ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី តៃវ៉ាន់បារម្ភខ្លាច​លោកដូណាល់ ត្រាំ​វិលត្រលប់​មកដឹកនាំ​អាមេរិក​សាជាថ្មី?


Listen Later

ពិភពលោក​កំពុង​តាមដាន​មើល​យ៉ាងយកចិត្តទុកដាក់ ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ដែលប្រព្រឹត្តទៅ​នៅថ្ងៃ​អង្គារ​ទី ៥វិច្ឆិកានេះ។ ជា​សម្ព័ន្ធមិត្ត​ដែល​ត្រូវការ​ពឹងផ្អែកខ្លាំង​លើជំនួយ​យោធា​របស់​អាមេរិក តៃវ៉ាន់​ដឹងច្បាស់ថា អាមេរិក​នឹងនៅតែ​បន្ត​លក់សព្វាវុធ​ទៅ​ឲ្យតៃវ៉ាន់ មិនថា ​បេក្ខជន​ណាមួយ ដូណាល់ ត្រាំ ឬខាម៉ាឡា ហារីស​ឈ្នះឆ្នោត​ចូលដឹកនាំ​អាមេរិក​៤ឆ្នាំខាងមុខ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​តៃវ៉ាន់​មិន​ច្បាស់ និង​បារម្ភ​នៅត្រង់ថា តើលោក​ដូណាល់ ត្រាំ​នឹង​ចេញមុខ​ជួយ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ចិន​ចូល​ឈ្លានពានដែរ​តៃវ៉ាន់​ដែរ​ឬទេ?

អាមេរិកជា​សម្ព័ន្ធមិត្តយូរអង្វែង និងជា​អ្នកលក់ផ្គត់ផ្គង់សព្វាវុធ​ធំជាងគេ​របស់​តៃវ៉ាន់។ ប៉ុន្តែ អាមេរិក​នៅតែ​ប្រកាន់ជំហរ យុទ្ធសាស្រ្ត​ស្រពិចស្រពិល នៅពេល​និយាយ​ដល់​រឿង​ពង្រាយទ័ព​ការពារ​តៃវ៉ាន់។ នៅក្នុង​អាណត្តិ​៤ឆ្នាំមកនេះ លោកប្រធានាធិបតី​ចូ បៃដិន​ធ្លាប់​បាន​និយាយ​ថា លោក​នឹងអាច​លូកដៃ​អន្តរាគមន៍​ជួយ​តៃវ៉ាន់ បើសិនចាំបាច់។ ប៉ុន្តែ រាល់​លើក សេតវិមាន​បាន​ចេញមក​បកស្រាយវិញ ​ដើម្បី​បន្ថយ​ភាពតានតឹង​ជាមួយ​ប្រទេស​ចិន។

នៅក្នុងករណី​របស់​លោក​ដូណាល់ ត្រាំ និង​លោកស្រី ខាម៉ាឡា ហារីស ដែលជា​បេក្ខជន​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកនេះ គ្មាន​នរណា​ម្នាក់​ចេញមក​បញ្ជាក់​ជំហរច្បាស់លាស​ពីរឿង​តៃវ៉ាន់​នោះ​ទេ។ លោកស្រី ខាម៉ាឡា ហារីស​ផ្ទាល់​ហាក់​មាន​ជំហរ​ចង្អៀត​ចង្អល់​ច្រើន មិន​សូវ​បើកទូលាយ​ក្នុង​សំណុំរឿង​អន្តរជាតិ ដូច​លោក​ចូ បៃដិន នោះបើទោះបីជា​អ្នកទាំងពីរ​មកពីគណបក្ស​តែមួយ បក្ស​ប្រជាធិបតេយ្យ។

នៅក្នុង​បទសម្ភាសន៍កាលពីពេលថ្មីៗនេះ បេក្ខនារី​របស់​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស​ធ្លាប់​លើកឡើង​ថា អាមេរិក​មិន​គួរ​បង្កើតជម្លោះ​ជាមួយ​នឹង​ចិន​នោះទេ។ លោកស្រី​នៅ​បាន​បដិសេធ​មិន​ឆ្លើយ នៅពេល​គេសួរថា តើ​អាមេរិក​នឹង​បញ្ជូន​ទ័ពទៅជួយគាំទ្រ​តៃវ៉ាន់ដែរឬទេ?

ជំហរ​មិន​ច្បាស់លាស់​របស់​លោក​ខាម៉ាឡា ហារីស​ជា​ចំណុចមួយដែលធ្វើ​ប្រជាជន​តៃវ៉ាន់​មិន​សូវ​ស្ងប់​ក្នុង​ចិត្ត​ប៉ុន្តែ មិន​ដល់​ថ្នាក់​បារម្ភ​ខ្លាំង នៅពេល​គិតថា លោក​ដូណាល់ ត្រាំ​អាច​ឈ្នះឆ្នោត ត្រលប់​មក​ដឹកនាំ​អាមេរិកសាជាថ្មី។ ហេតុអ្វី​បានជា​ដូច្នេះ?

នៅក្នុងអាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ កាលពី​៥ឆ្នាំ​មុន អាមេរិក និង​តៃវ៉ាន់​មាន​ទំនាក់ទំនងល្អ មិន​អាក្រក់​ពេក​នោះទេ។ លោក​ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក​លើកដំបូងគេ ដែល​​ទូរស័ព្ទ​ភ្លាម​ទៅ​អបអរ​លោកស្រី ត្សៃ អ៊ីងវេន ដែល​ទើប​ឈ្នះឆ្នោតជា​ប្រធានាធិបតី​តៃវ៉ាន់​ទៀតផង។ ប៉ុន្តែ ប្រជាជន​តៃវ៉ាន់​មិន​ល្ងង់សោះឡើយ ព្រោះគេ​ដឹងថា លោក​ដូណាល់ ត្រាំ ធ្វើដូច្នេះ គឺដើម្បីបញ្ឈឺចិត្ត ចិន​ដែលគូជម្លោះពាណិជ្ជកម្ម​របស់អាមេរិក។

បើតាម​លោក Fang Yu Chen អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយនៃ​សកលវិទ្យាល័យ Soochow University នៅទីក្រុង​តៃប៉ិ នៅចំពោះមុខ​ការគំរាមកំហែង សមយុទ្ធយោធា​ឡោមព័ទ្ធ​របស់​ចិន ជាពិសេស​នៅក្រោយ លោក​ស៊ី ជីនពីង​បញ្ជា​ឲ្យ​កងទ័ព​ត្រៀមខ្លួន​ដើម្បីធ្វើ​សង្រ្គាម អនាគត​របស់តៃវ៉ាន់​កាន់តែ​មិនច្បាស់លាស់​ថែមទៀត បើសិន​លោកដូណាល់ ត្រាំ ត្រលប់​មក​កាន់តំណែង​ជាប្រធានាធិបតីអាមេរិក​សាជាថ្មី។ អ្នកជំនាញ​ខាងលើ​បាន​រំលឹកថា នៅក្នុង​បទសម្ភាសន៍ជាច្រើន នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក លោក​ដូណាល់ ត្រាំ​បានអះអាងថា អាមេរិក​មិនអាច​ការពារ​តៃវ៉ាន់​បានទេ ព្រោះថា អាមេរិក​ចង់​ចរចា តថ្លៃ​ជាមួយ​ចិន។

ពាក្យ​ប៉ុន្មានម៉ាត់នេះ​អាច​ឲ្យ​តៃវ៉ាន់​ដឹងច្បាស់ថា ខ្លួន​នឹង​ក្លាយជា​កូនអុកដែលលោកដូណាល់ ត្រាំ​យកទៅប្រើ​ដើម្បី​ទាញយក​ផលប្រយោជន៍ នៅពេល​ចរចា​ជាមួយចិន។ តៃវ៉ាន់​កាន់តែ​បារម្ភ នៅមិនស្រណុក​ក្នុងចិត្ត បន្ទាប់ពី​លឺ​លោកដូណាល់ ត្រាំ​និយាយ​គំរាម​ឲ្យ​បង់ប្រាក់​ឲ្យ​អាមេរិក​ដែល​បាន​ការពារ​តៃវ៉ាន់។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​ផ្តោត​លើខ្លឹមសារ ផលប្រយោជន៍អាមេរិក​ដំបូងគេ លោកដូណាល់ នៅបាន​ចោទប្រកាន់​តៃវ៉ាន់ ដែលជា​សម្ព័ន្ធមិត្ត​របស់អាមេរិក ថា បាន​លួច​ឧស្សាហកម្ម​សឺមីកុងឌុចទ័រ​ពី​អាមេរិក។ លោកដូណាល់ ត្រាំ​និយាយ​ដូច្នេះ ក៏ដោយសារ​តែ​ក្រុមហ៊ុន​តៃវ៉ាន់​ជាអ្នកផ្គត់ផ្គង់​សឺមីកុងឌុចទ័រធំជាងគេ​បង្អស់​ក្នុងពិភពលោក។

ជារួម គេអាច​និយាយ​បាន​ថា ទោះ​អាមេរិក​មាន​ដឹកនាំ​ដោយ​លោកដូណាល់ ត្រាំ ឬ​លោកស្រី ខាម៉ាឡា ហារីស ផ្លូវធ្វើ​ដំណើរ​របស់តៃវ៉ាន់ដើម្បីការពារខ្លួន នៅចំពោះមុខការ​គំរាមកំហែង​របស់​ចិន នឹង​មិន​រលូន​ដូច​ក្នុង​អាណត្តិ​របស់​លោក​ចូ បៃដិន​នោះ​ទេ ប៉ុន្តែ វា​នឹងរដិបរដុប​ខ្លាំងតែម្តង បើសិន​លោកដូណាល់ ត្រាំ ត្រលប់មក​គ្រប់គ្រង​សេតវិមាន។

លោក​ដូណាល់ ត្រាំ ជា​អនាគត​ប្រធានាធិបតី​អាមេរិក នឹង​ទៅដាក់​បន្ទុក​បន្ថែម​លើ​តៃវ៉ាន់​ដែលកំពុង​ជួបបញ្ហា​ក្នុងការធ្វើទំនើបកម្មកងទ័ព ដើម្បី​ប្រឈមតទល់នឹង​ចិន​ដីគោក។ នៅ​ឆ្នាំ ២០២៤ តៃវ៉ាន់​បានចំណាយ​ថវិកា បំបែកកំណត់ត្រា ដល់​ទៅ ១៩ពាន់លាន​ដុល្លារ​ដើម្បីទិញ យន្តហោះចម្បាំង មីស៊ីល​របស់​ក្រុមហ៊ុន​អាមេរិក ទៅ​បំពាក់​ឲ្យ​កងទ័ព​របស់ខ្លួន។ ប៉ុន្តែ នៅ​ការពិត​ជាក់ស្តែង តៃវ៉ាន់​មិនបានទទួល​អាវុធ​ពី​អាមេរិក​គ្រប់ចំនួន តាម​កាលកំណត់​ក្នុងនៅកិច្ចសន្យា​នោះទេ។ យឺតយ៉ាវ ដោយសារ​វិបត្តិកូវីដ ១៩ ការបញ្ជូន​អាវុធអាមេរិក​ទៅ​ឲ្យតៃវ៉ាន់ ត្រូវ​បាន​ពន្យារ​ពេល ដោយសារ​តែ​អាមេរិក​រវល់​បញ្ជូន​បន្ទាន់​ទៅ​ឲ្យអ៊ុយក្រែន និង​អ៊ីស្រាអែល​ដែលជា​អាទិភាពចំបង​របស់​អាមេរិក។ បើតាម​ក្រុម​អ្នកវិភាគ​របស់​វិទ្យាស្ថាន Cato Institut សម្ភារៈយោធា សព្វាវុធ ដែល​អាមេរិក​នៅជំពាក់​មិនទាន់​បញ្ជូនទៅ​ឲ្យតៃវ៉ាន់ មាន​តម្លៃ​ជាង ២០ពាន់លាន​ដុល្លារ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners