នៅក្នុងសវនាការកាលពីថ្ងៃពុធម្សិលមិញ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានស្នើទៅកាន់ចៅក្រមជំនុំជម្រះឲ្យឃុំខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាបណ្ដោះអាសន្នឡើងវិញ ដោយព្រះរាជអាជ្ញាចោទប្រកាន់ថា លោក កឹម សុខា បានបំពានបម្រាមរបស់តុលាការ ក្រោយលោក កឹម សុខា បានចុះជួបអ្នកគាំទ្ររបស់លោកកាលពីពេលកន្លងទៅនៅតាមតំបន់មួយចំនួន។ ក៏ប៉ុន្តែក្រោយពីពិចារណាអស់រយៈពេល២០នាទី តុលាការបានសម្រេចមិនឃុំខ្លួនលោក កឹម សុខា ដោយគ្រាន់តែត្រឹមធ្វើការព្រមាន និងមិនឲ្យលោកកឹម សុខា ធ្វើសកម្មភាពនយោបាយផ្សេងទៀតទេ។ ជុំវិញបញ្ហានេះ ការចោទសួរមួយក៏បានកើតឡើងថាតើការព្រមានរបស់តុលាការទៅលើលោក កឹម សុខា វាអាចបង្កប់នូវរបៀបវារៈនយោបាយដែរ ឬយ៉ាងណា?