Sign up to save your podcasts
Or
មិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់ទេ គ្រាប់ស្វាយចន្ទីថែមទាំងជាអាហារគួរជាទីចាប់អារម្មណ៍ទៀត បើគិតតាមបែបអាហារូបត្ថម្ភ។ តើគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់សុខភាព? តើគេអាចទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ និងក្នុងបរិមាណប៉ុនណាដែរ?
ស្វាយចន្ទី មានដាំដុះច្រើននៅតំបន់ត្រូពិក តែច្រើនបំផុតនៅអាស៊ីនិងនៅអាហ្វ្រិក។ បច្ចុប្បន្ននេះ ប្រេស៊ីលជាប្រទេសជើងឯកពិភពលោកខាងផលិតគ្រាប់ស្វាយចន្ទី បន្ទាប់មកគឺឥណ្ឌា រួចវៀតណាម។
មានរូបរាងដូចតម្រងនោម មានរសជាតិខ្ទិះ និងផ្អែមជាងគ្រាប់សណ្តែកដីបន្តិច គេអាចបរិភោគគ្រាប់ស្វាយចន្ទី ឆ្អិន ដោយលីង ដោយកិនធ្វើជាប័រសម្រាប់បៀក ឬដោយយកទៅស្លធ្វើម្ហូបការី ឆាជាមួយបន្លែ ឆាជាមួយបាយ ឬសម្រាប់យកទៅធ្វើជានំ។
ជាប្រភេទផ្លែឈើមានសំបករឹង ដូចអាមិន ឬ ផ្លែខួរក្បាលដែរ គ្រាប់ស្វាយចន្ទីជាសម្ព័ន្ធមិត្តរបស់សុខភាព ព្រោះក្នុងគ្រាប់ចន្ទី មានផ្ទុកទៅដោយ ពពួកម៉ាក្រូ និងមីក្រូអាហារូបត្ថម្ភច្រើនមុខណាស់។ ដូច្នេះ ការទទួលទានគ្រាប់ស្វាយចន្ទី សមរម្យនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ មនុស្សភាគច្រើននឹងទទួលបាននូវគុណប្រយោជន៍ជាអតិបរិមា សម្រាប់ភាពរឹងមាំនៃសរីរាង្គកាយដោយជ្រើសរើសបរិភោគគ្រាប់ស្វាយចន្ទី។ សម្រាប់អ្នកខ្វល់ខ្វាយគិតគូរដល់ផាសុកភាព និងលំនឹងសុខភាព អ្នកគួរតែបញ្ចូលគ្រាប់ស្វាយចន្ទីក្នុងបញ្ជីឈ្មោះរបបអាហារត្រូវបរិភោគ។
តើគ្រាប់ស្វាយចន្ទីមានផ្ទុកជីវជាតិអ្វីខ្លះ?
គ្រាប់ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់ប្រមាណជិត៥០% ក្នុងនោះពាក់កណ្តាលជាអាស៊ីតខ្លាញ់មូណូអាំងសាទួរ៉េ ដែលមានឈ្មោះថា អូមេហ្កា៩។ អាស៊ីតខ្លាញ់ប្រភេទនេះល្អខ្លាំងណាស់សម្រាប់សុខភាព។ គ្រាប់ចន្ទីក៏សម្បូរជាតិប្រូតេអ៊ីត ក្នុងកំរិតប្រមាណ (១៥%)។ ជាសរុប គ្រាប់ស្វាយចន្ទី៣០ក្រាម ផ្តល់ថាមពល១៦០កាឡូរី តែដោយសារមានជាតិប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ច្រើន បរិមាណ នេះអាចធ្វើឱ្យយើងឆាប់ឆ្អែត និងបាត់ឃ្លានបានយូរ។ ជាងនេះទៅទៀត ទទួលទានគ្រាប់ស្វាយចន្ទីត្រឹមតែ៣០ក្រាម អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រចាំថ្ងៃផ្នែកកម៉ាញេស្យូម បានដល់ទៅ២០%ហើយ។
នៅមានសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត ដែលកប់ក្នុងគ្រាប់ស្វាយចន្ទី ដូចជារ៉ែដែក រ៉ែម៉ង់ហ្កាណែស្ស ស៊ីឡេនីញ៉ូម ឬរ៉ែសង្កសី ។ល។ និង។ល។ សរីរាង្គកាយមនុស្ស ត្រូវការសារធាតុរ៉ែ តែបន្តិចបន្តួចទេ ប៉ុន្តែបើខ្វះគឺមិនបានឡើយ។ សារធាតុរ៉ែ មានតួនាទីចាំបាច់សម្រាប់ដំណើរវិវឌ្ឍនៃរចនាសម្ព័ន្ធឆ្អឹង ប្រព័ន្ធប្រសាទ សាច់ដុំ និងថាមពល។ ជាប្រភពផ្តល់វីតាមីន E-B-K ជាចុងក្រោយ គ្រាប់ស្វាយចន្ទី ក៏ជាប្រភេទអាហារដែលសម្បូរជាតិសរសៃ ជាពិសេសជាជាតិសរសៃងាយរលាយទៅទៀត។ ជាតិសរសៃងាយរលាយជួយសម្រួលប្រព័ន្ធរំលាយបានច្រើនខ្លាំងណាស់។
តើគ្រាប់ស្វាយចន្ទីមានគុណប្រយោជន៍យ៉ាងណា សម្រាប់សុខភាព?
