លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន និងសហការីរបស់លោកមួយចំនួនដែលកំពុងស្ថិតនៅប្រទេសបារាំងស្រាប់មិនប្រកាសរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនៅទឹកដីអឺរ៉ុបទេ។ ការដែលអ្នកនយោបាយប្រឆាំងមិនប្រកាសធ្វើបាតុកម្មពេលនេះអាចជារឿងចម្លែក ព្រោះកន្លងមក ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មប្រឆាំងនឹងវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាតាំងពីជំនាន់លោក ហ៊ុន សែនបន្តមកដល់ លោក ហ៊ុន ម៉ាណែត។ ជាក់ស្តែងថ្មីៗនេះ ពេលលោក ហ៊ុន ម៉ាណែត ទៅអាមេរិក កាលពីខែកញ្ញា និងទៅជប៉ុនកាលពីខែធ្នូ ចុងឆ្នាំ២០២៣ ។ ការដែលលោក សម រង្ស៊ី និងអ្នកគាំទ្រលោកមិនចេញធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅពេលនេះត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងពីសេណារីយូផ្សេងៗគ្នា។