ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​៣៥​ឆ្នាំ​ក្រោយ​ការ​បង្រួបបង្រួម អាល្លឺម៉ង់​នៅ​តែបន្ត​​បែង​ចែក​លិច​កើត?


Listen Later

ជញ្ជាំង​បែរឡាំង​រលំ​ អាល្លឺម៉ង់ដែល​បែង​ចែកជា​ពីរ​ប្រទេស(​អាល្លឺម៉ង់​ខាង​កើត​និង​​ខាង​លិច) ​តាំងពី​សង្គ្រាម​លោកមក បាន​បង្រួបបង្រួម​គ្នា​ជា​ប្រទេស​តែ​មួយវិញ​ នៅ​ថ្ងៃ​ទី​៣​តុលា​១៩៩០។ តាំងពី​ពេល​នោះ​មក​ ៣​តុលា​ បាន​ក្លាយ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​អាល្លឺម៉ង់។ ប៉ុន្តែ៣៥​ឆ្នាំ​ក្រោយ​ ភាព​ខុសគ្នា​រវាង​អាល្លឺម៉ង់​ខាង​លិច និងអាល្លឺម៉ង់​ខាង​កើត​នៅ​បន្ត​មាន។

៣៥ឆ្នាំក្រោយការបង្រួបបង្រួមជាប្រទេសតែមួយ អារម្មណ៍ជាពលរដ្ឋ និងជាប្រជាជាតិអាល្លឺម៉ង់តែមួយហាក់មិនជាក់ស្តែងសោះ។ បើតាមការស្ទង់មតិ មានពលរដ្ឋ​អាល្លឺម៉ង់តែប្រមាណ៣៥%ប៉ុណ្ណោះដែលមានអារម្មណ៍ជឿជាក់ថា អាល្លឺម៉ង់ជាប្រទេសតែមួយ និងជាពលរដ្ឋអាល្លឺម៉ង់តែមួយ។ ចំណែក ៦១% ផ្សេងទៀតយល់ថា មានភាពខុសគ្នាខ្លាំងរវាងអាល្លឺម៉ង់ខាងកើតដែលជាអតីតប្រទេសកុម្មុយនិស្ត និងអាល្លឺម៉ង់ខាងលិចដែលជាលោកសេរី។ គម្លាតមានកាន់តែខ្លាំង និងកើនឡើងតាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។អ្នកមានគំនិតអវិជ្ជមានខ្លាំងជាងគេ គឺពលរដ្ឋនៅប៉ែកខាងកើត។ ៣ភាគ៤នៃពលរដ្ឋក្នុងអតីតអាល្លឺម៉ង់ខាងកើតអះអាងថា ៣៥ឆ្នាំ ក្រោយការបង្រួបបង្រួម គឺខាងលិចជាអ្នកឈ្នះ ហើយពួកគេមានអារម្មណ៍ថាជាពលរដ្ឋបន្ទាប់បន្សំ។

ហេតុអ្វីបានជាអាល្លឺម៉ង់លេចគំនិតដូច្នេះ និងដែលតាមពិតទៅ ការបង្រួបបង្រួមប្រទេសជាអ្វីដែលប្រជាពលរដ្ឋភាគច្រើនស្វាគមន៍ចង់បាន ហើយគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីស្ថានភាពប្រសើរឡើងរបស់បុគ្គលនីមួយៗ?។ គម្លាត និងភាពខុសគ្នាផ្នែកសម្ភារៈនិងសេដ្ឋកិច្ចជាហេតុផលមួយដែលនាំឱ្យលេចគំនិតថាខាងកើតអន់ជាងខាងលិច។

ថ្វីបើវិសមភាពត្រូវបានបង្រួមជាលំដាប់ក៏ដោយ ក៏ប្រាក់បៀរវត្សរ៍របស់ពលរដ្ឋ​អាល្លឺម៉ង់ខាងកើតនៅតែទាបជាងអ្នកខាងលិចប្រមាណជាមធ្យម ១៧%។ ចំណែក​ទ្រព្យធននានាក៏មូលផ្តុំច្រើននៅតែប៉ែកខាងលិច ជាងខាងកើតដែរ។ គ្រួសារអាល្លឺម៉ង់ខាងលិចឡើងមានបានកើនទ្រព្យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ក្រៅពីសម្ភារៈ អារម្មណ៍តូចចិត្ត ដូចមិនមែនជាពលរដ្ឋ​អាល្លឺម៉ង់ពេញលេញក៏មានពាក់ព័ន្ធនឹងកត្តាផ្សេងទៀតជាច្រើនដែរ។ កង្វះតំណាង ឬភាពជាមេកើយក្នុងសង្គមជាន់ខ្ពស់ក្នុងផ្នែកដឹកនាំនៅតាមក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ តុលាការ ឬប្រព័ន្ធឃោសនាមកពីអាល្លឺម៉ង់ខាងកើតបានធ្វើឱ្យគេមើលឃើញថា អាល្លឺម៉ង់ខាងលិចជាអ្នកបន្តចង្អុលឆ្វេង ចង្អុលស្តាំ។ បន្ទាប់ពីឆ្លងកាត់របបផ្តាច់ការចំនួនពីរ គឺណាហ្ស៊ី និងកុម្មុយនិស្តមក អាល្លឺម៉ង់ខាងកើតខ្វះការអប់រំផ្នែកនយោបាយ។ សង្គមស៊ីវិល សហជីព សមាគម និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងរចនាសម្ព័ន្ធនៅតាមតំបន់ជនបទដាច់ស្រយាលរបស់អាល្លឺម៉ង់ខាងកើតសុទ្ធតែខ្សោយជាងអាល្លឺម៉ង់ខាងលិចទាំងអស់។ ចំនួនប្រជាជនក៏ធ្លាក់ចុះជាគំហុកជាមួយនឹងអារម្មណ៍ថា អ្នកនយោបាយភ្លេចមិនគិតគូរដល់ពួកគេ។ ក្មេងមានសមត្ថភាព និងពេញកម្លាំងសកម្មច្រើនតែនាំគ្នាចាកចេញ។ អត្រាពលរដ្ឋនៅខាងកើតបានថយចុះត្រង់តំបន់ខ្លះដល់ទៅ៣៥% និងតំបន់ខ្លះ២០% ខណៈដែលប្រទេសទាំងមូលមានកំណើនប្រជាជន ៥% ក្នុងថេរវេលា៣៥ឆ្នាំ។

នៅពេលបានបង្រួបបង្រួមប្រទេសឡើងវិញ អ្នកនៅខាងកើត រួសរាន់ចង់ដឹង និងចង់ឃើញអាល្លឺម៉ង់ខាងលិចណាស់។ តែអ្នកខាងលិចហាក់មិនសូវឆ្ងល់ចង់មើលទិដ្ឋភាពខាងកើតវិញទេ។ ក្នុងឱកាសខួបទី៣៥ឆ្នាំនៃការបង្រួបបង្រួមអាល្លឺម៉ង់ វិសមភាពរវាងខាងកើត និងខាងលិចបានក្លាយជាប្រធានរឿងនៅលើទំព័រមុខកាសែតជាច្រើន។ កាសែតនៅតំបន់ប៉ែកខាងកើតចុះផ្សាយអំពីវិសមភាពនេះយ៉ាងខ្លាំង តែកាសែតអាល្លឺម៉ង់នៅខាងលិចមិនបានចាប់អារម្មណ៍រឿងនេះទេ។

គំនិត​បែង​ចែកថាមានខាងលិច និងខាងកើតត្រូវបានកេងបំបោងបន្ថែមទៀតដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលអាល្លឺម៉ង់ដែលឡើងសំឡេងខ្លាំងនៅភាគកើតនៃប្រទេស។ បក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ afd បានទទួលការគាំទ្រ ដោយមានអ្នកចង់បោះឆ្នោតឱ្យនៅលើកក្រោយដល់ទៅ៤០% ក្នុងសង្កាត់អាល្លឺម៉ង់ខាងកើតខ្លះ។ គណបក្សនយោបាយនេះបានយកប្រវត្តិសាស្ត្រ និងវប្បធម៌ធ្វើជាធ្នាក់សម្រាប់​បញ្ជាក់អត្តសញ្ញាណអាល្លឺម៉ង់ខាងកើត ហើយមិនញញើតនឹងប្រើពាក្យស្លោកក្នុងសម័យធ្វើបដិវត្តប្រឆាំងនឹងរបបកុម្មុយនិស្ត។

សម្រាប់ប្រវត្តិវិទូ Ilko-Sascha Kowalczuk ដែលជាអ្នកឯកទេសអាល្លឺម៉ង់ខាងកើតយល់ឃើញថា ការបង្រួបបង្រួមអាល្លឺម៉ង់ជាជោគជ័យពិតៗ បើទោះបីជាការ​វេញជាធ្លុងមួយអាចប្រើពេលយូរ និងយឺតសម្រាប់ក្រសែភ្នែកអ្នកខ្លះក៏ដោយ។ ដោយហេតុតែគំនិតផ្តោតលើភាពមិនស្មើគ្នារវាងលិច និងកើតខ្លាំងពេក គេភ្លេចគិតថាអាល្លឺម៉ង់ជាប្រទេសសហព័ន្ធដែលមានអត្តសញ្ញាណ និងកម្លាំងសេដ្ឋកិច្ចខុសប្លែកគ្នាខ្លាំងពីតំបន់មួយទៅតំបន់មួយ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

149 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners