ជារឿយៗគេសង្កេតឃើញថា ការផលិតវណ្ណកម្មបទចម្រៀង វីដេអូ និងទំរង់សិល្បៈផ្សេងៗនៅក្នុងប្រទេសកម្ពុជាអំឡុងទសវត្សរ៍ចុងក្រោយនេះ តែងមានកំហុសឆ្គងជាបន្តបន្ទាប់។ នៅដំណាក់កាលចុងក្រោយនេះ ការចេញបទចម្រៀងរបស់ផលិតកម្មថោន តាមរយៈបទ«Team ទឹកត្នោតជូរ» ក៏រងនូវការរិះគន់ពីសំណាក់មហាជនតាមរយៈបណ្តាញសង្គមយ៉ាងផុលផុស។ រិះគន់ដោយសារតែបទភ្លេងនៃចម្រៀងនេះដូចគ្នាទៅនឹងបទ«ដែនដីខ្មែរ» ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ ភ្លាមៗដែរ ក្រសួងវប្បធម៌ក៏បានចេញមកព្រមានផលិតកម្មថោនឲ្យលុបចម្រៀងនេះចោលជាបន្ទាន់ពីបណ្តាញសង្គម និងស្នើឲ្យធ្វើការសុំទោសជាសាធារណៈ។