ថ្ងៃទី២៧ កញ្ញាជាទិវាទេសចរណ៍ពិភពលោក។ ទិវាមួយនេះត្រូវបានបារព្ធធ្វើឡើងនៅថ្ងៃទី២៧ កញ្ញាជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ១៩៨០ ដោយមានប្រធានបទខុសៗគ្នា។ សម្រាប់ឆ្នាំ ២០២២ ទិវាទេសចរណ៍ពិភពលោករៀបចំឡើងក្រោមប្រធានបទ « ការគិតគូរឡើងវិញពីទេសចរណ៍ »។ តាមរយៈប្រធានបទមួយនេះ អង្គការសហប្រជាជាតិចង់ដាស់តឿនឲ្យគ្រប់ប្រទេសទាំងអស់ពិនិត្យមើលឡើងវិញលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ដោយគិតគូរពីវិស័យបរិស្ថាន។ ចូរកុំភ្លេចថា វិស័យទេសចរណ៍ក៏បានរួមចំណែកយ៉ាងសំខាន់នៃការចាក់ចោលឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសដែរ។