នៅថ្ងៃពុធ ទី២៨ ធ្នូ ប្រទេសរុស្ស៊ីបានរៀបចំកិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្រ្តីការពារជាតិរវាងប្រទេសរុស្ស៊ី ស៊ីរី និងប្រទេសតួកគី។ តាំងពីស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលហែកហួរក្នុងឆ្នាំ ២០១១ នេះជាលើកទី១ ដែលមានកិច្ចប្រជុំរបៀបនេះ ពិសេសជំនួបផ្លូវការក្នុងកម្រិតប្រមុខការពារជាតិរវាងស៊ីរី និងតួកគី។ នៅក្នុងខែមករាឆ្នាំថ្មី ២០២៣ នេះ ស៊ីរី និងតួកគីគ្រោងជួបគ្នាជាថ្មីដែលលើកនេះក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តីការបរទេស។ តើមានហេតុផលអ្វីខ្លះដែលបានជំរុញឲ្យស៊ីរី និងតួកគីផ្តើមរំកិលរកគ្នាជាថ្មី និងថា តើអ្នកណាជាអ្នករងគ្រោះពីការរំកិលរកគ្នានេះ?។