Sign up to save your podcasts
Or
នៅបាំងមិនដល់១០ថ្ងៃទៀតទេ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមកដល់។ បេក្ខជនធំៗទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និងលោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងឃោសនារៀងៗខ្លួន ដើម្បីទាក់ទាញការគាំទ្រនៅតាមរដ្ឋសំខាន់ៗ ដែលមានចំនួនអ្នកបោះឆ្នោតតំណាងច្រើននាក់។ ជាការកត់សំគាល់ សន្ទុះនៃការគាំទ្រទៅលើបេក្ខជនទាំង២ ហាក់ដូចជាកាន់តែខិតជិតប្រកៀកប្រកិតគ្នាខ្លាំងឡើង។ វត្តមានចូលរួម របស់លោកអូបាម៉ា និងភរិយា នៅក្នុងយុទ្ធនាការឃោសនារបស់លោកស្រី កាម៉ាឡា ហារីស គឺជាកម្លាំងទាក់ទាញដ៏ធំនិងមិនអាចខ្វះបាន ដែលគណបក្សប្រជាធិបតេយ្យសង្ឃឹមថា វាអាចនឹងផ្តល់សន្ទុះចុងក្រោយ រុញឲ្យលោកស្រីកាម៉ាឡា ហារីស បានទទួលជ័យជំនះ លើលោកដូណាល់ ត្រាំ។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី កាម៉ាឡា ហារីស បេក្ខជនបក្សប្រជាធិបតេយ្យ គេសង្កេតឃើញថា គូស្វាមីភរិយាអូបាម៉ា បានចូលរួមយ៉ាងសកម្ម។ ម្តងៗ នៅពេលដែលលោកអូបាម៉ា មានវត្តមានកាន់មីក្រូនិយាយ មនុស្សម្នាស្រែកហ៊ោរកញ្ជ្រៀវទ្រហឹងយ៉ាងអឺងកង។ សកម្មជនអ្នកគាំទ្រលោកស្រី កាម៉ាឡា ហារីស ខ្លះ បានលើកឡើងថា គូស្វាមីភរិយាអូបាម៉ា គឺជានិម្មិតរូបនៃថាមពលវិជ្ជមាន នៃសេចក្តីសង្ឃឹម។ ជាងនេះទៀត វត្តមានរបស់លោកអតីតប្រធានាធិបតី អូបាម៉ា និងភរិយា បានដាស់ឲ្យគេនឹកស្រណោះទៅដល់អតីតកាល ដែលសហរដ្ឋអាមេរិកមិនទាន់បែកបាក់គ្នាឈ្លោះប្រកែកគ្នាដូចពេលឥឡូវនេះ។
អ្នកគាំទ្រខ្លះទៀត បានលើកឡើងថា គេពេញចិត្តលោកអូបាម៉ា និងភរិយាណាស់ ព្រោះពេលលោកនិងភរិយាឡើងថ្លែងសារក្នុងពេលឃោសនាបោះឆ្នោតម្តង គឺច្បាស់ៗ មានហេតុផល ពោរពេញដោយពាក្យដែលមានអត្ថន័យ ចាក់ជ្រៅជាប់ក្នុងចិត្តរបស់អ្នកស្តាប់។ ការចូលរួមរបស់លោក បារ៉ាក់ អូបាម៉ា និងលោកស្រីមីឈែល អូបាម៉ា នៅក្នុងការឃោសនារបស់លោកស្រីកាម៉ាឡា ហារីស គឺជាការផ្តល់កម្លាំង ពង្រឹងភាពរឹងមាំនៃបេក្ខភាពរបស់លោកស្រី កាម៉ាឡា ហារីស។
គួរបញ្ជាក់ថា ចាប់តាំងពីយុទ្ធនាការឃោសនាបានចាប់ផ្តើម គេឃើញលោកបារ៉ាក់ អូបាម៉ា បានចូលរួមយ៉ាងសកម្មតាំងតែពីតំបូង និងបានឡើងថ្លែងសុន្ទរកថាជាច្រើនលើក។ ដោយឡែក លោកស្រី មីឈែល អូបាម៉ា វិញមិនសូវជាចេញមុខប៉ុន្មានទេ។ នៅក្នុងកម្មវិធីឃោសនាធំនៅរដ្ឋមីឈីហ្គែន កាលពីថ្ងៃសៅរ៍ ទី២៦តុលា វាគឺជាលើកទី២ប៉ុណ្ណោះ ដែលលោកស្រីមីឈែល អូបាម៉ា ឡើងថ្លែងសុន្ទរកា។ ក៏ប៉ុន្តែវត្តមានរបស់លោកស្រី មីឈែល អូបាម៉ា នៅលើឆាកម្តងៗ គឺបានទទួលការស្វាគមន៍ ស្រែកហ៊ោរគាំទ្រ យ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ។
នៅចំពោះមុខមហាជនរាប់ម៉ឺននាក់ នៅមីឈីហ្គែន លោកស្រី មីឈែល អូបាម៉ា បានថ្លែងថា លោកស្រីមិនចូលចិត្តនយោបាយទេ។ ក៏ប៉ុន្តែ លោកស្រីបានចំណាយពេលមកចូលរួម ក៏ដោយសារថាកាលៈទេសៈពេលនេះ គឺជាពេលដែលសំខាន់បំផុត។ លោកស្រីអូបាម៉ា បានថ្លែងសារដ៏មានអត្ថន័យ ហៅឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់ ក្រោកឈរឡើងយកសន្លឹកឆ្នោតទៅការពារសិទ្ធិរបស់ស្ត្រី។ លោកស្រីអូបាម៉ា បានលើកឡើងថា យើងទាំងអស់គ្នាជាស្ត្រី ត្រូវតែស្រែកបន្លឺសំឡេងឲ្យមនុស្សប្រុសទាំងអស់ ដែលយើងគោរពស្រលាញ់ ឲ្យពួកគេបានឮ ថាអ្វីទៅដែលជាសារៈសំខាន់ អ្វីទៅដែលជាគ្រោះថ្នាក់នៅពេលនេះ។ យើងត្រូវតែប្រាប់ទៅពួកគេថា ជីវិតរបស់យើង មិនមែនគ្រាន់តែជាម៉ាស៊ីនដើម្បីបង្កើតកូនតែប៉ុណ្ណោះទេ។
គួរកត់សំគាល់ថា សាររបស់លោកស្រីអូបាម៉ា បានផ្តោតសំខាន់ទៅលើសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក ដែលលោកដូណាល់ ត្រាំ ក៏ដូចជាបក្សស្តាំអភិរក្សនិយម កំពុងតែរុះរើកកាយកំទេចចោល។ សំណុំរឿងសិទ្ធិរំលូតកូន គឺជាស្នូលដ៏ធំមួយ នៃយុទ្ធនាការឃោសនារបស់លោកស្រី កាម៉ាឡា ហារីស ដើម្បីទាក់ទាញស្ត្រីអាមេរិក ឲ្យងាកមកបោះឆ្នោតរារាំងកុំឲ្យលោកដូណាល់ ត្រាំ អាចឡើងធ្វើជាប្រធានាធិបតីវិញ។
លោកស្រី Sonia Gipson Rankin សាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យនូវូមិចស៊ិក បានលើកឡើងថា លោកបារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល អូបាម៉ា កំពុងតែចូលរួមជួយលោកស្រី កាម៉ាឡា ហារីស តាមបែបរៀងៗខ្លួន។ ជំហរគាំទ្ររបស់លោកបារ៉ាក់ អូបាម៉ា ក្នុងនាមជាអតីតប្រធានាធិបតីដ៏មានប្រជាប្រិយភាព គឺវាជាការបញ្ជាក់ដ៏មានឥទ្ធិពលបំផុត ថាលោកស្រីកាម៉ាឡា ហារីស មានសមត្ថភាពដឹកនាំប្រទេស។ ទំងន់គាំទ្ររបស់លោកអូបាម៉ានេះ គឺវាមានឥទ្ធិពលខ្លាំងណាស់ មិនត្រឹមតែទៅលើក្រុមប្រជាជនអាមេរិកស្បែកខ្មៅប៉ុណ្ណោះទេ តែវាមានឥទ្ធិពលទៅលើប្រជាជនអាមេរិកជាទូទៅទាំងអស់ ដែលមិនចាត់ទុកថាខ្លួនស្ថិតក្នុងចំណោមក្រុមណាមួយ។
ចំណែក លោកស្រី មីឈែល អូបាម៉ា វិញ លោកស្រីគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យដ៏ពិសេសណាស់ នៅក្នុងការប្រើពាក្យពេចន៍ និងឃ្លាឃ្លោងនិយាយ។ សម្រាប់លោកស្រីសាស្ត្រាចារ្យ Sonia Gipson Rankin ក្នុងចំណោមមនុស្សជំនាន់នេះ គឺគេពិបាកទៅរកអ្នកណា ដែលពូកែនិយាយដូចលោកស្រី មីឈែល អូបាម៉ាបានណាស់។ លោកស្រីអូបាម៉ា មានសមត្ថភាពដ៏កម្រ ដែលអាចនិយាយបរិយាយពន្យល់ ជាមួយហេតុផលនិងអត្ថន័យ ដែលចាត់មុតចូលជ្រៅ ក្នុងក្រឳបេះដូងរបស់អ្នកស្តាំ។ អ្នកដែលបានស្តាប់សំដីរបស់លោកស្រីហើយ គឺមានក្តីក្តុកក្តួល រំជួលចិត្ត រំភើប មានកម្លាំងមានថាមពល និងមានការប្តេជ្ញាចិត្តដ៏មុតមាំង។ ទាំងនេះ គឺជាកម្លាំងសន្ទុះដែលលោកស្រីកាម៉ាឡា ហារីស ត្រូវការបំផុតក្នុងអំឡុងពេលនេះ ដើម្បីទាក់ទាញប្រមូលការគាំទ្រ។
ផ្អែកតាមការស្ទាបស្ទង់មតិធ្វើឡើងដោយ វិទ្យាស្ថាន YouGov លោកស្រី មីឈែល អូបាម៉ា គឺជាមនុស្សម្នាក់ដែលប្រជាជនអាមេរិកគោរពស្រលាញ់បំផុត។ កម្រិតប្រជាប្រិយភាពរបស់លោកស្រី មានដល់ទៅ ៦១%។ ចំណែកលោកអូបាម៉ា ស្វាមីលោកស្រីវិញ ក៏មិនអន់ប៉ុន្មានដែរ។ កាលពីដើមខែតុលា លោកអូបាម៉ា បានឆ្លៀតយកប្រជាប្រិយភាពដ៏ធំនេះ ឃោសនាដាស់តឿនបុរសស្បែកខ្មៅអាមេរិកទាំងអស់ ដែលហាក់ដូចជាចង់ងាកទៅបោះឆ្នោតឲ្យលោកដូណាល់ ត្រាំ ច្រើនជាងកាលពីឆ្នាំ២០២០។ លោកអូបាម៉ា បានថ្លែងថា បុរសៗស្បែកខ្មៅមួយចំនួន ពីមុនបានបោះឆ្នោតប្រឆាំងដូណាល់ ត្រាំ តែលើកនេះ បែរជាចង់បោះឆ្នោតឲ្យទៅវិញ។ ដូច្នេះវាមានន័យថាពួកអ្នកទាំងនោះ មិនចង់ឲ្យមនុស្សស្រី ឡើងមកធ្វើជាប្រធានាធិបតីអាមេរិកឬយ៉ាងណា? ត្រង់ចំណុចនេះ លោកអូបាម៉ាអះអាងថា លោកមិនយល់ស្របជាដាច់ខាត។ ក្រៅពីខ្លឹមសារនយោបាយ សុន្ទរកថារបស់លោកអូបាម៉ា ម្តងៗពោរពេញដោយពាក្យលេងសើចកំប្លែង ចំអកឡកលើយទៅដល់លោកដូណាល់ ត្រាំ ធ្វើឲ្យអ្នកមកចូលរួមស្តាប់ សើចសឹងតែគាំង។
លើសពីនេះទៀត វត្តមានចូលរួមរបស់គូស្វាមីភរិយាអូបាម៉ា មិនមែនត្រឹមតែឡើងឆាកកាន់ក្បាលមីក្រូ និយាយអូសទាញអ្នកបោះឆ្នោតនោះទេ។ តែលោកអូបាម៉ា និងភរិយា ចូលរួមយ៉ាងសកម្មនៅក្នុងគ្រោងឆ្អឹងនៃយុទ្ធនាការឃោសនារបស់លោកស្រីកាម៉ាឡា ហារីស។ បុគ្គលិកជំនាញ និងទីប្រឹក្សាជាច្រើននាក់របស់លោកស្រីកាម៉ាឡា ហារីស គឺសុទ្ធសឹងតែជាអតីតអ្នកធ្លាប់ធ្វើការ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកអូបាម៉ា។ ជាក់ស្តែង លោក David Plouffe ដែលជាប្រធានក្រុមចាត់ចែតយុទ្ធនាការឃោសនាដ៏ជោគជ័យ របស់លោកអូបាម៉ា កាលពីឆ្នាំ២០០៨។
គួរបញ្ជាក់ថា នេះគឺជាដំណាក់កាលចុងក្រោយបង្អស់ហើយសម្រាប់លោកស្រី កាម៉ាឡា ហារីស ក្នុងការប្រមូលការគាំទ្រនៅតាមរដ្ឋសំខាន់ៗមួយចំនួន។ យោងតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters និងវិទ្យាស្ថាន Ipsos គឺលោកស្រី កាម៉ាឡា ហារីស បានទទួលចេតនាចង់បោះឆ្នោតឲ្យ ចំនួន ៤៦% ចំណែកលោកដូណាល់ ត្រាំ វិញបានទទួល៤៣%។ ឃើញថាបេក្ខជនទាំង២ កាន់តែមានសន្ទុះប្រកៀកប្រកិតគ្នាខ្លាំងណាស់។ កែវភ្នែកគ្រប់គ្នា កំពុងតែសំឡឹងទៅកាន់អ្នកបោះឆ្នោត ដែលពេលនេះហើយ នៅតែស្ទាក់ស្ទើរមិនទាន់សម្រេចចិត្ត ជ្រើសរើសរវាងលោកដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស។ ថាមិនត្រូវ នៅនាទីចុងក្រោយ ពួកគេអាចបោះឆ្នោត ទៅឲ្យបេក្ខជនឯករាជ្យណាមួយផ្សេងទៀតក៏ថាបាន៕
5
11 ratings

13 Listeners
13 Listeners
106 Listeners
9 Listeners
1 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners