សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅបង្ហាញថា សិស្សពូកែទូទាំងប្រទេសសម្រាប់ថ្នាក់ទី៩ ដែលជាថ្នាក់ប្រលងឌីប្លូម និងថ្នាក់ទី១២ ដែលត្រូវប្រលងបាក់ឌុប អត្រាសិស្សពូកែនៅភ្នំពេញមានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងឆ្នាំកន្លងទៅ។ សម្រាប់មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២ មានសិស្សនៅភ្នំពេញតែ៤រូបគត់ដែលជាប់ចំណាត់ថ្នាកសិស្សពូកែក្នុងចំណោម៣០នាក់ ហើយមានសិស្សតែ៣នាក់គត់ដែលជាប់ជាសិស្សពូកែទូទាំងប្រទេសទាំង៣មុខវិជ្ជា ក្នុងចំណោមសិស្សពូកែ៣០នាក់។ ក្រៅពីនេះសិស្សានុស្សិសតាមខេត្តផ្សេងៗបានជាប់ចំណាត់ថ្នាក់ជាសិស្សពូកែទូទាំងប្រទេស ក្នុងនោះខេត្តព្រៃវែងច្រើនជាងគេ ក្នុងចំណោមសិស្សពូកែ៦០នាក់នៃថ្នាក់ទី៩ និងទី១២។