តាមរយៈជីវជាតិដែលមាន គ្រាប់ស្វាយចន្ទីអាចផ្តល់គុណប្រយោជន៍ច្រើនណាស់ដល់សុខភាព។ ទីមួយ គ្រាប់ស្វាយចន្ទីអាចជួយកាត់បន្ថយគ្រោះហានិភ័យនៃការកើតជំងឺរឹងសរសៃឈាម។ ដោយមានផ្ទុកច្រើននូវសារធាតុfolate និងវីតាមីន E គ្រាប់ស្វាយចន្ទីអាចជួយការពារនិងថែរក្សាសរសៃឈាមមិនឱ្យមានកកស្ទះ មិនឱ្យរួមតូចបាន។ ការសិក្សាកាលពីឆ្នាំ២០១៩ បានបង្ហាញថា ការបរិភោគគ្រាប់ស្វាយចន្ទីជាប្រចាំ ជារៀងរាល់ថ្ងៃ មានចំណែកជួយរក្សាអត្រាជាតិខ្លាញ់ក្នុងឈាម (កូឡេស្តេរ៉ូល) របស់មនុស្សទូទៅ និងរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ឱ្យមានលំនឹងល្អ។ នេះក៏ព្រោះតែគ្រាប់ស្វាយចន្ទី មានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែត។ អាស៊ីតខ្លាញ់មិនឆ្អែត ឬអូមេហ្កា៩ ត្រូវបានគេទទួលស្គាល់ថាជាខ្លាញ់ល្អដែលមានតួនាទីចាត់ចែងអត្រាជាតិខ្លាញ់ក្នុងឈាម ដោយជួយបង្កើនអត្រាកូឡេស្តេរ៉ូលល្អ ហើយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ដើម្បីគ្រប់គ្រងកូឡេស្តេរ៉ូល គ្រូពេទ្យតែងផ្តល់អនុសាសន៍ឱ្យជ្រើសរើសទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ប្រភេទអាស៊ីតខ្លាញ់ម៉ូណូអាំងសាទួរ៉េ (អូមេហ្កា៩) និងប៉ូលីអាំងសាទួរ៉េ (អូមេហ្កា៣-៦) និងកាត់បន្ថយអាហារមានផ្ទុកអាស៊ីតខ្លាញ់ឆ្អែត។ អត្រាកូឡេស្តេរ៉ូលមានលំនឹងនឹងជួយកាត់បន្ថយគ្រោះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
គ្រាប់ស្វាយចន្ទីអាចជួយឱ្យមានអាយុវែង និងការពារកោសិកាមិនឱ្យឆាប់ចាស់។ សរីរាង្គកាយមនុស្សតែងផលិតកោសិកាសេរី។ បរិស្ថានពុល កាំរស្មីUVរបស់ព្រះអាទិត្យ ឬស្ត្រេស ជួយជំរុញឱ្យមានកោសិកាសេរីច្រើន។ វត្តមាននៃកោសិកាសេរីកាន់តែច្រើន សរីរាង្គកាយមនុស្សកាន់តែងាយឆាប់ទ្រុឌទ្រោម និងងាយរងគ្រោះកើតជំងឺប្រព័ន្ធប្រសាទផ្សេងៗ ដូចជាជំងឺប៉ាគីសុន ជំងឺវង្វេងវង្វាន់ អាល់ហ្សៃមែរ ... ប៉ុន្តែគ្រាប់ស្វាយចន្ទីអាចទប់ស្កាត់អាការៈទាំងអស់នេះបាន ព្រោះគ្រាប់ស្វាយចន្ទីមានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ច្រើន។ សារធាតុអង់ទីអុកស៊ីដង់របស់គ្រាប់ស្វាយចន្ទី មានសមត្ថភាពកម្ចាត់ពពួកកោសិកាសេរី ហើយជួយធ្វើឱ្យសរីរាង្គកាយមានសភាពរឹងមាំល្អ និងមានការចងចាំល្អ។
ជាមួយនឹងអត្រារ៉ែម៉ាញេស្យូមនិងរ៉ែផូស្វ័រដ៏ខ្ពស់ គ្រាប់ស្វាយចន្ទីជាអាវុធប្រយុទ្ធប្រឆាំងនឹងអាការៈនឿយហត់អស់កម្លាំង។ ម៉ាញេស្យូមនិងផូស្វ័រ ជាប្រភេទរ៉ែពីរមុខដែលដើរតួនាទីចាំបាច់ក្នុងដំណើរលូតលាស់និងភាពរឹងមាំរបស់ឆ្អឹង។ មានន័យថា ការទទួលអាហារណាដែលសម្បូរទៅដោយរ៉ែពីរប្រភេទ ដូចយ៉ាងគ្រាប់ស្វាយចន្ទីនេះ ប្រៀបដូចជាបានលេបថ្នាំបង្ការជំងឺពុកឆ្អឹងដូច្នោះ។
គ្រាប់ស្វាយចន្ទីមានកំហាប់ជាតិខ្លាញ់ និងប្រូតេអ៊ីនខ្ពស់។ ដូច្នេះគ្រាប់ស្វាយចន្ទីជាអាហារប្រកបដោយថាមពល។ បរិភោគតែបន្តិចតែអាចស្រូបទាញបានថាមពលបានខ្ពស់ សម្រាប់មកបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយ។ ហើយបូកផ្សំនឹងបរិមាណជាតិសរសៃដ៏ច្រើនលើសលប់ទៀតទៅ គ្រាប់ស្វាយចន្ទីឆាប់បំពេញសេចក្តីស្រេកឃ្លានបានលឿន ពោលគឺធ្វើឱ្យឆាប់ឆ្អែត និងឆ្អែតបានយូរ ហើយសម្រួលការបញ្ចេញចោលទៀត។ គេអាចចាត់ទុកគ្រាប់ស្វាយចន្ទីថាជាជំនួយការដ៏ប្រពៃសម្រាប់អ្នកមិនចង់ធាត់។
គ្រាប់ស្វាយចន្ទីជួយបញ្ចុះទម្ងន់ឬ?
បើយោងតាមកំរិតកាឡូរីរបស់គ្រាប់ស្វាយចន្ទី ដែលអាចផ្តល់ថាមពលដល់ទៅ៦០០កាឡូរីក្នុងមួយខាំ និងមានបរិមាណលីពីតដល់ទៅប្រមាណ៥០% ការបរិភោគគ្រាប់ស្វាយចន្ទីច្រើនច្បាស់ជាអាចធ្វើឱ្យឡើងទម្ងន់ហើយ។ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃរបបអាហារត្រឹមត្រូវ មានប្រូតេអ៊ីន និងជាតិសរសៃ គ្រាប់ស្វាយចន្ទីនឹងសម្រួលមិនឱ្យមានការទល់លាមក ឆាប់ឆ្អែត ដែលកត្តាសំខាន់ពីរសម្រាប់ជួយរក្សាលំនឹងរាងកាយ (មិនឱ្យធាត់)បាន។ ការស្រាវជ្រាវបានបង្ហាញថា របបអាហារដែលមានបញ្ចូលផ្លែឈើសម្រករឹងច្រើន ដូចយ៉ាងគ្រាប់ស្វាយចន្ទីនេះ ជួយកាត់បន្ថយហានិភ័យធាត់ជ្រុល និងមិនងាយឡើងគីឡូ។
ដូច្នេះការទទួលទានគ្រាប់ស្វាយចន្ទីសមរម្យ ក្នុងក្របខ័ណ្ឌនៃរបបចំណីអាហារត្រឹមត្រូវ មានលំនឹង នឹងគ្មានផលរំខានជះដល់បញ្ហាធាត់-ស្គមទេ។ ការបរិភោគត្រឹមត្រូវ និងសមហេតុផល គឺត្រូវបរិភោគត្រឹមប្រមាណ៣០ក្រាម ឬប្រមាណ១០ទៅ១៥គ្រាប់ក្នុងមួយថ្ងៃ។ ត្រូវបរិភោគគ្រាប់ស្វាយចន្ទីដោយគ្មានថែមស្ករ ថែមអំបិល ទើបទាញគុណប្រយោជន៍បានពេញលេញ។
ម្យ៉ាងវិញទៀត គ្រាប់ស្វាយចន្ទី ក៏ដូចជាសណ្តែកដី និងផ្លែឈើសម្បករឹងផ្សេងទៀតដែរ អាចជាប្រភពនាំឱ្យបញ្ហាអាល់ឡែកហ្ស៊ី។ អ្នកមានអាល់ឡែកហ្ស៊ីនឹងផ្លែឈើសម្បករឹងណាមួយ ច្រើនតែអាល់ឡែកហ្ស៊ីនឹងគ្រាប់ស្វាយចន្ទីនេះដែរ។ សូមប្រយ័ត្ន! ប្រតិកម្មអាល់ឡែកហ្ស៊ី មានទម្រង់ជាការពិបាកដកដង្ហើម ហើមឬប៉ោងមុខ អណ្តាត ឬបបូរមាត់៕

14 Listeners
104 Listeners
4 Listeners
9 Listeners
0 Listeners
1 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
12 Listeners
2 Listeners
0 Listeners
0 Listeners
3 Listeners