យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ទី៩តុលា កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល២គ្រប់បន្ថែមទៀត។ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការធ្វើសមុទ្ធយោធារួមគ្នារបស់ សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង។ បើតាមដំណឹងពីយោធាកូរ៉េខាងត្បូង គឺម៉ោងជាង១និង៤០នាទី រំលងអធ្រាត្រ, កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ២ គ្រាប់។ មីស៊ីលទាំងនេះ ហោះក្នុងរយៈកម្អស់ ៩០ គីឡូម៉ែត្រពីផ្ទៃសមុទ្រ និងមានរយៈចម្ងាយ ៣៥០ គីឡូម៉ែត្រ គឺបាញ់ចេញពីតំបន់ Munchon ខេត្ត កាងវុន ឆ្ពោះទៅសមុទ្រខាងកើត។ ក្នុងរយៈពេលតែ ២ សប្តាហ៍ចុងក្រោយនេះ, កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល ដល់ទៅចំនួន ៨ លើក ហើយបើគិតក្នុងឆ្នាំ២០២២ គឺ៣០លើក។ នេះបង្កជាក្តីបារម្ភ និងបង្កឲ្យមានប្រតិកម្ម កាន់តែខ្លាំងពីសំណាក់ប្រទេសជិតខាង ដូចជា ជប៉ុនិ និង កូរ៉េខាងត្បូង។ សហគមន៍អន្តរជាតិ ក៏រឹតតែថ្កោលទោស របបក្រុងព្យុងយ៉ាង ខ្លាំងណាស់ដែរ។ តើមានមូលហេតុអ្វីខ្លះ ដែល កូរ៉េខាងជើង របស់បុរសខ្លាំង គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីល ច្រើននិងញឹកញយយ៉ាងដូច្នេះ ?