ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Guantanamo ពី​ពន្ធនាគារ​យោធា​ទៅជា​មន្ទីរឃុំឃាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់លោកដូណាល់ ត្រាំ


Listen Later

ជាផ្នែកមួយ​នៃផែនការ​ប្រយុទ្ធប្រឆាំង​ជនអន្តោប្រវេសន៍ខុសច្បាប់ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានចុះហត្ថលេខា​ច្បាប់ថ្មី ដែល​អនុញ្ញាត​ឲ្យ​ចាប់ឃុំខ្លួន​ជនអន្តោប្រវេសន៍ ដែល​ប្រព្រឹត្តបទល្មើស ក្នុងពេល​រង់ចាំ​សវនា​នៅតុលាការ។ បន្ថែមពីលើច្បាប់ ប្រធានាធិបតីអាមេរិក​បាន​ប្រកាស​បញ្ជា​ឲ្យ​គេ​ពង្រីក​មន្ទីរឃុំឃាំង​នៅ​Guantanamo ក្នុង​ទឹកដីគុយបា ដើម្បីដាក់ជនអន្តោប្រវេសន៍​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​គំរាមកំហែង​សន្តិសុខ​ប្រជាជន​អាមេរិក។ ឈាង​បុប្ផា​រាយការណ៍ព័ត៌មាននេះ

នៅទឹកដីភាគខាងត្បូងរបស់​គុយបា អាមេរិក​ជាម្ចាស់​កម្មសិទ្ធិ​តំបន់​ឆ្នេរ​Guantanamo​ដែល​ល្បីឈ្មោះ​ខាង​មាន​ពន្ធនាគារ​យោធា​កណ្តាប់ដៃដែក ដែល​អាមេរិក​បង្កើតឡើង នៅ​ឆ្នាំ ២០០២ សម្រាប់​ដាក់ភេរវជនអាល់កៃដា ឬជនបរទេសមកពីអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដែលពាក់ព័ន្ធនឹង​គម្រោង​ការវាយប្រហារ​ភេរវកម្ម​នៅទីក្រុង​ញូវយ៉ក ថ្ងៃទី ១១​កញ្ញា ឆ្នាំ ២០០១។

ស្ថិតនៅ​ក្នុង​បរិវេណ​មូលដ្ឋាន​ទ័ពជើង​អាមេរិក​នៅគុយបា ដែលមាន​ទាហានប្រចាំការ​ប្រមាណ ៥០០នាក់ ពន្ធនាគារ​យោធា Guantanamo ស្ថិតក្រោម​ការយាម​តាមដាន ដ៏​មធ្យ័ត​បំផុត​លើលោក។ ចំពោះ​លោក​ដូណាល់ ត្រាំ Guantanamo ជា​កន្លែង​ដែល​ជនអន្តោប្រវេសន៍​ខុសច្បាប់​មិនងាយនឹង​លួច​រត់គេចខ្លួន។

នៅថ្ងៃ​ពុធទី ២៩ មករា លោក​ដូណាល់ ត្រាំ​បាន​និយាយ​ប្រាប់អ្នកកាសែត ពី​គម្រោង​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ប្រព្រឹត្តបទល្មើស​នៅទឹកដីអាមេរិក ទៅដាក់ឃុំ​នៅ Guantanamo។ លោកដូណាល់ ត្រាំ នៅបានបន្ថែមថា លោក​បញ្ជារួចហើយ​ឲ្យ​ក្រសួង​ការពារ​ជាតិ និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក​សាងសង់​មន្ទីរឃុំឃាំង​នៅ​ Guantanamo​ដើម្បីអាច​ដាក់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ៣ម៉ឺននាក់។

