ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ីបានផ្តើមទស្សនកិច្ចមួយជុំនៅអាស៊ី ដោយចាប់ផ្តើមនៅប្រទេសសិង្ហបុរី នៅថ្ងៃចន្ទទី ១សីហានេះ។ ទស្សនកិច្ចមួយជុំ របស់ប្រធានសភាអាមេរិក នៅអាស៊ី ដែលមានម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន កំពុងស្ថិតក្នុងក្រសែភ្នែកតាមដានខ្លាំងណាស់ ជាពិសេសមហាអំណាចចិន ដែលបារម្ភថា ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ីនឹងអាចចុះសំចតនៅតៃវ៉ាន់ ដែលចិនបានចេញមុខប្រឆាំងដាច់ខាត។ ប៉េកាំង ធ្លាប់បានគំរាមរួចហើយថា ទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នៅតៃវ៉ាន់គឺសកម្មភាពញុះញង់របស់អាមេរិក ដែលចិននឹងចាត់វិធានការខ្លាំងវាយបកវិញ។ នៅក្រោយការគំរាមកំហែងរបស់ចិន តើប្រធានរដ្ឋសភា អាមេរិកនឹងឆ្លៀតចុះបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ ដែរឬទេ?