យើងដឹងថា ចិន និងរុស្ស៊ី មានគូប្រជែងរួមគ្នាដ៏ធំមួយ គឺសហរដ្ឋអាមេរិក ហើយនៅពេលដែលរុស្ស៊ីកំពុងតែប្រមូលទ័ពព័ទ្ធជុំវិញអ៊ុយក្រែន លោកស៊ី ជីនពីង បានទទួលជួបលោកវ៉្លាឌីមៀរ ពូទីន ក្នុងអំឡុងពេលបើកការប្រកួតកីឡាអូឡាំពិកនៅប៉េកាំង ដោយបានលើកឡើងថា មិត្តភាពរវាងចិន និងរុស្ស៊ី មិនមែនដែនកំណត់នោះទេ។ ក៏ប៉ុន្តែ នៅក្រោយពេលផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ហើយរុស្ស៊ីត្រូវប្រឈមនឹងការថ្កោលទោស ក៏ដូចជាទទួល ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចិនបែរជាមិនគាំទ្ររុស្ស៊ី ដោយសូម្បីតែនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ចិន បានត្រឹមបោះឆ្នោតអនុប្បវាទ ហើយទុកឲ្យរុស្ស៊ីឯកោតែម្នាក់ឯង។ តើហេតុអ្វីបានជាចិនត្រូវបង្ហាញនូវជំហរប្រយ័ត្នប្រយែងបែបនេះ ?