សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចហៅកាត់សេដេអាអូ (Cédéao) បានបិទបញ្ចប់កិច្ចប្រជុំកំពូលលើកទី៦២ កាលពីថ្ងៃអាទិត្យ ទី៤ ធ្នូក្នុងទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។ នៅក្នុងកិច្ចប្រជុំកំពូល ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ១៥ប្រទេសសមាជិកបានជជែកគ្នាលើប្រធានរឿងសំខាន់ជាច្រើន ពិសេសប្រធានរឿងដែលកំពុងកើតមាននៅក្នុងប្រទេសសមាជិក។ ទន្ទឹមគ្នានេះ សេដេអាអូក៏បានសម្រេចបង្កើតឲ្យមានកម្លាំងមួយប្រចាំតំបន់។ តើវាចាំបាច់ដែរ ឬទេដែលសេដេអាអូត្រូវបង្កើតឲ្យមានកម្លាំងតំបន់នេះឡើង និងថា មានបញ្ហាអ្វីខ្លះដែលសេដេអាអូកំពុងប្រឈមខ្លាំងជាងគេ?។