ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?


Listen Later

ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុង​សមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូល​ឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ​​ ក៏បាន​ងាកមុខចេញដែរ​។​ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការ​​សម្ព័ន្ធភាព​យោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល​?

អង្គការ​សន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO ឬ OSTC ត្រូវបាន​បង្កើតឡើងដោយ​រុស្ស៊ីនៅឆ្នាំ​១៩៩២ បន្ទាប់ពីសហភាពសូវៀតដួលរលំទៅ។ អង្គការសម្ព័ន្ធភាពយោធា ដែលគេតែនិយមប្រដូចទៅនឹងអង្គការអូតង់របស់​ក្រុមប្រទេសលោកខាងលិចនេះ គឺជា​មធ្យោបាយ​មួយ​ដែល​រុស្ស៊ី​ប្រឹងប្រែងចងសម្ព័ន្ធ​​ភាព​​កងទ័ព ជាមួយ​ក្រុមប្រទេសអតីតសមាជិក​សហភាពសូវៀត នៅ​​តំបន់កូកាសនិងតំបន់អាស៊ីកណ្តាល​​ ដែលទើបតែបានឯករាជ្យ​ថ្មីៗ។

កាន់តែខ្សត់សមាជិក​

ជាង៣០ឆ្នាំមកនេះ គេសង្កេតឃើញថា សម្ព័ន្ធភាពយោធារបស់រុស្ស៊ីនេះ បានចុះថយ​ឥទ្ធិពលម្តងបន្តិចៗ ដោយសារ​វាមាន​ការប្រកួតប្រជែងផ្សេងទៀត ហើយវាថែម​ទាំង​​មិនផ្តល់ទំនុកចិត្ត​ឲ្យ​ប្រទេសសមាជិក ឬប្រទេសដែលចាប់អារម្មណ៍ចង់ចូលរួម។ នេះបើផ្អែកតាមការវិភាគ របស់​លោក Hakop Badalyan អ្នកជំនាញ​សិក្សាសន្តិសុខនៅអាម៉េនី។ នៅឆ្នាំ​១៩៩៩ ដោយសារ​មិនឃើញផលប្រយោជន៍ អាស៊ែរបៃហ្សង់ និង​ ហ្សកហ្ស៊ី បានសម្រេចចិត្ត​ចាកចេញ​ពីសម្ព័ន្ធភាពនេះ។ បន្ទាប់មកទៀត អ៊ូសបេគីស្ថាន បានចាកចេញនៅឆ្នាំ​២០១២។ បច្ចុប្បន្ន​នេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមរបស់រុស្ស៊ី​​ មានសមាជិក​ចំនួនតែ​​៦​ប្រទេស ដែលក្នុងនោះមានរុស្ស៊ីខ្លួនឯង បេឡារុស អាមេនី​ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន។

ឥឡូវនេះ អាមេនី ក៏ចាប់ផ្តើម​ដកខ្លួនដែរ។ ជាក់ស្តែង​ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលបានប្រព្រឹត្តិធ្វើទៅ​នៅតំបន់​ភ្នំ ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីសប្តាហ៍​កន្លងទៅនេះ គឺគ្មានកងទ័ពអាមេនីចូលរួមទេ។ អាមេនីអន់ចិត្តនឹងរុស្ស៊ីខ្លាំងណាស់ ដោយចោទថារុស្ស៊ី​កាន់ជើងខាងអាស៊ែបៃហ្សង់ នៅក្នុងជម្លោះតំបន់ការ៉ាបាក់។ លោកនាយករដ្ឋមន្ត្រី​អាមេនី Nikol Pachinian បានលើកឡើងថា កងទ័ពរុស្ស៊ី​បានបោះបង់ចោលអាមេនី ធ្វើ​ឲ្យ​សន្តិសុខ​និង​អធិបតេយ្យ​ភាពអាមេនី​ត្រូវប្រឈមគ្រោះថ្នាក់ ដោយសារតែជម្លោះជាមួយអាស៊ែរបៃហ្សង់។ អ្នកនាំពាក្យវិមានក្រេមឡាំង កាលពីថ្ងៃពុធសប្តាហ៍​មុន បានព្យាយាមនិយាយធានា ថា​សម្ព័ន្ធ​ភាព​ CSTO មិនបានគំរាម​អធិបតេយ្យ​ភាពនិងបូរណភាពទឹកដីអាមេនីទេ។

សង្គ្រាមអ៊ុយក្រែន ធ្វើ​ឲ្យរុស្ស៊ីទន់ខ្សោយ​បាក់កម្លាំង​

គួរកត់សំគាល់ថា នៅក្រោយ​ការលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន រុស្ស៊ីបានព្យាយាមដោយ​ជោគជ័យ រឹតបន្តឹងចំណងសហការជាមួយប្រទេសមួយចំនួន ដែលស្ថិតនៅឆ្ងាយ​ៗ ជាក់ស្តែងជាមួយ​ចិន កូរ៉េខាងជើង អ៊ីរ៉ង់ និង​បណ្តាប្រទេសអាហ្វ្រិក​មួយចំនួន។ ផ្ទុយទៅវិញ នៅ​ក្នុង​ដែន​ឥទ្ធិពលតាមប្រទេស​អតីតសមាជិកសហភាពសូវៀតវិញ រុស្ស៊ីហាក់ដូចជា​ត្រូវគេងាកមុខចេញ​ជាបន្តបន្ទាប់​។

ក្រៅតែពីបេឡារុស ប្រទេសអតីតកូនចៅ​សហភាពសូវៀតសឹងតែទាំងអស់ គឺគ្មាននរណាពេញចិត្តឡើយ ដែលឃើញរុស្ស៊ីលើកទ័ពចូលឈ្លានពាន​អ៊ុយក្រែន។​ ជាងនេះទៀត សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយ​ទៅជិតៗឆ្នាំមកនេះ បានបង្ហាញថា រុស្ស៊ីបានតែសម្តី​តែគ្មានកម្លាំងជាក់​ស្តែងឯណា ទៅយក​ឈ្នះសង្គ្រាមដូចខ្លួនអួត។ កម្លាំងទ័ពរុស្ស៊ី ត្រូវកេណ្ឌទៅសមរភូមិអ៊ុយក្រែនសឹងទាំងអស់ ដូច្នេះរុស្ស៊ីលែងមានកម្លាំងទ័ពឯណាទៀត មកអន្តរាគម ឬដោះស្រាយជម្លោះ​​ រវាងប្រទេសសមាជិកCSTOឡើយ។ ជាក់ស្តែង កៀហ្ស៊ីស៊ីស្ថាន មានបញ្ហា​ឈ្លោះប្រកែកជាមួយ​តាជីគីស្ថាន ខណៈអាមេនីវិញឈ្លោះជាមួយ​អាស៊ែរបៃហ្សង់។ លោក Hakop Badalyan បានពន្យល់ថា រុស្ស៊ីរវល់ជាប់ដៃ​ប្រយុទ្ធនៅអ៊ុយក្រែន គ្មានសមត្ថភាព រំលែកកម្លាំងទ័ព ហើយក៏លែងមានមធ្យោបាយធ្វើជាមេដឹកនាំ ចាត់ចែងបោះមេ ធ្វើអាជ្ញាកណ្តាល​នៅក្នុងក្របខណ្ឌ​សម្ព័ន្ធភាព​​ CSTO ទៀតឡើយ។

រុស្ស៊ីអាចការពារសមាជិក CSTOមែន?​

តែយ៉ាងណាក៏ដោយ លោក Vladimir Jarikhine អគ្គនាយករងវិទ្យាស្ថាន​ប្រទេសអតីតសហភាពសូវៀត នៅទីក្រុងមូស្គូ បាន​អះអាងថា សម្ព័ន្ធភាពCSTO នៅតែបន្តដើរតួនាទីសំខាន់ ធានាការពារ​ឲ្យ​មាន​ស្ថិរភាពនៅតំបន់អាស៊ីកណ្តាល ជាពិសេសនៅតំបន់​ដែល​មានព្រំដែនជាប់អាហ្វហ្កានីស្ថាន​ បន្ទាប់ពី​ប្រទេសនេះបានធ្លាក់ទៅក្នុងរបបរបស់ក្រុមតាលីបង់សាជាថ្មី​។ មន្ត្រីរុស្ស៊ីរូបនេះ​ បានរំលើកថា ខុសពីអាហ្វហ្កានីស្ថានដែលរងការ​វាយប្រហាររបស់ក្រុមជីហាតភេរវកម្ម​ជាញឹកញាប់ ប្រទេសអាស៊ីកណ្តាលទាំងអស់​មានសន្តិសុខ​ ក៏​ដោយសារតែ​មានមូលដ្ឋានទ័ពរុស្ស៊ីប្រចាំការ​នៅតាហ្ស៊ីគីស្ថាន និងនៅ​កៀហ្ស៊ីស៊ីស្ថាន​។

តែទន្ទឹមគ្នានេះ ទោះបីជាមន្ត្រីរុស្ស៊ីខាងលើ បានអួតសរសើរ​អំពីអត្ថប្រយោជន៍របស់ CSTO យ៉ាងណាក៏ដោយ តែការពិតជាក់ស្តែង ប្រទេស​ក្នុងតំបន់អាស៊ីកណ្តាល​​ប្រហែលជាមិនចាញ់ការឃោនានេះប៉ុន្មានទេ។ ជាក់ស្តែង ប្រសិន​បើសម្ព័ន្ធភាព ​CSTO ល្អមែន មិនមែន​ប្រទេសអ៊ូសបេគីស្ថាន និង​តួកមេនីស្ថាន ធ្វើមិនដឹងមិនឮជាច្រើនឆ្នាំមកហើយ ទោះបីរុស្ស៊ីខំ​​អង្វរលួងលោម ឲ្យចូលជាសមាជិកយ៉ាងណាក៏ដោយ​។

មន្ត្រីយោធាបេឡារុសម្នាក់ បាន​លើកឡើងថា សមយុទ្ធយោធារួមគ្នា ធ្វើឡើងនៅ​កៀហ្ស៊ីស៊ីស្ថាន​ក្នុងក្របខណ្ឌសម្ព័ន្ធភាព​ CSTO គឺជាការបង្ហាញ​ប្រាប់ពិភពលោក​ថា និងជាពិសេសទៅកាន់សត្រូវទាំងអស់ ថា​សម្ព័ន្ធភាព​នេះ​ បានត្រៀមខ្លួនជាប់ជាប្រចាំ ដើម្បីប្រយុទ្ធតទល់​នឹងការគំរាមនានា។

សត្រូវរុស្ស៊ី មិនប្រាកដថាជាសត្រូវរបស់សមាជិកផ្សេងទៀតនៃCSTO 

គួរពិចារណាថា​ ពាក្យ​ថា “​សត្រូវ” ហាក់ដូចជាមាននិយមន័យមិនដូចគ្នាទេ ក្នុងចំណោមប្រទេសសមាជិក​របស់ CSTO។ ​សម្រាប់រុស្ស៊ី សត្រូវគឺសំដៅទៅលើក្រុមប្រទេសលោក​ខាងលិច ដែលមាន​សហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប។ តែ​ប្រទេស​អាស៊ីកណ្តាល​និងប្រទេសនៅ​​​តំបន់កូកាសខ្លះ​ មិនគិតដូចរុស្ស៊ីទេ។ ជាក់ស្តែង អាមេនីកំពុងតែខិត​ទៅសហការជាមួយសហរដ្ឋអាមេរិកនិង​អឺរ៉ុប។

កាលពីសប្តាហ៍​កន្លងទៅ ប្រទេសអាស៊ីកណ្តាល​ដែលសំបូរធនធានឧស្ម័នធម្មជាតិ បានទទួលស្វាគមន៍​លោក​អូឡាហ្វ ស្ហុលស៍ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់។ លោកអូឡាហ្វ ស្ហុលស៍ បានប្រកាស​បើកផ្លូវ​​ពង្រីកការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ការសាងសង់បណ្តាញ​​ដឹកជញ្ជូន​ឧស្ម័នពីអាស៊ីកណ្តាល នាំមកលក់នៅអឺរ៉ុប។ ចង់មិនចង់ ប្រទេសអាស៊ីកណ្តាលបានក្លាយ​ជា​អ្នកឆក់យកម៉ូយឧស្ម័នរបស់រុស្ស៊ី​។

គេផ្សេងមកប្រជែងនឹងរុស្ស៊ី

មួយវិញទៀត រុស្ស៊ី​មានអ្នកប្រកួតប្រជែងច្រើនណាស់ នៅក្នុងតំបន់អាស៊ីកណ្តាល​។ ក្រុមប្រទេសអាស៊ីកណ្តាល​បានងាកទៅ​សហការ​ មានទំនាក់ទំនង​កាន់តែខ្លាំង ជាមួយ​តំបន់មជ្ឈឹមបូព៌ា។ ជាក់ស្តែង កាលពីដើមខែ​កញ្ញានេះ កាហ្សាក់ស្ថានបានរៀបចំ​ការធ្វើសមយុទ្ធ​រួមគ្នាមួយ សហការជាមួយ​កងកម្លាំងពិសេសតួកគី កងទ័ពកាតា និងប៉ាគីស្ថាន​។ ការសមយុទ្ធដែលគេដាក់ឈ្មោះថា “មិត្តភាពគ្មានទីបំផុត​”។

មហាយក្ស​ចិន​ឯណោះ ក៏​មិនទៅណាឆ្ងាយ​ដែរ ព្រោះថាចិនក៏មាន​ព្រំដែនជាប់តំបន់អាស៊ីកណ្តាល។​ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​​ ចិនបានបើកគម្រោង​សហប្រតិបត្តិការសន្តិសុខ ជាមួយ​បណ្តាប្រទេសអាស៊ីកណ្តាល តាមរយៈកិច្ចព្រ​មព្រៀងទ្វេភាគីផង និងតាមរយៈ​អង្គការ​សហប្រតិបត្តិការសៀងហៃផង។ ចំណែក​តួកគីវិញ ក៏ខំប្រឹងពង្រីកឥទ្ធិពលខ្លួនដែរក្នុងតំបន់នេះ ដោយប្រើ​​​ភាពស្រដៀងគ្នា​ផ្នែកប្រពៃណីវប្បធម៌ និងភាសាជាដើម​ធ្វើជាអាវុធ។ តួកគី​បានចាប់ផ្តើមលក់គ្រឿងសព្វាវុធខ្លះៗហើយ ទៅ​ឲ្យ​ប្រទេសអាស៊ីកណ្តាល​។

ជាការកត់សំគាល់មួយទៀត កាលពីខែ​កក្កដាកន្លងទៅ ក្រុមប្រទេសអាស៊ីកណ្តាល​បានរៀបចំ​ សមយុទ្ធយោធារួមគ្នាជាលើកទីមួយរបស់ខ្លួន ដោយ​មិន​មានវត្តមានកងទ័ពរុស្ស៊ី។ វាអាចជាសញ្ញាប្រាប់​ជាបណ្តើៗ ថាគេមិនត្រូវការ​រុស្ស៊ី​​គ្រប់តែពេលនោះ​ទេ។ ចំណែក​ប្រទេសអាមេនីឯនោះវិញ បានចាប់ផ្តើមបើកទ្វារទទួល​កងទ័ពអាមេរិក​។ ថ្នាក់ដឹកនាំនៅវិមានក្រេមឡាំង ប្រាកដជាបានឃើញ និងមានអារម្មណ៍ទទួលសំពាធទាំងនេះ​ ថារុស្ស៊ី​កាន់តែអន់ថយឥទ្ធិពលហើយ​ នៅតំបន់កូកាស​និង​អាស៊ីកណ្តាល​។ យ៉ាងណាមិញ កាលពីខែ​មិថុនា លោកពូទីនខ្លួនឯង បានប្រកាសថា “ដល់ពេលហើយដែលរុស្ស៊ី ត្រូវតែបើក​ការពិភាក្សា ​ស្វែងរក​ប្រព័ន្ធ​សន្តិសុខរួមថ្មីមួយទៀត សម្រាប់តំបន់អឺរ៉ាស៊ី”។ សម្តីនេះ គឺជាសម្តីសារភាពដោយ​ប្រយោលថា អង្គការ​សន្ធិសញ្ញាសន្តិសុខរួម ហៅកាត់ថា CSTO បានសាបរលាបឥទ្ធិពល​លែងមានន័យអ្វីទៀតហើយ​៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

1 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

10 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners