Sign up to save your podcasts
Or
ជាង២ឆ្នាំក្រោយប្រកាសភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយរាជាណាចក្រម៉ារ៉ុក ក្រោមការជួយចូកជួយចែវរបស់សហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០២០ អ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍មុនបានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច នោះបើទោះបីជា ទឹកដីមួយផ្នែករបស់សាហារ៉ាខាងលិចកំពុងជាសមរភូមិប្រយុទ្ធដណ្តើមគ្នារវាងកងទ័ពម៉ារ៉ុក និងរណសិរ្សប៉ូលីសារីយ៉ូ ដែលជាក្រុមទាមទារឯករាជ្យគាំទ្រដោយអាល់ហ្សេរី ប្រទេសជិតខាងរបស់ម៉ារ៉ុក។ សំណួរចោទឡើងថា អ៊ីស្រាអែលភ្ជាប់ទំនាក់ទំនងធម្មតាជាមួយម៉ារ៉ុកកាលពីជាង២ឆ្នាំមកហើយ ប៉ុន្តែ ហេតុអ្វីបានជាទើបប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់ម៉ារ៉ុកទៅលើទឹកដីសាហារ៉ាខាងលិចនៅពេលនេះ?
អ៊ីស្រាអែល នៅទីបំផុតបានដើរតាមផ្លូវរបស់សម្ព័ន្ធមិត្តអាមេរិកដែលបានប្រកាសទទួលស្គាល់សិទ្ធិផ្តាច់មុខរបស់រាជាណាចក្រម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។ ២ឆ្នាំកន្លះក្រោយភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលមានអាមេរិកជាអ្នកផ្ចុងផ្តើម ម៉ារ៉ុកទន្ទឹងរង់ចាំការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលដោយច្រាស់ច្រាល់បំផុត។ នៅក្នុងសេចក្តីប្រកាសដែលមានដកស្រង់ខ្លឹមសារលិខិតរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបិនចាមីន នេតាន់យ៉ាហ៊ូ រាជវាំងម៉ារ៉ុកអះអាងថា មេដឹកនាំអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិច។
តាមសេចក្តីប្រកាសរបស់ព្រះរាជវាំងម៉ារ៉ុកដដែល នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនឹងជូនដំណឹងពីការសម្រេចចិត្តរបស់ខ្លួនទៅអង្គការសហប្រជាជាតិ និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ ចុងបញ្ចប់ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលជូនដំណឹងទៅព្រះរាជាម៉ារ៉ុកពីគម្រោងចង់បង្កើតកុងស៊ុលក្នុងតំបន់សាហារ៉ាខាងលិច នៅទីក្រុង Dakhlaដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ារ៉ុក។
សម្រាប់មន្រ្តីជាន់ខ្ពស់ម៉ារ៉ុក ការសម្រេចចិត្តរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើតំបន់សាហារ៉ាខាងលិចកាន់តែបោះជំហានទៅមុខដោយស្វាហាប់ ជាពិសេស នៅក្រោយការទទួលស្គាល់របស់អាមេរិកនិងការបើកកុងស៊ុលរបស់ប្រទេសជាង៣០នៅសាហារ៉ាខាងលិច។
បន្ទាប់ពីរារែកអស់២ឆ្នាំកន្លះ រដ្ឋអ៊ីស្រាអែលសម្រេចចិត្តទទួលស្គាល់តំបន់សាហារ៉ាខាងលិចជាដែនដីរបស់ម៉ារ៉ុក ក៏ព្រោះតែចង់បំពេញចិត្តរាជវាំងរ៉ាបា ដែលមួយរយៈចុងក្រោយនេះ ចេះតែពន្យារលើកពេល មួយដង ជា២ដង ជំនួបកំពូល Neguevដែលជាវេទិកាជួបជុំថ្នាក់ដឹកនាំរបស់អ៊ីស្រាអែល និងប្រទេសអារ៉ាប់ទាំង៤ដែលបានចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ដូចជាអេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក។
វេទិកា Neguevសំខាន់ណាស់សម្រាប់អ៊ីស្រាអែលដែលប្រឹងប្រែងធ្វើយុទ្ធនាការទូតខិតចូលជិតប្រទេសអារ៉ាប់នៅក្នុងតំបន់ដើម្បីពង្រឹងសម្ព័ន្ធភាព នៅចំពោះមុខអ៊ីរ៉ង់ដែលជាសត្រូវ។ ប៉ុន្តែ ការសម្រេចចិត្តរបស់អ៊ីស្រាអែលមិនមែនគ្មានផលវិបាក។ នៅពេលម៉ារ៉ុកទាមទារកម្មសិទ្ធិគ្រប់គ្រងផ្តាច់មុខលើសាហារ៉ាខាងលិច តំបន់ភាគខាងត្បូងរបស់សាហារ៉ាខាងលិច ប្រមាណ២០%កំពុងស្ថិតក្រោមការកាន់កាប់របស់រណសិរ្សទាមទារឯករាជ្យ ប៉ូលីសារីយ៉ូដែលប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុកតាំងពីឆ្នាំ ១៩៧៥។
រណសិរ្សប៉ូលីសារីយ៉ូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៣ ដោយមានជំនួយយោធាពីប្រទេសអាល់ហ្សេរី ដើម្បីរំដោះសាហារ៉ាខាងលិចពីអាណានិគមនិយមអេស្ប៉ាញ។ នៅក្រោមការដាក់សម្ពាធរបស់អង្គការសហប្រជាជាតិ អេស្ប៉ាញបានដកខ្លួនចេញពីសាហារ៉ាខាងលិចនៅឆ្នាំ១៩៧៦។ ឆ្លៀតឱកាសដែលអេស្ប៉ាញបញ្ចប់អាណានិគមនៅសាហារ៉ាខាងលិច ម៉ូរីតានីប្រយុទ្ធដណ្តើមទឹកដីជាមួយម៉ារ៉ុក មុននឹងដកខ្លួនទៅវិញ ដោយទុកឲ្យកងទ័ពម៉ារ៉ុកនៅបន្តប្រយុទ្ធជាមួយរណសិរ្សប៉ូលីសារីយ៉ូចាប់តាំងពីឆ្នាំ១៩៧៥។ ក្រោមអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ភាគីជម្លោះទាំងពីរបានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវផុតរលត់ទៅវិញ នៅឆ្នាំ ២០២០ នៅពេលម៉ារ៉ុកបើកការបង្រ្កាបហិង្សាទៅលើបាតុករសារ៉ាវី Sahrawi ដែលជាប្រជាជនរស់នៅតំបន់សាហារ៉ាខាងលិច។
មានទំហំផ្ទៃដីធំ២ដងប្រទេសកម្ពុជា សាហារ៉ាខាងលិចដែលស្ថិតនៅភាគខាងត្បូងម៉ារ៉ុក មានព្រំដែនជាប់អាល់ហ្សេរី និងម៉ូរីតានី ត្រូវអង្គការសហប្រជាជាតិចាត់បញ្ចូលក្នុងបញ្ជីតំបន់មិនស្វ័យតតាមការទាមទាររបស់ម៉ារ៉ុក។ ប៉ុន្តែ អង្គការសហប្រជាជាតិផ្ទាល់ធ្លាប់ទទួលស្គាល់រណសិរ្សប៉ូលីសារីយ៉ូជាអ្នកតំណាងស្របច្បាប់របស់ប្រជាជនសារ៉ាវី Sahrawi នៅសាហារ៉ាខាងលិច និងជំរុញឲ្យមានការបោះឆ្នោតប្រជាមតិ តាមការចង់បានរបស់ក្រុមទាមទារឯករាជ្យដែលចង់ប្រែក្លាយសាហារ៉ាខាងលិចជាដែនដីស្វ័យត។ ប៉ុន្តែ ម៉ារ៉ុកដែលចង់យកសាហារ៉ាខាងលិចទាំងអស់មកក្រោមការគ្រប់គ្រងរបស់ខ្លួន បានខ្ទាស់ជើងមិនឲ្យមានការបោះឆ្នោតប្រជាមតិ។ ជាតំបន់វាលខ្សាច់សោះកក្រោះ សាហារ៉ាខាងលិចជាគោលដៅចង់បានរបស់ម៉ារ៉ុក ដោយសារផលិតផលនេសាទនៅមហាសមុទ្រអាត្លង់ទិក និងធនធានរ៉ែក្រោមដី ដូចជាផូស្វ័រសំខាន់សម្រាប់ធ្វើជីគីមីក្នុងបរិបទសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
ការសម្រេចចិត្តរបស់អ៊ីស្រាអែលទទួលស្គាល់ដែនអធិបតេយ្យភាពរបស់ម៉ារ៉ុកលើសាហារ៉ាខាងលិចមិនត្រឹមធ្វើឲ្យរណសិរ្សប៉ូលីសារីយ៉ូខឹងក្តៅក្រហាយ ប៉ុន្តែនឹងអាចដុតកំដៅបង្កើនភាពតានតឹងក្នុងតំបន់ ព្រោះថា អាល់ហ្សេរីដែលគាំទ្រផ្នែកយោធានិងផ្តល់ជំរកដល់ក្រុមរណសិរ្សប៉ូលីសារីយ៉ូ ប្រាកដជាមិនសប្បាយចិត្ត។ មានជំនួយយោធាពីអាមេរិក ម៉ារ៉ុកបានពង្រឹងកងទ័ព បង្កើនទិញអាវុធពីខាងក្រៅ។ ចំណែក អាល់ហ្សេរីដែលឧបត្ថម្ភគាំទ្រពីក្រោយរណសិរ្សប៉ូលីសារីយ៉ូដែលមានចំនួនទ័ព១៥០០០នាក់ ក៏ពង្រឹងកងទ័ពនៅតាមព្រំដែនរបស់ខ្លួនជាមួយម៉ារ៉ុកនៅប៉ុន្មានឆ្នាំមកនេះ។ អ្នកវិភាគវាយតម្លៃថា ការខិតចូលជិតគ្នារវាងម៉ារ៉ុក និងអ៊ីស្រាអែល នឹងបើកផ្លូវកាន់តែធំ សម្រាប់ឲ្យអ៊ីស្រាអែលទាញយកប្រយោជន៍ច្រើនពីម៉ារ៉ុក មិនថា ការលក់សព្វាវុធ ឬកងទ័ពម៉ារ៉ុកក្នុងការតាមដានបច្ចេកវិទ្យា ការត្រួតពិនិត្យដែនអាកាស ដ្រូន ចារកម្ម និងការពង្រីកឥទ្ធិពលរបស់អ៊ីស្រាអែលលើបណ្តាញគ្រប់គ្រងអ៊ីនធ័រនែតរបស់ម៉ារ៉ុក៕
5
11 ratings

14 Listeners
44 Listeners
108 Listeners
3 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners