ថ្ងៃសៅរ៍ ទី១៦ កក្កដាជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចមួយជុំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន លោកបៃដិនកំពុងស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលលោកបានទៅដល់នារសៀលថ្ងៃសុក្រ ទី១៥ កក្កដា។ នៅអារ៉ាប៊ីសាអូឌីត លោកបៃដិនបានជួបសន្ទនាជាមួយព្រះមហាក្សត្រសាលម៉ាន និងរាជទាយាទបេន សាលម៉ាន។ បន្ទាប់មក លោកបៃដិនចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស។