ទោះជាហេតុការណ៍គប់ស្បែកជើងសំដៅទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនខណៈដែលលោកទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អឺរ៉ុប នៅសហរដ្ឋអាមេរិកនៅតែអណ្តែតនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ។ ទង្វើរបស់បុរសវ័យចំណាស់ឈ្មោះ អ៊ុក ទូច ដែលអះអាងថាជាឆន្ទៈផ្ទាល់របស់លោក បានបង្កជាប្រតិកម្ម និងកំហឹងដល់អ្នកស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន និងគណបក្សកាន់អំណាចយ៉ាងខ្លាំង។ បញ្ហានេះក៏ត្រូវបានចោទជាសំណួរ និងការបារម្ភថា តើហេតុការណ៍នេះ អាចនឹងជះឥទ្ធិពលដល់បរិយាកាសនយោបាយ និងការបោះឆ្នោតនៅកម្ពុជាដែរឬយ៉ាងណា?