ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជា​ភពអង្គារក្លាយជា​ភព​ស្ងួតហួតហែង?


Listen Later

ទិន្នន័យជាច្រើន​បង្ហាញ​ថា ភពអង្គារ​ធ្លាប់​ជា​ភព​ដែល​មាន​ទឹក ក្នុងបរិមាណ​ដ៏ច្រើន ដែល​បង្កើត​ជា​បឹង ទន្លេ សមុទ្រ... ហើយ​ទឹក​លើ​ផ្ទៃដី​ភពអង្គារ​នេះ ធ្លាប់មាន​ក្នុងរយៈពេល​យូរ​រហូតដល់​ទៅ​រាប់ពាន់លានឆ្នាំឯណោះ។ តើ​មូលហេតុអ្វីបាន​ជា​ភពអង្គារ​លែងមានទឹក ហើយ​ក្លាយ​ជា​ភពស្ងួតហួតហែង​បច្ចុប្បន្ន​នេះ?

គិតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​គេ​នៅមិនទាន់​មាន​ភស្តុតាង​ជាក់លាក់ បញ្ជាក់​អំពី​វត្តមាន​នៃ​ជីវិត ឬ​លក្ខខណ្ឌ​អំណោយ​ផល​ដល់​ជីវិត​នៅលើ​ភពអង្គារ ក៏ប៉ុន្តែ ទិន្នន័យ​ដែល​គេ​ប្រមូល​បាន​ អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅលើ​ផ្ទៃដី​ភពអង្គារ​ធ្លាប់មាន​​ទឹក​រាវ ក្នុង​បរិមាណ​ដ៏ច្រើន ដែល​បង្កើត​ទៅជា​ទន្លេ និង​សមុទ្រ ហើយ​​​ការសិក្សា​ចុងក្រោយ​បង្អស់​កាល​ពីពេល​ថ្មីៗ​នេះ​ក៏បាន​បង្ហាញ​ផងដែរថា ទឹក​នៅលើ​ផ្ទៃដី​ភពអង្គារ​នេះ​មិនមែន​មាន​​តែមួយរយៈពេលខ្លី​នោះទេ ផ្ទុយ​ទៅវិញ គឺ​ធ្លាប់មាន​ក្នុងរយៈពេល​យូរ ​រហូត​ដល់​ទៅ​រាប់ពាន់​លាន​ឆ្នាំ​ឯណោះ។

សំណួរ​ត្រូវ​ចោទឡើងថា តើ​ទឹក​អស់​ទាំងនោះ​ត្រូវ​បាត់ទៅណា? ហេតុអ្វី​បាន​ជា​ភព​អង្គារ​​ត្រូវ​វិវឌ្ឍ​ទៅ​ជាភព​ហួតហែង​គ្មាន​ទឹក​​បែបនេះ​ទៅវិញ?

ចម្លើយ គឺចេញ​មក​ពីព្រះអាទិត្យ! នៅស្នូល​ខាងក្នុងព្រះអាទិត្យ កន្លែងដែល​ជា​ប្រភព​នៃ​ប្រតិកម្ម​នុយក្លេអ៊ែរ និង​ជា​ប្រភព​នៃ​ថាមពល​ព្រះអាទិត្យ សីតុណ្ហភាព​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ១៥លាន​អង្សា។ មកដល់​ផ្ទៃខាងលើ​របស់​ព្រះអាទិត្យ​ សីតុណ្ហភាព​​មាន​ត្រឹម​​ប្រមាណ​ជា ៦ពាន់​អង្សា ក៏ប៉ុន្តែ ចេញ​ផុត​ពីផ្ទៃព្រះអាទិត្យ ចូល​ទៅដល់​​​ក្នុង​ស្រទាប់​បរិយាកាស​ផ្នែក​ខាងលើ​វិញ ដែលគេ​ឲ្យឈ្មោះថា « Corona » សីតុណ្ហភាព​មាន​រហូតដល់​ទៅ​ជាង ១លាន​អង្សា បង្កើត​ទៅជា​ខ្យល់ព្រះអាទិត្យ (ឬ Solarwind) ដែល​ពេលខ្លះ​មាន​ល្បឿន​រហូតដល់​ទៅប្រមាណ​ជា ៨០០គីឡូម៉ែត្រ​ក្នុង​មួយវិនាទី សាយភាយ​ចេញ​ពី​ព្រះអាទិត្យ ​សំដៅ​ទៅប៉ែក​ខាង​ក្រៅ​ប្រព័ន្ធព្រះអាទិត្យ ដោយ​ត្រូវ​ឆ្លងកាត់​តាម​គន្លង​របស់​ភព។

ខុសពី​ភពផែនដី ដែលមាន​ដែនម៉ាញេទិក​ជាខែល​ការពារ ភពអង្គារ​បាន​បាត់បង់​ដែន​ម៉ាញេទិក​ តាំង​ពី​រាប់ពាន់លាន​ឆ្នាំមុនមកម៉្លេះ ហើយ​នៅពេល​ដែល​លែងមាន​ដែនម៉ាញេទិក​ជា​ខែល​ការពារ ស្រទាប់​បរិយាកាស​ រួម​ទាំង​ម៉ូលេគុល​ទឹក​នៅលើ​​ភព​អង្គារ​ក៏​ត្រូវ​បាត់បង់​បន្តិចម្តងៗ ដោយ​ត្រូវ​រង​នូវ​កម្លាំង​ខ្យល់​ព្រះអាទិត្យ។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការបាត់បង់​ស្រទាប់​បរិយាកាស​ ត្រូវ​​ធ្វើ​ឲ្យ​សីតុណ្ហភាព និង​​សម្ពាធ​នៅលើ​ដី​ភពអង្គារ​ក៏​ត្រូវ​ធ្លាក់ចុះ​ខ្លាំង​ផងដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​មិន​អាច​ស្ថិត​នៅ​ជា​សភាព​រាវ​នៅលើ​ដីបាន ដោយ​មួយផ្នែក​ត្រូវ​ក្លាយ​ជា​ចំហាយទឹក​ ភាយចេញ​ទៅ​ក្នុង​បរិយាកាស បន្ទាប់មក​ត្រូវ​ខ្យល់ព្រះអាទិត្យ​បក់​នាំចេញ​ទៅ​ក្នុង​ទីអវកាស ចំណែក​មួយផ្នែកទៀត​ត្រូវ​ក្លាយ​ជាទឹកកក ឬ​ត្រូវ​រលាយចូល​ជាមួយ​រ៉ែ​ក្រោមដី។

ហេតុដូច្នេះហើយ​បាន​ជា ​ភពអង្គារ​ត្រូវ​ក្លាយ​ជា​ភព​ដែល​មាន​ស្រទាប់​បរិយាកាស​យ៉ាងស្តើង គឺ​ស្តើងជាង​បរិយាកាស​ផែនដី​រហូតដល់​ទៅ​ប្រមាណ​ជា ១០០ដង ចំណែក​នៅលើ​ដី​ភពអង្គារ​វិញ ក៏​លែងមាន​ទឹក បន្សល់​ទុក​នូវ​ផ្ទៃដី​ស្ងួតហែង​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​៕

...more
View all episodesView all episodes
Download on the App Store

ប្រវត្តិសាស្រ្តពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like ប្រវត្តិសាស្រ្តពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

15 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners