Sign up to save your podcasts
Or
ប្រជាពលរដ្ឋលើភពផែនដីចំនួនពាក់កណ្តាលនឹងមានភ្នែកមីញ៉ូប នៅឆ្នាំ២០៥០ ពោលគឺជាកំណើនមួយទ្វេជាពីរបើប្រៀបទៅនឹងចំនួនអ្នកមីញ៉ូបនាពេលបច្ចុប្បន្ន។ តើហេតុអ្វី បានជាពិភពលោកមានកំណើនមនុស្សមីញ៉ូបខ្លាំងដូច្នេះ? នេះគឺបណ្តាលមកពីការប្រើប្រាស់អេក្រង់ និងមើលទូរស័ព្ទដៃច្រើនពេកឬ? ចុះតើវិទ្យាសាស្ត្រអាចទប់ស្កាត់និងព្យាបាលជំងឺមីញ៉ូបបានទេ? ដោយវិធីណា? ការបាញ់ឡាស៊ែរបំបាត់មីញ៉ូប មានគ្រោះថ្នាក់និងប្រសិទ្ធភាពយ៉ាងណា?
តើអនាគតទៅ មនុស្សនៅលើផែនដីសុទ្ធតែមានភ្នែកមីញ៉ូបទាំងអស់គ្នាឬ? កន្លងមក ករណីមីញ៉ូប មានផ្ទុះកើនខ្លាំងតែនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ីតែប៉ុណ្ណោះ។ ទស្សនាវដ្តីសុខភាពThe Lancet ធ្លាប់បានចេញរបាយការណ៍ទាញសញ្ញាអាសន្នកាលពី១០ឆ្នាំមុនថា នៅជប៉ុន កូរ៉េខាងត្បូង ឬក៏ចិន ក្នុងចំណោមសិស្សសាលា១០នាក់ ក្មេង៩នាក់ហើយមានពាក់វែនតា ដើម្បីកែសមត្ថភាពមើលឆ្ងាយរបស់ភ្នែក។ បច្ចុប្បន្ននេះ ៤០%នៃមនុស្សលោកមានភ្នែកមីញ៉ូប ក្នុងនោះ៥ទៅ១០% ជាមីញ៉ូបខ្លាំង ធ្ងន់ធ្ងរ។ អត្រាកំណើនករណីភ្នែកមីញ៉ូបឡើងលឿនរហ័សខ្លាំងណាស់ ហើយជាពិសេសមានកុមារកាន់តែច្រើនឡើងៗ និងកាន់តែក្មេងឡើងៗ មីញ៉ូប។ យោងតាមល្បឿនសព្វថ្ងៃ គេអាចព្យាករណ៍បានថានៅឆ្នាំ២០៥០ មនុស្សជាតិពាក់កណ្តាលផែនដី នឹងពាក់វែនតា ដោយសាររោគមីញ៉ូប។
ហេតុអ្វីបានជាជំងឺមីញ៉ូបកើនឡើងយ៉ាងលឿនរហ័សយ៉ាងដូច្នេះ?
មីញ៉ូបមានលក្ខណៈជាជំងឺតពូជ មានន័យថាបើឪពុកម្តាយជាមានអាការៈមីញ៉ូប នោះកូនចៅជំនាន់ក្រោយងាយមានហានិភ័យអន់ភ្នែកមើលឆ្ងាយមិនច្បាស់ដែរណាស់។ ប៉ុន្តែនៅមានមូលហេតុជាច្រើនផ្សេងទៀត ដែលជំរុញឱ្យមានករណីមីញ៉ូបកាន់តែច្រើនឡើងនោះ។
មូលហេតុទាំងនោះអាចជាសម្ពាធគ្រួសារបង្ខំឱ្យកូនខំប្រឹងធ្វើការ-ប្រឹងរៀនជ្រុលហួសហេតុ ការប្តូរផ្លាស់ទម្លាប់រស់នៅ ដោយលែងសូវ ចេញទៅរត់លេងនៅក្រៅផ្ទះឱ្យត្រូវពន្លឺថ្ងៃ។ តើសម្ពាធគ្រួសារ មានទំនាក់ទំនងនឹងការមីញ៉ូបយ៉ាងដូចម្តេច។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល Damien Gatinel គ្រូពេទ្យឯកទេសភ្នែកនៅ មន្ទីរពេទ្យមូលនិធិអាដុល រ៉ូឈីល ក្រុងប៉ារីស បានពន្យល់អំពីសម្ពាធបរិយាកាសចំពោះភ្នែកមីញ៉បយ៉ាងដូច្នេះថា នៅក្នុងទីក្រុងធំៗ របស់អាស៊ី ដូចជាប៉េកាំង សៀងហៃ តៃវ៉ាន់ ហុងកុង តូក្យូ ឬសេអ៊ូល ។ល។ និង។ល។ អត្រាក្មេងមីញ៉ូប ឡើងដល់៩០% ដោយហេតុរបៀបរបបរស់នៅរបស់ពួកគេ។ នៅពេលពលរដ្ឋអាស៊ីទាំងនេះ និរទេសខ្លួនទៅរស់នៅបរទេស-ក្នុងប្រទេសដែលផ្តល់អាទិភាពដល់សកម្មភាពនៅក្រៅផ្ទះ ដូចយ៉ាងអូស្ត្រាលី- កូនៗរបស់ពួកគេ មិនសូវមានបញ្ហាភ្នែកមីញូបទេ។ អត្រាក្មេងមីញូបក្នុងសហគមន៍អាស៊ីនេះទាបខ្លាំងណាស់ បើទោះមានហ្សែនដូចគ្នាក៏ដោយ។
លោកវេជ្ជបណ្ឌិត ដាម្ញៀង ហ្កាទីណែល ៖ “បើឪពុកម្តាយមីញ៉ូប កូនក៏ច្រើនតែមីញ៉ូបភ្នែកដែរ ប៉ុន្តែបរិស្ថាន និងសម្ពាធបរិយាកាសជុំវិញខ្លួន ដែលមកប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការចូលចិត្តសំងំនៅតែក្នុងផ្ទះ និងការប្រើប្រាស់អេក្រង់ (ទូរស័ព្ទ ស្មាតហ្វូន អាយផែត អាយផាត់ ...) ច្រើនជ្រុលហួសហេតុ ក៏ជាកត្តានាំឱ្យភ្នែកឆាប់មីញ៉ូបដែរ។ ដោយសារអេក្រង់ ក្មេងមិនត្រឹមតែទម្លាប់ប្រើភ្នែកមើលជិតជ្រុលទេ តែថែមទាំងជក់ខ្លាំងលែងចង់ចេញរត់លេងក្រៅឱ្យត្រូវពន្លឺថ្ងៃ។ ពន្លឺថ្ងៃដើរតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងដំណើរវិវឌ្ឍលូតលាស់នៃសរីរាង្គកាយ ពិសេសគ្រាប់ភ្នែកតែម្តង។ ភ្នែកអ្នកមីញ៉ូប ជាភ្នែកវែង មានគម្លាតខ្លាំងរវាងប្រស្រីនិងកែវភ្នែក ទើបមើលឆ្ងាយមិនច្បាស់។ កាលណាខ្វះពន្លឺថ្ងៃ នៅក្នុងវ័យកុមារនិងពេលជំទង់ គ្រាប់ភ្នែករបស់ពួកគេច្រើនតែលូតវែងជ្រុលហួសហេតុ។”
មីញ៉ូបអាចធ្វើឱ្យងងឹតភ្នែក?
ជាទូទៅ ក្មេងមីញ៉ូបភ្នែកកម្រថ្ងូរឬនិយាយប្រាប់ឪពុកម្តាយ អំពីអាការៈមើលមិនច្បាស់របស់ខ្លួនណាស់។ ប៉ុន្តែមានកាយវិការមួយចំនួនដែលអាណាព្យាបាលត្រូវចាប់អារម្មណ៍នាំក្មេងទៅពេទ្យភ្នែក គឺនៅពេលក្មេងឧស្សាហ៍ញីភ្នែក ធ្វើភ្នែកប្រឹមៗនៅពេលសំឡឹងមើលអ្វីមួយ ឬ គ្រាប់ភ្នែកបង្វិលមិនល្អដូចកែកពេលប្រឹងមើល។ ចូលចិត្តដើរទៅកៀកនៅពេលចង់មើល ចង់ឃើញ ឬចង់អានអក្សរ។ លទ្ធផលសិក្សាធ្លាក់ចុះ រៀនមិនទាន់គេ ដូច្នេះមិនត្រូវធ្វេសប្រហែសនឹងអាការៈមីញូបរបស់ក្មេងឡើយ ព្រោះវាអាចបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរទៅថ្ងៃក្រោយទៀត។
លោកសាស្ត្រាចារ្យ ដាម្ញៀង ហ្កាទីណែល៖ “មីញ៉ូបជាបញ្ហាធ្ងន់ធ្ងរ ព្រោះវាអាចមានបង្កប់នូវជំងឺធ្ងន់ធ្ងរមួយចំនួនទៀត ដូចជាជំងឺក្លូកូម (ជំងឺតឹងប្រស្រីភ្នែក) ដែលកើតមានជាញឹកញាប់លើអ្នកមីញ៉ូប។ អ្នកមីញ៉ូបឆាប់ជួបបញ្ហា ភ្នែកឡើងបាយ និងងាយមានបញ្ហានៅលើស្រទាប់ស្បែកស្តើងនៃកែវភ្នែក ដោយអាចជាអាការៈរបើកឬរហែកដាច់ស្រទាប់កែវភ្នែក ដែលជាតំណាងគ្រោះថ្នាក់ខ្លាំងណាស់ដល់ការមើល ពោលគឺអាចធ្វើឱ្យភ្នែកងងឹតបាន។ ដូច្នេះមិនត្រូវមើលស្រាល អាការៈមីញ៉ូបទេ។ ភ្នែកមីញ៉ូបតែងស្រដោងមកជាមួយនូវជំងឺមួយចង្កោមផ្សេងទៀត ដែលយើងត្រូវប្រឹងលុបបំបាត់។”
បានដឹងនិងមើលថែភ្នែកមីញ៉ូបបានកាន់តែឆាប់ កាន់តែប្រសើរ ព្រោះបច្ចុប្បន្ននេះ វិទ្យាសាស្ត្របានរកឃើញកញ្ចក់វែនតាប្រភេទថ្មី ដែលពាក់ទៅ អាចព្យាបាលទប់កំរិតមីញ៉ូបរបស់ក្មេងបាន។ កញ្ចក់វែនតាទំនើបថ្មី អាចជួយកែតម្រង់ផ្លូវពន្លឺថ្ងៃខ្លះ។ បើតាមការសិក្សាបឋម ពន្លឺខ្លះអាចទប់ស្កាត់ការវិវឌ្ឍនៃភាពមីញ៉ូបបាន។ ហេតុដូច្នេះហើយបានជាយើងចាំបាច់ត្រូវនាំកូនទៅពិនិត្យសុខភាពភ្នែក ដើម្បីឆាប់ដឹងអំពីអាការៈមីញ៉ូបរបស់កូន។”
មីញ៉ូមអាចជា ដោយការវះកាត់បាញ់ឡាស៊ែរ?
វែនតាប្រភេទកែវធម្មតា ក៏អាចជួយកែឱ្យមើលឃើញច្បាស់ផង និងអាចជួយកុំឱ្យជំងឺមីញ៉ូបទៅមុខលឿនផង។ បើមិនពាក់វែនតា សមត្ថភាពមើលឃើញរបស់ភ្នែកកាន់តែធ្លាក់ចុះជាលំដាប់។ ម្យ៉ាង បច្ចុប្បន្ន ការពាក់វែនតាកំពុងពេញនិយម និងមិនត្រូវបានគេចាត់ទុកជាមនុស្សចម្លែក មានបញ្ហាដូចទស្សនៈនៅសម័យមុនទេ។ ប៉ុន្តែការពាក់វែនតាពេលខ្លះអាចជាការរំខាន អាចទើសទែង ទើបអ្នកមីញ៉ូបជ្រើសរើសពាក់ខុនតាក់លែន ឬខ្លះសម្រេច ព្យាបាលមីញ៉ូបដោយបាញ់កាំរស្មីឡាស៊ែរ។ តើវិធីព្យាបាលដោយឡាស៊ែរ អាចជាទីទុកចិត្ត និងអាចបង្កគ្រោះថ្នាក់ដល់ភ្នែកដែរឬទេ បើពេទ្យធ្វើមិនបានត្រឹមត្រូវ?
សម្រាប់លោកវេជ្ជបណ្ឌិត ហ្កាទីណែល អ្នកជំងឺអាចទុកចិត្តលើបច្ចេកវិទ្យាវះកាត់មីញ៉ូបដោយឡាស៊ែរបាន។ ទិកនិកបច្ចុប្បន្នអាចធ្វើឱ្យអ្នកជំងឺប្រើភ្នែកនិងត្រលប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យថាតើអ្នកជំងឺមីញ៉ូបនេះអាចទទួលការវះកាត់បានដែរឬអត់។ គ្រប់មីញ៉ូបមិនសុទ្ធតែអាចព្យាបាលដោយឡាស៊ែរបានឡើយ។ ដើម្បីអាចធ្វើការវះកាត់ដោយឡាស៊ែរ អ្នកជំងឺត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា៖ មានកំរិតមីញ៉ូបល្មម មិនខ្លាំងហួសហេតុពេក (បើខ្លាំងជ្រុលត្រូវវះកាត់ដោយឡាស៊ែរបន្សាំកែវភ្នែក)។ មីញ៉ូបលែងវិវឌ្ឍ យ៉ាងហោចពីរឆ្នាំជាប់គ្នា។ ត្រូវមានស្រទាប់កែវភ្នែកក្រាស ស្មើល្អ មានន័យថាមិនសូវធ្លាប់ញីភ្នែក ព្រោះការញីភ្នែក ដោយមានបញ្ហាអាល់ឡែកស៊ី ឬបញ្ហាអ្វីក៏ដោយ វាធ្វើឱ្យសឹកកែវភ្នែក ធ្វើឱ្យកែវភ្នែកស្តើង ឆ្កូត និងដាច់ដាច។ អ្នកជំងឺមីញ៉ូបខ្លះមិនអាចទទួលការវះកាត់ព្យាបាលដោយឡាស៊ែរបានដោយហេតុតែធ្លាប់ញីភ្នែកខ្លាំងពេក។ នៅពេលរមាស់ទប់មិនបាន សូមចុច សង្កត់លើ ចុងកន្ទុកភ្នែកដោយថ្នមៗ ហើយកុំសង្កត់ញីញក់លើត្របកភ្នែក។ ព្យាយាមគ្រប់គ្រងបញ្ចៀសឱ្យបានកត្តានាំឱ្យរមាស់ចង់ញីភ្នែក។ នេះជាសារដែលលោកវេជ្ជបណ្ឌិតចង់បញ្ជ្រៀបដល់បណ្តាជនគ្រប់រូប ដើម្បីការពារសីររាង្គភ្នែក៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners