួយរបស់រុស្ស៊ី។

ដោយឡែក The US News & World Report ក៏ចង្អុលឲ្យឃើញថា បើយោងទៅលើតក្តាដាក់ពិន្ទុទាំង ៧៣ ពោលគឺផ្សេងពីបរិបទយោធា និង ឥទ្ធិពលនយោបាយ ក្នុងចំណោមប្រទេសឆ្នើមៗដាច់គេនៅលើ ផែនដី រុស្ស៊ី ជាប់ត្រឹមលេខ ៣៧ ប៉ុណ្ណោះ ខណៈពេលដែល អ៊ុយក្រែន ជាប់លេខ ៦៨។ ឯប្រទេស នាំមុខគេ ក្នុងបណ្តាប្រទេសទាំង ៨៧ ដែលមានឈ្មោះក្នុងបញ្ជី គឺមាន ស្វីស កាណាដា និង ស៊ុយអែត។

ផ្សេងពីនេះ ចំណាត់ថ្នាក់ប្រទេសខ្លាំងជាងគេ ក្នុងក្របខណ្ឌសម្ព័ន្ធអន្តរជាតិ គឺអាមេរិកឈរនៅលេខរៀទី១ បន្ទាប់មកមាន អង់គ្លេស អាល្លឺម៉ង់ និង បារាំង។ រុស្ស៊ី ជាប់លេខ ៥។

ឆ្លើយតបទៅនឹងលទ្ធផលនៃការស្រាវជ្រាវខាងលើ អ្នកជំនាញយោធារុស្ស៊ីដ៏ល្បីឈ្មោះម្នាក់ គឺលោក Alexandre Mikhailovski បានបញ្ចេញយោបល់ដូចតទៅ៖ ពាក្យថា « រុស្ស៊ី » និង « អានុភាពយោធា » គឺថា ពុំអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ហេតុដូចម្តេច បានជា The US News & World Report ដាក់អានុភាពយោធារុស្ស៊ីក្នុងចំណាត់ថ្នាក់ទី ១ លើកម្លាំងទ័ពអាមេរិក? ចម្លើយគឺស្ថិត ក្នុងរបៀបវិនិច្ឆយ របស់ទស្សនាវដ្តីនេះផ្ទាល់។ យ៉ាងណាម៉ិញ គួររំឭកថា ជាងមួយឆ្នាំចុងក្រោយនេះ  រុស្ស៊ីបានដក់ជាប់ក្នុងផ្នត់គំនិតនៃមហាជនទូទៅ ដែលយល់ថា រុស្ស៊ីជាប្រទេសមួយដែលភ្ជាប់ខ្លួនទៅនិង អានុភាពសឹកសង្គ្រាម ពិតប្រាកដមែន។ ជាក់ស្តែង ក្នុងដំណើរប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ីរមែងប្រើ សព្វាវុធទំនើបៗបំផុត តួយ៉ាង មីស៊ីល Hypersonique ជាដើម។ នេះគឺជាមូលេហតុ ដែលនាំឲ្យ ពួកអ្នកជំនាញយោធាក្នុងលោក ដែលឆ្លើយតបនឹងសំនួរនៃក្រុមអ្នកស្រាវជ្រាវរបស់ The US News & World Report បានផ្សារភ្ជាប់ប្រទេសរុស្ស៊ី  ទៅនឹងអានុភាពយោធា ដោយស្វ័យប្រវត្តិ។  

អ្នកឯកទេសរុស្ស៊ីរូបនេះ ក៏កត់សម្គាល់ដែរថា ក្នុងបញ្ជីចំណាត់ថ្នាក់ ដែលចុះ ផ្សាយដោយទស្សនាវដ្តីអាមេរិកាំងនោះ គេបានទៅស្ទង់មតិប្រជាជន នៅតាមបណ្តាប្រទេសអារ៉ាប់  ប្រទេសអាហ្វ្រិក អាស៊ី និង អាមេរិកខាងត្បូង ដែលគេដឹងជាទូទៅថា សុទ្ធសឹងជាប្រទេសដែល តែងគាំទ្រ និង សាទរ ចំពោះសកម្មភាពនានារបស់រុស្ស៊ី នៅលើឆាកអន្តរជាតិ។

ជាចុងក្រោយ លោក Alexandre Mikhailovski បានបន្ថែមថា៖ ការដែលកម្លាំងទ័ពរុស្ស៊ី ជាប់លេខរៀងទី១ ឈ្នះលើអាមេរិកដូច្នេះ នឹងអាចជាគុណប្រយោជន៍មួយសម្រាប់ ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា ជាង ៣ ទសវត្សរ៍ ក្រោយពីសហភាពសូវៀតបានដួលរលំក្នុងឆ្នាំ ១៩៩១ មនុស្សទូទៅ នៅលើផែនដី តែងនាំគ្នាគិតថា អាមេរិក ជាប្រទេសមហាអំណាចទី១ ផ្នែកកងទ័ព។ ក៏ប៉ុន្តែ ការយល់ឃើញនេះ កំពុងផ្លាស់ប្តូរ ដូចមានបង្ហាញនៅក្នុងរបាយការណ៍ The US News & World Report ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners