សមាសភាពរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា អាចនឹងដឹងជាផ្លូវការនៅថ្ងៃទី២៤ធ្នូខាងមុខ បន្ទាប់ពីគណបក្សកាន់អំណាចចាស់វស្សាមួយនេះបោះឆ្នោតផ្ទៃក្នុងបក្ស។ ដោយគ្រាន់តែដឹងថា លោក ហ៊ុន ម៉ាណែត គឺជាមនុស្សសំខាន់ម្នាក់នៅជួររដ្ឋាភិបាលបន្តវេននោះ សម្រាប់សមាសភាពមនុស្សដទៃទៀតគ្មាននណាដឹងឡើយក្រៅពីថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនតូចរបស់គណបក្សនេះ។ ប៉ុន្តែសំណួរដែលចោទឡើងនៅពេលនេះ ហេតុអ្វីគណបក្សកាន់អំណាចត្រូវរៀបចំសមាសភាពរដ្ឋាភិបាលបន្តវេនតាំងពីពេលឥឡូវទៅ ខណៈ លោក ហ៊ុន សែន ប្រកាសកាន់អំណាចរហូតដល់២អាណត្តិទៅមុខទៀត?