នៅប្រទេសចិន គេសង្កេតឃើញថា មានកម្មវិធីផ្សាយ Podcast បានលេចរូបរាងឡើងកាន់តែច្រើន និងមានការពេញនិយមកាន់តែខ្លាំង ពីសំណាក់យុវជនចិន។ យុវជនចិនងាកមកតាមដានស្តាប់កម្មវិធីផ្សាយPodcast ដើម្បីឆ្វេងយល់ពីបញ្ហានានា ដែលតាមធម្មតា មិនត្រូវបានបណ្តាញព័ត៌មានផ្លូវការរបស់រដ្ឋ លើកមកនិយាយ។ សន្ទុះត្រេកត្រអាល ចង់ដឹងចង់ឮការពិត ចង់ជជែកវែកញែកពីបញ្ហាសង្គម ព្រមទាំងចង់បានសិទ្ធិទទួលបានព័ត៌មានពិត កំពុងស្ទុះឡើងយ៉ាងខ្លាំង ក្នុងចំណោមយុវជនចិន នៅតាមទីក្រុងធំៗ ដែលរៀនសូត្របានវែងឆ្ងាយ។ តើសន្ទុះនេះ អាចរីកលូតលាស់បានយូរប៉ុណ្ណា មុននឹងអាជ្ញាធររដ្ឋចិន ធ្វើការរារាំងហាមឃាត់?