នាទីសុខភាពនិងអនាម័យ

គុណសម្បត្តិ​ពិសេស​​នៃ​គ្រឿង​ទេស ​សម្រាប់​សុខភាព


Listen Later

រមៀត ខ្ញី ម្រេច ម្ទេស... ​គ្រឿង​ទេស មាន​គុណប្រយោជន៍​សម្រាប់​សុខភាព​ច្រើន​ណាស់ ដូច​ជា​សម្រាប់​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំ​ងនឹង​ការ​រោល​រលាក ទល់ឬ​​ហើមពោះ។ បើ​ចេះ​ផ្សំ​ប្រើ​ គ្រឿង​ទេស​មិន​ត្រឹម​តែ​ជួយ​​លើក​រសជាតិម្ហូបអាហារទេ តែ​​អាច​កាត់​បន្ថយ​ការ​ប្រើ​អំបិល និង​ស្ករ បាន​ទៀត។

ពី​អាមេរិកឡាទីន ទៅ​ចិន កាត់​តាម​អាហ្វ្រិក និង​ឥណ្ឌា ការ​ទទួល​ទាន​អាហារហឹរ​ ជា​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​នីមួយៗ។ ម្រេច ម្ទេស ខ្ញី ខ្ទឹម ឈើអែម គ្រាប់​វ៉ាន់ស៊ុយ រមៀត  ឈ្មោះ​​គ្រឿង​ទេស​ប្រើ​ក្នុង​ម្ហូប​អាហារ បើ​ចង​ក្រង​ជា​បញ្ជី​ពិត​ជា​វែង​ខ្លាំងណាស់។ ​អាស្រ័យ​ទៅ​តាម​វប្បធម៌ ​និង​អាកាសធាតុ ចំណូល​ចិត្ត​ប្រើ​គ្រឿង​ទេស​អាច​ខុស​គ្នា​ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ពីទ្វីបមួយ​ទៅទ្វីប​មួយ។ ប៉ុន្តែគេ​អាច​ចែក​គ្រឿង​ទេស​ជា​ក្រុម ទៅ​តាម​ប្រភេទ​នៃ​ចំណូល​ចិត្ត​ទទួល​ទាន។

ឈើ​អែម វ៉ាន់នីឡា ជា​ប្រភេទ​គ្រឿងទេស​ស្រទន់ ដែល​ពាំនាំ​មក​នូវ​រសជាតិ​ផ្អែម និង​ក្រអូប

ម្ទេស ម្រេច ខ្ញី ជា​ប្រភេទ​គ្រឿង​ទេស​ក្តៅ ជួយ​លើក​រសជាតិ​ម្ហូបអាហារ​ឱ្យ​មុត​ល្អ​ និង​ហឹរ

រមៀត ជា​ប្រភេទ​គ្រឿង​ទេស​ល្វីងចត់​​ ដែល​អាច​ផ្តល់​លំនឹង​ដល់​រសជាតិ​របស់​ម្ហូប​កុំ​ឱ្យ​មុត​ពេក។

បន្សំ​គ្រឿង​ទេស បង្កើន​គុណប្រយោជន៍​

ទោះស្ថិត​នៅ​ក្នុង​ក្រុម​ណា​ក៏​ដោយ ក៏​​គ្រឿង​ទេស មាន​គុណសម្បត្តិ​ច្រើន។ ប៉ុន្តែ​ត្រូវ​​​ចេះ​ប្រើ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ តាំងពី​បូរាណកាលមក​ មនុស្ស​លោក​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប ឆ្លងមហា​​សមុទ្ទ ដើម្បី​ស្វែងរក​គ្រឿង​ទេស​មក​ធ្វើ​ម្ហូប និង​ព្យាបាល​ជំងឺ​។ ជា​ច្រើន​សតវត្សរ៍​កន្លង​មកនិង​រហូត​មក​ទល់​ថ្ងៃ​នេះ គ្រឿង​ទេស​នៅ​តែ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ក៏​ដូច​ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ។

សម្រាប់​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ គុណសម្បត្តិ​ទីមួយ​នៃ​គ្រឿង​ទេស គឺ​ជួយកាត់​បន្ថយ​ជាតិ​ប្រៃ ជាតិ​ផ្អែម​ ខ្លាញ់ តែ​​​​ម្ហូបអាហារ​​មាន​ឱជារស​ខ្ពស់​។ គ្រឿង​ទេស​ជា​ប្រភព​ផ្តល់​រសជាតិ និង​ជា​ប្រភេទ​អាហារ​បន្ថែម​​ ព្រោះ​គ្រឿង​ទេស​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ច្រើន​សម្រាប់​សុខភាព។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ស្រី Nathalie Hutter-Lardeau ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភម្នាក់​នៅ​ប្រទេស​បារាំង។

គ្រឿង​ទេស​ខ្លះ មាន​គុណសម្បត្តិ​ខ្ពស់ខ្លាំង​មែន​ទែន​សម្រាប់​សុខភាព ជាពិសេស​​រមៀត។ ដុះ​ច្រើន​នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា​ប្រើ​​រមៀត​ តាំងពីជាង​​ពីរ​ពាន់​ឆ្នាំមកហើយ។ ពេល​នេះ​ អ្នក​ស្រាវជ្រាវ​បារាំង​កំពុង​ពិសោធន៍​រមៀត​​សម្រាប់​ជួយ​ព្យាបាល​ជំងឺ​មហារីកខ្លះ មាន​ជាអាទិ៍​មហារីក​សុដន់ និង​មហារីក​ប្រូស្តាត។ លទ្ធផល​នៃ​ការ​សិក្សា​​បឋម​ ​មាន​លក្ខណៈ​គួរ​ទី​សង្ឃឹម​ ដោយ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​​រមៀត​ជា​ថ្នាំ​ (ម្សៅ​រមៀត​បន្សុទ្ធ​ខ្លាំង​យក​តែ​កំហាប់​ធាតុ​សកម្ម​) មុន​-​ក្រោយ និង​ទន្ទឹម​ពេល​ចាក់​ថ្នាំ​គីមី បានជួយ​លើក​តម្កើង​ប្រសិទ្ធភាព​ថ្នាំព្យាបាល និង​ជួយ​បន្ថយ​ឥទ្ធិពល​កំណាច​របស់​​កោសិកា​មហារីក​បាន​៥៩%​សម្រាប់​អ្នក​ជំងឺ​មហារីក​ប្រូស្តាត និង​៤០%​សម្រាប់​​អ្នកជំងឺ​មហារីកសុដន់​​។

គ្រឿង​ទេស​ដូច​យ៉ាង​រមៀត​នេះ​មាន​គុណសម្បត្តិ​​ខ្ពស់​សម្រាប់​សុខភាព​ហើយ ហើយ​កាន់តែ​​ខ្ពស់​និង​ប្រសើរ​ទៀត​ថែម​ទៀត​ ប្រសិន​បើ​គេ​ប្រើ​រមៀត​លាយ​ជាមួយ​គ្រឿង​ទេស​ផ្សេង​ទៀត។ បើ​តាម​មេចុងភៅ​Olivier Roellinger និង​ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ Hutter-Lardeau រមៀត​ស៊ីចង្វាក់​ខ្លាំង​នឹង​ម្រេច។ ​មាន​ផ្ទុក​អង់ទី​ស៊ីដង់​ក៏​ខ្លាំង​ក្លា​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់ជរា​នៃកោសិកា ហើយ​បើ​បាន​ប្រើ​​លាយ​ជាមួយ​ម្រេច​ទៀត ​រមៀតកាន់​តែមាន​មហិទ្ធិឫទ្ធិ​កាន់​តែ​​ខ្ពស់​ខ្លាំង​​ប្រឆាំង​នឹង​មហារីក ព្រោះ​ម្រេច​ក៏​ជា​គ្រឿង​ទេស​មាន​គុណ​សម្បត្តិ​ខ្លាំង​ផ្នែក​ប្រឆាំង​បាក់តេរី​និង​ផ្នែក​បំបាត់​ការ​ឈឺចាប់។

ចំណែក​ ឈើ​អែម ដែល​ផ្តល់​រសជាតិផ្អែម មាន​សមាសធាតុ​ស្រដៀង​នឹងអាំងស៊ុយលីន អាច​ជួយ​គ្រប់គ្រងជំងឺ​ទឹក​នោម​ផ្អែម និង​​ជាតិ​ស្ករក្នុង​ឈាម​បាន។​ មាន​ប្រភព​នៅ​ប្រទេស​ស្រីលង្កា និង​ប្រើ​ជា​ថ្នាំ​តាំង​ពី​ជាង​៥ពាន់​ឆ្នាំ​មក ក្បួន​​បូរាណរបស់​​គម្ពីរវេទ។ ​ឈើ​អែម ជា​គ្រឿង​ទេសឱសថ​មាន​អំណាច​សម្លាប់​មេរោគ មានសកម្មភាព​ជាបង់​​បិតក្រពះ បិត​ប្រព័ន្ធរំឡាយ​អាហារ​​នៅ​ពេល​រោគ​រលាក និង​​​​ក៏​ជា​ស្តេច​​ផ្នែក​អង់ទីស៊ីដង់​ដែរ។ ​ បើ​ប្រើ​វា​លាយ​ជាមួយ​នឹង​វ៉ាន់នីឡាដែល​សមត្ថភាព​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹងទៀត គេ​នឹង​ទទួល​បាន​កម្លាំង​អង់ទីស៊ីដង់​យ៉ាង​ខ្ពស់​ត្រដែត​តែ​ម្តង​សម្រាប់​ពង្រឹង​សុខភាព។

គុណសម្បត្តិ​និង​គុណវិបត្តិ​នៃ​ម្ទេស​

សម្រាប់​អ្នកចូល​ចិត្ត​រសជាតិ​ហឹរ បាន​​បរិភោគម្ទេស​នឹង​ធ្វើ​ឱ្យ​បាយម្ហូប​ឆ្ងាញ់​ តែ​សម្រាប់​អ្នក​មិន​ចូល​ឬ​មិន​ចេះ​ហឹរ ជា​ទណ្ឌកម្ម។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​នៅ​តែ​មាន​មនុស្ស​ចង់​សាក និង​ចង់​ភ្លក់។ ក្នុង​ទម្រង់​​ជា​គ្រឿង​ទេស ដែល​ត្រូវ​បាន​គេ​សម្ងួត​ទាំងមូល​​ ឬ​កិន​ឱ្យ​ម៉ត់ សម្រាប់​ប្រើ​ក្នុង​ម្ហូប ឬ​ជា​ផ្លែស្រស់  ធាតុ​សកម្ម​របស់​ម្ទេស​ ដែល​ផ្តល់​ជាតិ​ហឹរ​ មាន​ឈ្មោះ​ថា Capsaïcine ​មាន​គុណប្រយោជន៍​ខ្លាំង​ផ្នែក​អង់ទីអុកស៊ីដង់ និង​ប្រឆាំង​ការ​រលាក។ ទៅ​តាម​កំរិត​ជាតិ​ហឹរ ដាក់​​ចូល​ដល់​មាត់​ពេល​ណា​ ជាតិ​Capsaïcine​ ទៅ​តោង​លើ​សសៃ​ញាណ​ជីវហា​ ដាស់​ដល់​ខួរ​ក្បាល ប្រាប់​ថា​មាន​អ្វី​ក្តៅៗ​កំពុង​រលាក នៅ​ក្នុង​មាត់​។ ខួរក្បាលដឹង​ភ្លាម ចាប់​បញ្ចេញប្រតិកម្ម​ ភ្ញោចដល់​​គ្រប់​សរីរាង្គ​។ ចំណែក​មូលេគុល​ Capsaïcine ក៏​ចាប់​ចុច​បើក​រំដោះ​អរមូន​អង់ដូហ្វីន និង​ដូប៉ាមីន​ ឱ្យ​សាយ​ភាយ​ឡើង​។ ហេតុដូច្នេះ​ហើយ​បាន​ជា​​ក្រោយ​អាការៈ​ហឹរពេញ​មាត់ អ្នក​បរិភោគ​តែង​មានអារម្មណ៍ធូរ​ស្រាល ​ស្រួល​ ល្អឡើង។ សារធាតុគីមី​ធម្មជាតិ​របស់​ម្ទេស​ Capsaïcineនេះ ក៏នឹងទៅ​បំប៉ោង​​សរសៃ​ឈាម​តូច​ៗ​ឱ្យ​រីក​ធំជាង​មុន ដែល​ជួយ​សម្រួលលំហូរ​​ចរន្ត​ឈាម​ផង និងអាច​​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ផង។ ជាមួយ​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក ជាតិ​Capsaïcine នឹង​ទៅ​បិទ​ខ្ទប់​ភ្នាក់ងារ​បង្ក​ការលាក​ខ្លះ ដើម្បី​ការពារ​កោសិកា​និង​សរសៃ​ឈាម​អាទែ។

ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ធន់​នឹង​ជាតិ​Capsaïcine​មិន​ដូច​គ្នា​ទេ។ ទាំង​នេះ​គឺ​ដោយ​មូលហេតុ​ហ្សែន​ពីកំណើត​ផង និង​ដោយ​ទម្លាប់​ផង។ នៅ​ឥណ្ឌា ថៃ ចិន ឬ​ម៉ិចស៊ិក ក្មេងទម្លាប់​ទទួល​ទានអាហារ​តាំងពី​តូច ទើប​ប្រព័ន្ធ​ប្រសាទ​ពួក​គេ​ធ្លាប់​ហើយ​ទ្រទ្រង់​​ជាតិ​ហឹរ​បាន​ជាង​ក្មេង​នៅ​អឺរ៉ុប។ ម្យ៉ាង​វិញ​ទៀត ម្ទេស​មាន​ជាតិ​ហឹរ​ក្នុង​ខុស​គ្នា។ ខ្លះ​ហឹរ​ខ្លាំង ខ្លះ​គ្មាន​ជាតិ​Capsaïcine​សោះ​តែ​ម្តង ជាក់​ស្តែង​គឺ​ម្ទេស​ប្លោក ម្ទេសហាវៃ។ តែ​សូម​ចងចាំ​ថា គុណប្រយោជន៍​នៃ​ម្ទេស​ចំពោះ​សុខភាព​ មិន​អាស្រ័យ​ទៅលើ​ភាព​ហឹរ​ខ្លាំង​ឬ​អត់ទេ។ ទទួល​ទាន​ម្ទេស​មាន​ផ្ទុក​ជាតិ​Capsaïcine ដ៏​ទាប​ ប្រមាណ​តែ​១ទៅ​២មីល្លីក្រាម ក្នុង​ពេល​ គ្រប់​គ្រាន់​សម្រាប់​ភ្ញោច​បំប៉ន​សុខភាព​បាន​ហើយ។ បើ​បរិភោគ​ច្រើន​ខ្លាំង​ពេក មូលេគុល​ហឹរ​អាច​បង្ក​ប្រតិកម្មបញ្ច្រាស​ប៉ះពាល់​ដល់​សុខភាព​វិញ​ ដោយ​ធ្វើ​បង្ក​ឱ្យ​រលាក រមួល​ក្រពះ​ ចង់​ក្អួត ឬ​រាក។ ការ​សិក្សា​ខ្លះ​ បាន​សង្កេត​ឃើញ​មាន​ហានិភ័យ ​​កើត​ជំងឺ​មហារីក​ក្រពះ​ឬ​បំពង់​អាហារ ​ឡើង​ខ្ពស់​នៅ​តាម​ប្រទេស​ដែល​មាន​ម្ហូប​អាហារ​ហឹរ​ ចំអិន​ដោយ​ប្រើកម្តៅ​ខ្លាំង​ជ្រុល​។

ជា​ចុងក្រោយ នៅ​ពេល​ទទួល​ទាន​អាហារ​មាន​ជាតិ​ហឹរ​ជ្រុល​ សូម​កុំ​បរិភោគ​ទឹក​ ! ជាតិ​Capsaïcine រលាយ​តែ​ក្នុង​ខ្លាញ់​ទេ។ ដូច្នេះ​ដើម្បី​បំបាត់​អារម្មណ៍​ហឹរក្តៅ​ពេល​មាត់ គួរ​តែ​ពិសា​ទឹកដោះគោ​មួយ​កែវ ឬ​យ៉ាអួរ​មួយ​ម៉ាត់​ពីរ ឬ​លេប​ដាក់​ប្រេង​អូលីវ​មួយ​ខ្អឹក​ក៏​បាន។ នំប៉័ង បាយ ចេក ក៏​អាច​ជួយ​ស្រូប​មូលេគុល​ហឹរ​ដែរ​។ ទឹក​ឃ្មុំ​នឹង​ជួយ​បំបាត់​ភាព​ក្តៅ​ក្រហល់ក្រហាយ​នៅ​ក្រពះ​និង​តាម​ភ្នាស៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

110 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

22 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners