វិវាទកើតឡើងរវាងម្ចាស់បុរីជាមួយអតិថិជនលើវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសរវាងអ្នកទិញ និងអ្នកលក់ នៅតែបន្តកើតមានមិនចេះចប់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ គេកត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា ដូចជាដី ផ្ទះ និងបុរីជាដើម បានដាំក្បាលចុះមិនអាចងើបឡើងរួចឡើយមកទល់នឹងពេលនេះ ជាហេតុធ្វើឲ្យអ្នករកស៊ីខាងផ្នែកអចលនទ្រព្យខ្លះបានដួលរលំដោយសារក្ស័យធន និងអតិថិជនទិញបង់រំលស់ដី ផ្ទះនិងបុរីខ្លះ ក៏ពុំមានលទ្ធភាពបង់ ត្រូវម្ចាស់គេរឹបអូសយកទៅវិញ។ កត្តាទាំងនេះហើយនាំឲ្យមានវិវាទកើតឡើងរវាងអ្នករកស៊ីខាងផ្នែកអចលនទ្រព្យជាមួយអតិថិជនដែលជាអ្នកទិញឬបង់រំលស់។