នាទីសុខភាពនិងអនាម័យ

ហាត់ប្រាណ​និង​ធ្វើ​កីឡា ខុស​គ្នា​យ៉ាងណា?


Listen Later

ធ្វើ​ចលនា បញ្ចេញ​កម្លាំង​​ផ្លូវកាយ ហាត់​ប្រាណ ធ្វើ​កីឡា នេះ​ជា​សារ​សុខភាព​ដែល​គេ​ឮ​កាន់​តែ​ញយ​ៗ​ឡើង។ ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ទៅ​នោះ តើ​ពាក្យ​ទាំង​នេះ​មាន​ន័យ យ៉ាង​ដូចម្តេច? និង​ខុស​គ្នា​ដែរឬទេ?

ជា​គម្រប់​១០០​ឆ្នាំ​គត់​ដែល​បារាំង​បាន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ជា​ថ្មី ទទួល​រៀប​ចំ​កីឡាអូឡាំពិក​ ពី​ថ្ងៃទី ២៦កក្កដា​ដល់​ថ្ងៃទី ១១​សីហា និង​ប៉ារ៉ាអូឡាំពិកពី​ថ្ងៃទី ២៨​សីហា​ទៅ​៨​កញ្ញា។ ក្រៅ​អំពី​ប្តេជ្ញា​រៀប​ចំ​ការ​ប្រកួត​កីឡា​ឱ្យ​បាន​ល្អ​ប្រណិត​បំផុត​ ក្រសួងការងារ សុខាភិបាល និង​ភារតភាព​បារាំង បាន​ឆ្លៀត​យក​ឱកាស​នេះ​ ជំរុញ អប់​រំ​បំពាក់​បំប៉ន និង​ឃោសនា​អំពី​តម្លៃ​និង​​ទម្លាប់​ដ៏​ល្អ​ប្រពៃ​បំផុតនៃ​ការ​​ធ្វើ​ចលនា​​កាយ​សម្បទា និង​ធ្វើ​កីឡា។

អូឡាំពិកប៉ារីស​និង​សុខភាពសាធារណៈ

កីឡា​អូឡាំពិក និង​ប៉ារ៉ាអូឡាំពិក ត្រូវ​តែ​ជា​យន្តការ​ពន្លឿន​នយោបាយ​សុខភាព​សាធារណៈ និង​ឈ្នាន់​បង្វិល​មធ្យោបាយ​ទំនើបៗ​ឱ្យ​មាន​ដំណើរការ។ កីឡាអូឡាំពិក​២០២៤ ត្រូវបន្សល់​ទុក​នូវ​​មរតក ប្រកប​ដោយ​មហិច្ឆតាធំ គឺ បញ្ចូល​​កីឡាទៅ​ជា​ចំណែក​ដ៏​ធំ​មួយ​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាពអសកម្មផ្លូវកាយ (ភាព​ខ្ជិល​ច្រអូស​​ចង់​តែ​ស្រណុក) ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឱ្យ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ ​ធ្វើ​ចលនា​កាយ​សម្បទា ​ហាត់ប្រាណ ធ្វើ​កីឡា ជា​ប្រចាំ​នៅ​សាលា​រៀន នៅ​ក្នុង​ក្រុង និង​នៅ​កន្លែង​ធ្វើការ។

រៀបចំ​កីឡាអូឡាំពិក​និង​ប៉ារ៉ា​អូឡាំពិក ជា​ឱកាសរៀប​ចំ​​បង្កើន​សុខមាលភាពដល់​​ប្រជាពលរដ្ឋគ្រប់​រូប ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើងផង និង​ជា​ឱកាស​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បណ្តាល​មក​ពី​​ភាព​ស្រណុក​អសកម្មផ្លូវកាយ​​ផង តាម​រយៈ​ការ​ជំរុញ​ឱ្យ​ធ្វើ​កីឡា។ សម្រាប់​អាជ្ញាធរ​បារាំង កំណើន​នៃសកម្មភាព​ហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ធ្វើ​ចលនា​របស់​ពលរដ្ឋ​ ជា​សន្ទទស្សន៍​មួយនៃភាព​​ជោគជ័យ​របស់​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​២០២៤ ព្រោះរដ្ឋាភិបាល​​បារាំង​បានចេញក្រិត្យ​​ចាត់​ទុក​ការបញ្ចេញ​សកម្មភាព​កាយ​សម្បទា “ជា​បុព្វហេតុ​ជាតិ​ឆ្នាំ​២០២៤” ជាមួយ​កម្មវត្ថុ​ចម្បង​បី គឺ៖

  • បញ្ចុះ​បញ្ចូល​ពលរដ្ឋ​បារាំង គ្រប់​វ័យ នៅទូទាំងប្រទេស ឱ្យ​ហាត់​ប្រាណ​ ធ្វើ​កីឡា ធ្វើ​ចលនា​ឱ្យ​បាន​ច្រើន​ជា​លំដាប់
  • ប្រមូល​ផ្តុំ​កីឡាករ​និង​គ្រប់​កម្លាំង​ ដើម្បី​លើក​តម្កើង​តម្លៃ​និង​តួនាទី​នៃកីឡា
  • យក​កីឡា​ធ្វើ​ជា​ស្នូល​នៃ​នយោបាយសាធារណៈ​និងជា​កត្តិការ​របស់​សាធារណរដ្ឋ

កង្វះ​សកម្មភាព​ និង​ភាពអសកម្មផ្លូវកាយ​ ​ជាបញ្ហា​ដែល​កើត​មាន​លើ​មនុស្ស​គ្រប់​រូប និង​គ្រប់​វ័យ។ ទិន្នន័យ​ពិភពលោក​ចុងក្រោយ​បង្ហាញ​ថា​ មាន​មនុស្សពេញ​វ័យ​១៨០០​លាន​នាក់​ មិន​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​និង​កាយ​សម្បទា​គ្រប់គ្រាន់​តាម​អនុសាសន៍​អង្គការ​សុខភាព​ពិភពលោក​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​នា​ឱកាស​ប្រារព្វ​កីឡាអូឡាំពិក ក្រសួង​ប្រតិភូ​សុខាភិបាល និង​បង្ការ​ជំងឺ​ បាន​ប្តេជ្ញា​កាច់​ប្តូរ​និន្នាការ​ តាម​រយៈ​វិធានការ​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​អង្រួន​ពលរដ្ឋ​ឱ្យ​ធ្វើ​សកម្មភាព​ផ្លូវកាយ និង​សកម្មភាព​កីឡា​ឱ្យ​បាន​យ៉ាង​ហោច​​ “៣០នាទី​ក្នុង​មួយ​ថ្ងៃ”។

ដូចម្តេច​ដែល​ហៅ​ថា សកម្មភាព​ផ្លូវកាយ?

អនុសាសន៍​ណែនាំ លើក​ទឹក​ចិត្ត​​ឱ្យ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ ហាត់​ប្រាណ​ ធ្វើ​កីឡា ជា​ពាក្យ​ដ៏​ពេញ​និយម ដែល​គេ​បាន​ឮ​កាន់​តែ​ញយឡើងៗ​ ចេញពី​ស្ទើរ​គ្រប់​មាត់​របស់​អ្នក​ជំនាញ។ តើ​ការ​បញ្ចេញសកម្មភាព​ផ្លូវកាយ មាន​ន័យ​យ៉ាង​ដូចម្តេច​ឱ្យ​ប្រាកដ​ទៅ?! ធ្វើ​ចលនា​ បញ្ចេញ​សកម្មភាព​ផ្លូវកាយ​ ហាត់ប្រាណ ធ្វើ​កីឡា ​ខុស​គ្នា​យ៉ាង​ណា?

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ៖ “សកម្មភាព​ផ្លូវកាយ ជាបណ្តុំ​នៃ​​ចលនា​ទាំងឡាយ​ណា​ដែល​ទៅ​កន្ទ្រាក់​សាច់​ដុំ​ ហើយបង្កើន​ការ​​ស្រូប​យក​ថាមពល​អស់​ច្រើន​ជាង​ពេល​នៅ​ស្ងៀម។ សកម្មភាព​ផ្លូវកាយ​មាន​បី​ប្រភេទ ៖ ​សកម្មភាព​​ប្រចាំ​ថ្ងៃ ការ​ហាត់​ប្រាណ និង​ការ​ធ្វើ​កីឡា។

  • សកម្មភាព​ប្រចាំ​ថ្ងៃ ចង់​សំដៅ​ទៅ​លើ​ចលនា​រាងកាយ​ ដែល​កំរើក​ដោយ​សាច់ដុំ ពោល​គឺ​ការ​ដើរ​ដេកឈរអង្គុយ។ សកម្មភាព​ផ្លូវកាយ​ប្រចាំ​ថ្ងៃ​ចែក​ជា​បីក្រុម​តូចៗ​ទៀត គឺ ការ​ធ្វើ​បំលាស់​ទី​ពីកន្លែង​មួយ​ទៅ​កន្លែងមួយ (ដើរ ជិះកង់ ឡើង​ជណ្តើរ​ដោយ​ជើង...) ការងារ​ផ្ទះ (បោកខោអាវ​ដោយ​ដៃ បោសជូតផ្ទះ លាង​ចាន ស្រោច​ផ្កាធ្វើ​សួន ធ្វើ​ជាង ...) និង​ការងារវិជ្ជាជីវៈ ដែល​អាច​ជា​ការងារ​ដោយ​ប្រើ​កម្លាំង​កាយ​ និង​ជាការងារ​នៅការិយាល័យ​ដែល​ជា​ទម្រង់​មួយ​នៃ​ភាព​អសកម្ម។
  • ការ​ហាត់​ប្រាណ​ ជា​សកម្មភាព​ផ្លូវកាយ​ដ៏​មាន​សារៈ​សំខាន់មែនទែន ដែល​ធ្វើ​ឡើង​ដោយ​មាន​ផែនការ​កំណត់​ច្បាស់លាស់ និង​ត្រូវ​ធ្វើ​ជា​ប្រចាំ​ យ៉ាង​ទៀត​ទាត់។ ការ​រត់ ការ​ដើរ​ ជិះកង់ ទៅ​ហាត់​នៅ​សាល​ម្តងម្កាល មិន​អាច​ចាត់​ទុក​ជា​សកម្មភាព​​​ហាត់ប្រាណ បាន​ទេ។
  • ធ្វើ​កីឡា ឬ​លេង​កីឡា ជា​សកម្មភាព​ផ្លូវកាយ​កំរិត​ខ្ពស់ ដែល​ធ្វើ​ឡើង​ដោយ​គោរព​​ក្បួន​ច្បាប់ វិន័យ​ត្រឹម​ត្រូវ​ និង​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីតាំង​មួយ​ដ៏​ច្បាស់លាស់។”

ការ​ហាត់​កីឡា ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ផ្លូវកាយ​ តែ​គ្រប់​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ​មិន​អាច​ចាត់​ទុក​ជា​សកម្មភាព​កីឡា​ទេ បើ​សកម្មភាព​នោះ​មិន​ធ្វើ​តាម​ច្បាប់ក្បួន​កំណត់។ ហេតុដូច្នេះហើយ​បាន​ជាង​អ្នក​ជំនាញសុខភាព​សាធារណៈ​ និង​អ្នក​វិទ្យាសាស្ត្រ​ ស្រុះ​ស្រួល​គ្នា​ តាំង​ពី​ជាង​១០ឆ្នាំ​មក ប្រើ​ពាក្យ​ “សកម្មភាព​ផ្លូវកាយ” សម្រាប់​ណែនាំ​មនុស្ស​គ្រប់​រូប​ឱ្យ​ធ្វើ​ចលនា​ បញ្ចេញ​សកម្មភាព។ ថ្វីបើ​មាន​​ការ​យល់​ច្រលំ​ជា​ញឹក​ញយ​ រវាង​សកម្មភាព​ផ្លូវកាយ ហាត់​ប្រាណ និង​​ធ្វើ​កីឡា​មែន ប៉ុន្តែ​ក្នុង​ផ្នែក​សុខភាព​សាធារណៈ​ ការ​ប្រើ​ពាក្យ​ហាត់​ប្រាណ​ធ្វើ​កីឡា ដែល​មាន​បង្កប់​អត្ថន័យ​ប្រកួត​ប្រជែង​ ចង់​សំដៅ​តែ​លើ​ការ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ និង​ក្នុង​កម្មវត្ថុ​តែ​មួយ​ គឺ​ បញ្ចេញ​សកម្មភាព​ធ្វើ​ចលនា កុំ​នៅ​ស្ងៀម។ ​

ភាព​សកម្ម​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងណា?

សកម្មភាព​ផ្លូវកាយ​ មិនមែន​ទាល់​​តែ​ទៅចូល​ក្លឹប​​ធ្វើ​កីឡា​ឡើយ។ ​ តាម​ទិសដៅ​ណែនាំ​របស់​អ្នក​វិទ្យាសាស្ត្រ​ដូច​ជា ឡើង​ជណ្តើរ​ដោយ​ជើង ធ្វើ​សួន ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ដើរ​បែប​កំសាន្ត​ក្នុងសួន​-ឧទ្យាន​ធម្មជាតិ អាច​ចាត់ទុក​បាន​ថា​ជា​ បញ្ចេញ​សកម្មភាព​កាយសម្បទា​ហើយ។ តែ ​​រយៈ​ពេល ចង្វាក់/ល្បឿន បូក​នឹង​​កំរិតនៃការ​បញ្ចេញកម្លាំង (អាំងតង់ស៊ីតេ)​នៃ​ការ​ធ្វើ​ចលនា​ទាំងអស់​នោះ​ទេ​ដែល​នឹង​ផ្តល់​ឥទ្ធិពល​ល្អ​ តិច​ឬ​ច្រើន​ដល់​សុខភាព​នោះ។

បញ្ចេញ​សកម្មភាព​ផ្លូវកាយ រហូត​ដល់​ដង្ហក់ រហូត​បែក​ញើស រហូត​ពិបាក​និយាយ​ជាមួយ​អ្នក​ហាត់​ក្បែរ ជា​សកម្មភាព​ផ្លូវកាយ​ ក្នុង​កំរិត​ល្មម និង​ខ្លាំង​ ដែល​ផ្តល់​ផល​ល្អ​ខ្លាំង​ដែរ​ដល់​សុខភាព​ផ្លូវកាយ​និង​ចិត្ត​។ តែ​សូម​ហាត់​ប្រាណ​បញ្ចេញ​សកម្មភាព​ផ្លូវកាយដោយ​សន្សឹមៗ ដោយប្រឹងធ្វើ​ឱ្យ​លើស​ពី​​ថ្ងៃ​ម្សិល​ជា​រៀង​រាល់​ថ្ងៃ មិន​ខុស​អ្វី​ពី​ការ​រៀន​​និយាយ ​អាន និងរៀន​រាប់​លេខទេ។

តាម​គន្លង​កម្មវិធី បុព្វហេតុជាតិ​ឆ្នាំ​២០២៤ ដែល​ផ្សារភ្ជាប់​ដោយ​ផ្ទាល់​នឹង​ការ​ប្រកួត​កីឡាអូពិក​ក្រុង​ប៉ារីស​២០២៤ បារាំង​បាន​បើក​យុទ្ធនាការ​ឃោសនា​ បំផុស​បំផុល​ អំពី​គុណ​ប្រយោជន៍នៃ​ការ​​ធ្វើ​សកម្មភាព​កាយ​សម្បទាជា​ប្រចាំ​រយៈ​ពេល​ ៣០នាទី ​ដោយ​ប្រកាន់​របប​រស់​នៅ​បែប​សកម្ម​ខ្លាំង​ និង​នៅ​អង្គុយស្ងៀម​តិច។ របៀបរបប​រស់​នៅ​សកម្ម ធ្វើ​ចលនា​កាយ​សម្បទា​ជា​ប្រចាំ ផ្តល់​សារៈ​ប្រយោជន៍​ខ្លាំងណាស់​ដល់​សុខភាព ដូច​ជា​បង្កើន​សុខមាលភាព ផ្លូវកាយ​ ផ្លូវ​ចិត្ត អារម្មណ៍​ បញ្ចុះ​ស្ត្រេស កាត់​បន្ថយ​គ្រោះ​កើត​​ជំងឺ​រ៉ាំរ៉ៃ (ជំងឺរ​សរសៃ​ឈាម​បបេះ​ដូង ទឹកនោមផ្អែម​ប្រភេទ​២ និង​មហារីក​ខ្លះ...) បាន​ប្រមាណ​ពី​២០ទៅ៣០% បន្ថយ​គ្រោះ​​ស្លាប់​មុន​អាយុ​បាន​៣០%​ រក្សា​ស្វ័យភាព​នៅ​ពេល​ចូល​វ័យ​កាន់​តែ​ចាស់ និង​ជា​ឱសថព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​មួយ​ធំ​ទៀត​៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

1 Listeners

Learning English For Work by BBC News

Learning English For Work

30 Listeners