បើតាម​លោកដូណាល់​ត្រាំ នៅ​ Guantanamo អាមេរិក​នឹង​មាន​គ្រែ ៣ម៉ឺន សម្រាប់​ដាក់​ជនអន្តោប្រវេសន៍ ដែល​ជា​ឧក្រិដ្ឋជនដ៏អាក្រក់ ​គំរាមកំហែង​ប្រជាជន​អាមេរិក។ ក្នុងចំណោមពួកគេទាំងនោះ មួយចំនួន​ជា​ឧក្រិដ្ឋជន​ដ៏គ្រោះថ្នាក់ ដែលអាមេរិក​មិនអាច​ទុកចិត្ត​ឲ្យប្រទេស​ណាមួយ​ចាត់វិធានការជំនួស​អាមេរិក។ ដោយសារ​តែ​អាមេរិក​មិន​ចង់​ឲ្យ​ឧក្រិដ្ឋជន ធ្វើអន្តោប្រវេសន៍​ត្រលប់​មកទឹកដីអាមេរិក​សាជាថ្មី អាមេរិក​មាន​តែមធ្យោបាយ​មួយគត់ គឺ​​ចាប់បញ្ជូនពួកគេ​ទៅឃុំខ្លួននៅ​ Guantanamo។

លោកដូណាល់ ត្រាំ​ប្រកាស​គម្រោង​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ ដែល​លោកចាត់ទុកជា​ឧក្រិដ្ឋជន​ខុសច្បាប់ ក្រៅភព ទៅ​មន្ទីរឃុំឃាំង​នៅ​ Guantanamo នៅ​បន្ទាប់ពី​លោក​បាន​ចុះហត្ថលេខា​បង្កើតច្បាប់​ថ្មី ដើម្បី​ចាប់ឃុំ ជនអន្តោប្រវេសន៍​ដែលប្រព្រឹត្ត​បទល្មើស ក្នុងពេល​រង់ចាំ​សវនាការ។ ច្បាប់​ថ្មី ឈ្មោះ​Laken Riley យកតាម​ឈ្មោះ​និស្សិត​ស្រី​គិលានុបដ្ឋាយិការម្នាក់ ដែល​ត្រូវ​ជនអន្តោប្រវេសន៍​ដើមកំណើត វេណេស៊ុយអេឡាម្នាក់​ សម្លាប់​កាលពីដើម​ឆ្នាំ២០២៤។ នៅមុន​សម្លាប់​និស្សិតស្រីអាមេរិក ជនអន្តោប្រវេសន៍​វេណេស៊ុយអេឡា​គ្មាន​ក្រដាសស្នាម ធ្លាប់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​២ដង ប៉ុន្តែ ត្រូវ​ដោះលែង​ឲ្យមាន​សេរីភាព។

យោងតាម​មនុស្សជំនិត​ដែល​លោកដូណាល់ ត្រាំ​បាន​ជ្រើសរើស​ឲ្យ​ទទួល​បន្ទុក​បញ្ហាជនអន្តោប្រវេសន៍ គឺ​លោក Tom Homan  នៅ​Guantanamo ជនអន្តោប្រវេសន៍ខុសច្បាប់​នឹង​មិនបញ្ជូន​ទៅដាក់​ពន្ធនាគារ​យោធា ជាទីដែល​អាមេរិកកំពុងឃុំ​ភេរវជន​ដ៏គ្រោះថ្នាក់​នោះទេ។ អនាគត​មន្ទីរឃុំ​ជនអន្តោប្រវេសន៍ នឹង​ត្រូវ​បែងចែកចេញឲ្យ​ដាច់ ​ពី​ពន្ធនាគារ​យោធា ហើយនិង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់អាជ្ញាធរ​ប្រឆាំង​ជនអន្តោប្រវេសន៍ខុសច្បាប់។

ដោយ​បញ្ជូន​ជនអន្តោប្រវេសន៍គ្មាន​ក្រដាសស្នាម ទៅឃុំ​ខ្លួន​នៅ​Guantanamo លោកដូណាល់ ត្រាំ​សង្ឃឹមថា វិធានការថ្មីរបស់លោក​នឹង​ជួយ​លុបបំបាត់​ឲ្យអស់​ឧក្រិដ្ឋកម្ម ប្រព្រឹត្ត​ឡើងដោយ​ជនអន្តោប្រវេសន៍​ក្នុង​ទឹកដី​អាមេរិក។

នៅមុន​ការប្រកាស​របស់លោកដូណាល់ ត្រាំ អាជ្ញាធរ​អាមេរិក​ធ្លាប់​មាន​កន្លែងឃុំខ្លួន​ជនអន្តោប្រវេសន៍នៅGuantanamo ដែល​អាមេរិក​ចាប់ស្ទាក់បាន​នៅពេល​ពួកគេ​កំពុងឆ្លងតាមសមុទ្រ​ចូលទៅទឹកដីអាមេរិក។

សមាគម​ការពារ​សិទ្ធិមនុស្ស​ធ្លាប់​បាន​បរិហារ​លក្ខខណ្ឌ​ឃុំ​ខ្លួន​ជនអន្តោប្រវេសន៍​នៅ​​Guantanamo ព្រោះថា ក្រៅពី​ត្រូវចាប់ដាក់ឃុំ​ដោយ​បង្ខំ ដាច់ពីពិភពខាងក្រៅ មិនបាន​ទទួលសេវាច្បាប់ត្រឹមត្រូវ ជនអន្តោប្រវេសន៍​រស់នៅ​ក្នុង​បន្ទប់ឃុំឃាំង​គ្មានអនាម័យ មិនអាច​ផ្តល់ដំណឹង​ទៅកាន់ក្រុមគ្រួសាររបស់ពួកគេ។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែត New York Times។

នៅក្រោយ​ការប្រកាស​របស់​លោកដូណាល់ ត្រាំ ប្រធានាធិបតី​ប្រទេស​គុយបា លោកMiguel Diaz-Canel បាន​ចេញមុខ​ប្រតិកម្ម​រិះគន់ និង​ថ្កោលទោស ដោយថា នយោបាយ​របស់​រដ្ឋបាល​អាមេរិក​ថ្មី​ឆ្លុះបញ្ចាំង​ពី​អំពើ​ហិង្សា។ ហិង្សា ព្រោះថា ជនអន្តោប្រវេសន៍​នឹង​ត្រូវ​គេ​ចាប់ដាក់ឃុំ​នៅ​ក្បែរ​ពន្ធនាគារ​យោធា របស់អាមេរិក​ដែលល្បីល្បាញ ខាងធ្វើទារុណកម្ម និងការចាប់ដាក់ឃុំ​ដោយ​បង្ខំ។ ប្រមុខរដ្ឋ​គុយបា​នៅបាន​ឆ្លៀត​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​ថា កំពុង​ប្រើ​ដែនដីគុយបា ដែលអាមេរិក​បានចូលកាន់កាប់​ដោយ​ខុសច្បាប់ ដើម្បី​ប្រព្រឹត្ត​អំពើអមនុស្សធម៌។

គួររំលឹកជូនថា គុយបា​បានប្រគល់​ដែនដីឆ្នេរ​​Guantanamo​ទៅ​ឲ្យអាមេរិក​កាលពី​ជាង​១០០ឆ្នាំមុន នៅ​ឆ្នាំ ១៩០៣ ដើម្បីជាសារគុណ​ដល់​អាមេរិក​ដែលបានជួយ​គុយបា​វាយប្រយុទ្ធ​នឹងទាហាន​អេស្ប៉ាញ។ ប៉ុន្តែ ​គុយបា ក្រោមការគ្រប់គ្រង​របស់​ត្រកូល កាស្រ្តូ​បាន​តវ៉ា ចោទប្រកាន់អាមេរិក​ថា បាន​ចូល​កាន់កាប់​ទឹកដី​គុយបា​ដោយ​ខុសច្បាប់។

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners