ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​ក្រុម​ប្រទេស​ផលិត​ប្រេង​ រារាំង​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក?


Listen Later

កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្ទិក​ គ្មានការ​ជឿន​លឿន​ទៅ​មុខ​​ទេ។ នេះ​បើ​តាម​តំណាង​ការទូត​អេក្វាទ័រ ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិស្តីពី​ប្លាស្ទិក។ ក្រុម​ប្រទេស​ផលិត​ប្រេង​បន្ត​រារាំង​ ហើយ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្លាស្ទិក​នៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង។ ហេតុអ្វី? ព្រោះ​តែ​ប្រយោជន៍​ហិរញ្ញវត្ថុឬ?

ការ​ចរចា​​ដើម្បី​បង្កើត​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​បា្លសិ្ទក​​ប្រើ​ពេល​អស់ជា​ង​បី​ឆ្នាំ​ហើយ។ បន្ទាប់​ពី​បរាជ័យ​​នៅ​ប៊ូសាន​ប្រទេស​កូរ៉េខាង​ត្បូង​កាលពី​ចុង​ឆ្នាំ​២០២៤ កិច្ចប្រជុំអង្គការ​សហប្រជាជាតិ​​ថ្មី​មួយ​ទៀត “ដែល​គេ​ចាត់​ទុក​ជា​ការ​ផ្តល់​សំណាង​ចុងក្រោយ” ​បាន​រៀប​ចំ​ធ្វើ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ តាំង​ពី​ថ្ងៃ​ទី​៥​សីហា​​រហូត​ដល់​ថ្ងៃ​ទី​១៤​សីហា។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត កិច្ចពិភាក្សា​មិន​ចម្រើន​ទៅមុខ​គួរ​ជា​ទី​សង្ឃឹម​ទេ។ គម្រោង​សន្ធិសញ្ញា​បានរីក​ប៉ោ​ង ​កើន​ពី​២២​ទំព័រ​ដល់​៣៥​ទំព័រ ឯ​កឋាខណ្ឌ​​ដែល​ក្រុមប្រតិភូទាំង​​១៨៤​ប្រទេស​និង​អង្គការ ជជែក​មិន​ត្រូវ​គ្នា​សោះ​មាន​ចំនួន​កាន់​តែ​ច្រើនឡើងៗ ​ពី​៣៧១ ពី​ដំបូង​ ​ទៅ​១៥០០​ចំណុចនៅពេល​នេះ។

តំណាង​ជាង​មួយ​រយ​ប្រទេស​ចង់​បាន​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ជាប្រវត្តិសាស្ត្រ​មួយ សំដៅ​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ព្រោះ​បរិមាណ​ប្លាស្ទិក​បាន​កើនទ្វេ​ដង​នៅ​រវាង​ពី​ឆ្នាំ​២០០០​ទៅ​២០២០ ហើយ​បើ​គ្មាន​វិធានការ​ទេ ប្លាស្ទិក​នឹង​កើន​ឡើង​ដល់​ទៅ​ជាង​១២០០លាន​តោន​នៅ​ឆ្នាំ​២០៦០។​ ប៉ុន្តែ​ក្រុម​ប្រទេស​ផលិត​ប្រេង បាន​រារាំង និង​បិទ​ខ្ទប់​​កិច្ច​ខិត​ខំប្រឹង​ប្រែង​បង្កើត​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក​ ដោយ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​មក​ឃោសនា​ប្រឆាំង​ ក្នុង​ចំនួន​ដ៏ច្រើន​លើសលុប។

នាំ​មុខ​ដោយ​រុស្ស៊ី អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់​ កូវ៉ែត  ព្រមទាំង​បណ្តាប្រទេស​នៅទ្វីប​អាហ្វ្រិក​ដូច​យ៉ាង អេហ្ស៊ីប កាហ្សាក់ស្ថាន ឬ​អាស៊ែរប៊ៃហ្សង់​ដែល​មិន​សូវ​មាន​សំឡេង​ បាន​ច្រាន​ចោលយ៉ាង​ដាច់​អហង្ការ​​គំនិត​ចង់​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក នៅក្នុង​សម័យ​​ប្រជុំ​វគ្គមុន។ សហរដ្ឋ​អាមេរិក ប្រទេស​ផលិតប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ក៏​មាន​ជំហរ​ដូច​គ្នា​ដែរ ពោល​គឺ​ប្រទេស​ផលិត​ប្រេង​មិន​ថា​តូច​ឬ​ធំ មាន​សកម្មភាព​​រួម​តែ​មួយដូចគ្នា​​គឺ ជា​អ្នកផលិត​ប្រេង​ និង​វិនិយោគ​ផលិតផលប្លាស្ទិក (ប្រេងគីមី) ​នៅក្នុង​ប្រទេស​ឬ​នៅបរទេស។ សម្រាប់​ក្រុមប្រទេស​ទាំងអស់​នេះ កំណើន​ផលិតផល​ប្លាស្ទិក​ពិភពលោក​នស​​ទសវត្សរ៍​ខាង​មុខ គឺ​កំណប់ទ្រព្យ​ថ្មី​។

នៅ​ពេល​ដែល​ក្រុមប្រទេស​អ្នក​មាន​កាន់​តែ​ច្រើនឡើងៗ​នាំ​គ្នា​ដើរ​ចេញ​ពី​ថាមពល​ផូស៊ីល​ ក្រុមប្រទេស​ផលិត​ប្រេង​ច្បាស់​ជា​ត្រូវ​​គិត​រក​វិធីថ្មី​សម្រាប់​ប្រើប្រាស់​ធនធាន​ប្រេង​របស់​ពួកគេ។​ នោះ​គឺ​ប្លាស្ទិក​នេះ​ឯង។ បើ​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ​ចិនTsinghua ចេញ​ផ្សាយ​កាលពី​ខែមេសា ៩៨%​នៃ​ផលិតផល​ប្លាស្ទិក​មាន​ប្រភព​មក​ពី​ផូស៊ីល (ប្រេង​ ​ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ)នៅ​ឆ្នាំ​២០២២។

សេចក្តី​ត្រូវការ​ពិភពលោក​ផ្នែ​ក​ប្រេង ក្នុងវិស័យ​ដឹកជញ្ជូន​ច្បាស់​ជា​លែង​កើន​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ ឯ​ផលិតផល​ប្លាស្ទិក​និង​ប្រេង​គីមី នឹង​ក្លាយ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​កំណើន​សេចក្តី​ត្រូវការ​ផ្នែក​ប្រេង​វិញ​ម្តង​។ ​ក្រុម​ហ៊ុន​ឬ​ប្រទេស​ខ្លះ​បាន​ចាប់​ផ្តើម​វិនិយោគ​ក្នុង​ផ្នែក​ប្លាស្ទិក​រួច​ទៅ​ហើយ។ ខ្លះ​ទៀត​ដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត បាន​ចាត់​ទុក​ប្លាស្ទិក​ជា​អាទិភាព និង​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​អនាគត ដែល​មាន​ចែង​ក្នុង​ផែនការ​អភិវឌ្ឍ​និង​ទំនើបកម្ម​ប្រទេសសម្រាប់​​ឆ្នាំ​២០៣០​ផង។

បើ​តាម​អ្នក​វិភាគ នៅ​ពីក្រោយ​ការ​ចរចា​ស្វែង​រក​សន្ធិសញ្ញា​ពិភពលោក​ប្រឆាំង​នឹង​ប្លាស្ទិក មាន​លាក់​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ដ៏​ចម្បង​។ ហេតុ​ដូច្នេះហើយ​បាន​ជា​ក្រុមប្រទេស​ផលិតប្រេង​ ឬ​ក្រុមប្រទេស​ប្រេង​គីមី ​មិន​ចង់​ឃើញ​ពាក្យ​​កាត់​បន្ថយ​ផលិតផល​ប្លាស្ទិក ​មាន​ចែង​ក្នុងសន្ធិសញ្ញា​ពិភពលោកនោះ។ ក្រុមប្រទេសទាំង​​នេះ បាន​​ដាក់​សម្ពាធ​ឱ្យ​មាន​​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​កែច្នៃ​សំរាម​ប្លាស្ទិក។ មានការកែច្នៃ ប្លាស្ទិក​លែង​ជា​បញ្ហា ហើយ​សម្រាប់​ពួកគេ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​សំរាមប្លាស្ទិក​តែ​ជាង​៩%​ប៉ុណ្ណោះ បាន​ទទួល​ការ​កែច្នៃ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners