Sign up to save your podcasts
Or
ថ្មីៗនេះ ឥណ្ឌាគឺជាប្រទេសធំមួយដែលបានដាក់កម្រិតលើការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោក ។ រឿងនេះបានរុញច្រានឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើង។ មើលឱ្យស៊ីជម្រៅ កត្តាផ្សេងៗ រួមបញ្ចូល លក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង ការរឹតត្បិតការនាំចេញស្បៀងអាហារពីប្រទេសផ្សេងៗ និងវិបត្តិភូមិសាស្ត្រនយោបាយ សុទ្ធតែបានធ្វើឲ្យសន្តិសុខស្បៀងអាហាររបស់ពិភពលោកមានហានិភ័យកាន់តែខ្លាំង។
ការរឹតត្បិតការនាំចេញអង្ករកាលពីចុងខែកក្កដា ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃអង្ករក្នុងស្រុក និងការធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតលើពិភពលោក បានបង្កឱ្យមានភ័យស្លន់ស្លោនៅទូទាំងទីផ្សារពិភពលោក ហើយវាធ្វើឱ្យប៉ះពាល់ភ្លាមៗដល់ប្រទេសយ៉ាងច្រើន ជាពិសេស បណ្ដាប្រទេសនៅអាស៊ី និងនៅអាហ្រ្វិក ដែលពឹងផ្អែកខ្លាំងលើអង្ករឥណ្ឌា។ នេះបើតាមសារព័ត៌មាន Al Jazeera។
ពីរដ្ឋាភិបាលឥណ្ឌា ប្រទេសឥណ្ឌាត្រូវបង្ខំចិត្តធ្វើបែបនេះ ដោយសារតែសេណារីយ៉ូមិនល្អនៃបញ្ហាភូមិសាស្ត្រនយោបាយ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលនៅក្នុងប្រទេសខ្លួន ដើម្បីផលិតអង្ករ។ ស្ថិតិបង្ហាញថា ការហាមឃាត់ការនាំចេញអង្ករថ្មីៗនេះទំនងប៉ះពាល់ដល់មួយភាគបួននៃការនាំចេញអង្កររបស់ប្រទេសនេះ។
យ៉ាងណាក៏ដោយ មើលជារួម ការប្រែប្រួលអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការទទួលបានទិន្នផលទាបពីការផលិតស្បៀង កំពុងធ្វើឱ្យតម្លៃស្បៀងអាហារសកលកើនឡើង និងការរំពឹងទុកនៃភាពអត់ឃ្លានក៏កើនឡើងផងដែរ។
ក្តៅពេក ស្ងួតពេក និងភ្លៀងពេកនាពេលបច្ចុប្បន្ន ពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំង ពេលខ្លះ ក្ដៅពេក រាំងពេក និងភ្លៀងខ្លាំងពេក។ ជាឧទាហរណ៍ រលកកំដៅខ្លាំងក្នុងឆ្នាំ២០២២ បានបំផ្លាញផលិតកម្មស្រូវសាលីរបស់ប្រទេសឥណ្ឌា។ ឆ្នាំនេះជាឆ្នាំទីពីរជាប់គ្នាៗហើយដែលឥណ្ឌាបានដាក់កម្រិតការនាំចេញអង្ករ។
ឧទាហរណ៍ផ្សេងទៀត អាហ្សង់ទីនដែលជាប្រទេសនាំចេញសណ្តែកសៀងដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសផលិតពោតកំពូល បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ។ ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញរបស់ខ្លួនក្នុងរយៈពេលខ្លីកាលពីឆ្នាំមុន។
ការទប់ស្កាត់ការនាំចេញកើនឡើងអង្ករគឺជាស្បៀងអាហារចម្បងរបស់ប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ហើយអង្ករជាង ៥០០លានតោនត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ឥណ្ឌាមានចំណែក៤០ភាគរយនៃការនាំចេញអង្ករពិភពលោក ដោយមានប្រទេសសំខាន់ផ្សេងទៀតគឺថៃ វៀតណាម ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។
យោងតាមលោក Shirley Mustafa នៅអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ការរឹតបន្តឹងការនាំចេញបែបនេះធ្វើឱ្យទីផ្សារមានអស្ថិរភាព ហើយវានាំឱ្យតម្លៃស្បៀងកើនឡើងនៅទូទាំងពិភពលោក ជាពិសេសវានឹងប៉ះពាល់ដល់ប្រទេសក្រីក្រដែលស្វែងរកទិញអង្ករបន្ថែមទៀត ដោយខ្លាចថាមានវិបត្តិការផ្គត់ផ្គង់ស្បៀងអាហារ។
នៅខែកញ្ញា ឆ្នាំ២០២២ ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ឥណ្ឌាបានព្យាយាមរឹតត្បិតការនាំចេញអង្ករចេញពីឥណ្ឌា តាមរយៈការតំឡើងពន្ធគយ។ ប៉ុន្តែយុទ្ធសាស្ត្រនេះបរាជ័យ ព្រោះថា ទោះបីជាមានការតំឡើងពន្ធក៏ដោយ ក៏ការនាំចេញអង្ករពីប្រទេសឥណ្ឌាបានកើនឡើង ២៥ភាគរយនៅចន្លោះខែកញ្ញា និងខែមីនា បើធៀបនឹងឆ្នាំមុន។ ជាលទ្ធផល ដោយសារឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករមួយចំនួន នោះតម្លៃអង្ករពិភពលោកបានកើនឡើងបន្ថែមទៀត។ តម្លៃអង្ករបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា ឆ្នាំ២០២៣។ វាជាកម្រិតខ្ពស់មិនធ្លាប់មានរាប់ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១១ នេះបើយោងតាមអង្គការ FAO។
លោក Joseph Glauber អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិបានប្រាប់សារព័ត៌មាន Al Jazeera ថា "តម្លៃអង្ករសថៃដែលជាទូទៅគេប្រើប្រាស់ជាតម្លៃគោលសម្រាប់អង្ករផ្សេងៗ បានកើនឡើងប្រហែល ១៤ភាគរយចាប់តាំងពីការប្រកាសរឹតត្បិតការនាំចេញរបស់ឥណ្ឌា។"
ក៏ប៉ុន្តែ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលដាក់ចេញវិធានការទប់ស្កាត់ការនាំចេញនោះទេ។ សរុបមក ប្រទេសចំនួន២០បានដាក់កំហិតលើការនាំចេញទំនិញស្បៀងអាហារសំខាន់ៗរបស់ពួកគេ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ធនាគារពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។
ភាពអត់ឃ្លានកើនឡើងប្រហែល ៩.២ភាគរយនៃចំនួនប្រជាជនពិភពលោក ចន្លោះពី៦៩១លាននាក់ទៅ ៧៨៣លាននាក់បានប្រឈមនឹងភាពអត់ឃ្លានក្នុងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍របស់អង្គការ FAO។ ដូច្នេះ គេអាចរំពឹងថា ការរឹតត្បិតការនាំចេញស្បៀងអាហារសកលកាន់តែច្រើន និងការកើនឡើងតម្លៃស្បៀងអាហារនឹងនាំឱ្យមានភាពអត់ឃ្លានពិភពលោកកាន់តែខ្ពស់៕
5
11 ratings

14 Listeners
44 Listeners
108 Listeners
3 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners