នៅក្នុងមួយរយៈកាលចុងក្រោយនេះ យើងសង្កេតឃើញមានការទាមទារកាន់តែច្រើន ទាំងពីសំណាក់ថ្នាក់ដឹកនាំទីភ្នាក់ងារអវកាស និងពីសំណាក់អវកាសយានិក ឲ្យអឺរ៉ុបអភិវឌ្ឍកម្មវិធីផលិតយានអវកាស ដែលអាចដឹកអវកាសយានិកដោយខ្លួនឯង។ ជាការពិត មកទល់នឹងសព្វថ្ងៃនេះ អឺរ៉ុបមិនមានយានអវកាសដឹកអវកាសយានិកដោយខ្លួនឯងនោះទេ ហើយរាល់ការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាសត្រូវពឹងផ្អែកលើអ្នកដទៃ ជាពិសេស ពឹងលើសហរដ្ឋអាមេរិក និងរុស្ស៊ី។ តើហេតុអ្វីបានជាអឺរ៉ុបដែលជាមហាអំណាចអវកាសមួយដែរ ក៏ប៉ុន្តែ បែរជាមិនមានសមត្ថភាពផលិតយានដឹកអវកាសយានិកដោយខ្លួនឯងបែបនេះទៅវិញ?