នាទីសុខភាពនិងអនាម័យ

ហេតុអ្វីឪពុកម្តាយត្រូវនិយាយជាមួយទារកឱ្យបានច្រើនតាំងពីកើតមកភ្លាម?


Listen Later

រៀន​និយាយ​ រៀន​ដើរ រៀន​បរិភោគ រៀន​ស្លៀកពាក់ខ្លួន​ឯង រៀន​លេង​ ... ទាំង​អស់​នេះ​ជា​ដំណាក់កាលដ៏​សំខាន់​នៃ​ការ​លូត​លាស់ធំធាត់​របស់​ក្មេង។ ការ​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទារក​តាំង​ពី​កើត​មក​ភ្លាម ​ចាំបាច់​ខ្លាំងណាស់​​ ក្នុង​ដំណើរ​ចម្រើន​វ័យវឌ្ឍនាការ​របស់​ក្មេង បើ​ទោះ​បី​ជា​ក្មេង​មិន​ទាន់​ចេះ​និយាយ​តប​វិញ​ក៏​ដោយ។ និយាយ​ច្រើន​ជាមួយ​ទារក​តាំងពី​កើត​មក​ភ្លាម បង្កើន​សំណាង​កូនទ្វេ​ដង​នាពេល​អនាគត។ នេះ​បើ​តាមការ​សិក្សារ​បស់​អ្នក​ស្រាវជ្រាវ​អាមេរិក។ ហេតុអ្វី? តើ​ការ​និយាយ​រក​ទារក​​​ផ្តល់​ប្រយោជន៍​យ៉ាងណា?

និយាយ​ជាមួយ​កូន​តាំង​ពី​នៅ​ក្នុង​ពោះ និង​តាំងពី​ទារកទើប​កើត​មក​ភ្លាម​នៅ​​មិន​ទាន់​ចេះ​និយាយជា​កាយវិការ​គួរ​ឱ្យ​អស់​សំណើច​ណាស់​សម្រាប់​មនុស្ស​ធំ​ ប៉ុន្តែ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កូន​របស់​អ្នក។​ ការ​និយាយ​ជាមួយ​ទារក​ មាន​ចំណែក​ដ៏​ធំ​​ក្នុង​ការ​ជួយ​កូន​ឱ្យ​ចាប់​ផ្តើម​ជីវិតក្នុង​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត​មួយ​។​ បើ​តាម​វេជ្ជបណ្ឌិត Marina Kalashnikova អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសា​ទារក​ “ការ​និយាយ​ជាមួយ​ទារក​គឺ​ជា​ភាសា​ដ៏​សំខាន់​ជាង​គេ​បំផុត​នៅលើ​ភព​ផែន​ដី” ព្រោះ​​ក្នុង​រយៈ​ពេល​១ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត​ ខួរ​ក្បាល​របស់​ទារកលូត​លាស់​មហាសែន​លឿន​ ដោយ​គ្មាន​ល្បឿន​អ្វី​មក​ប្រៀប​បាន​ឡើយ។ ក្មេង​អាយុ​ពីរ​ឆ្នាំ មាន​ប្រព័ន្ធ​ប្រសាទ​ប្រទាក់​គ្នា​លឿន​ជាង​មនុស្សធំ​ពេញ​វ័យ​ដល់​ទៅ​ពីរ​ដង​ឯណោះ។ ​

ហេតុ​អ្វី​ត្រូវ​និយាយ​ច្រើន​ជាមួយ​ទារក?

និយាយ​ជាមួយ​ទារក​មិនមែន​ត្រឹម​តែ​ជា​ការ​បញ្ចេញ​បញ្ជោ​ពាក្យ​សំដី​ល្អ​ពិរោះ​ៗ​​ ​និង​គួរ​ឱ្យ​អស់​សំណើច​ដាក់​កូន​ទេ តែ​ជា​ការ​បង្ហាត់​បង្រៀនកូនឱ្យ​ចេះ​​​​ច្រើន​យ៉ាង​ណាស់ និង​ការ​ជំនួយ​ដ៏​ប្រពៃ​ក្នុង​ការ​បង្កើន​សមត្ថភាព​ភាសា​​របស់​ទារក។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​ Marina Kalashnikova ដដែល​ ដោយ​ពន្យល់​ថា​ នៅ​ពេល​អ្នក​ជា​ឪពុកម្តាយ​និយាយ​ទៅ​កាន់​កូន​តូចៗ អ្នក​មិន​ត្រឹម​តែ​ប្រើភាសា​មនុស្ស​ទេ តែ​អ្នក​និយាយ​ពាក្យ​ដដែលៗ និយាយ​មួយ​ៗ​យឺតៗ ហើយ​មាន​និន្នាការ​និយាយ​បែប​ស្រទន់ ដោយ​បញ្ចេញ​ទឹក​មុខ​ខុស​ពី​និយាយ​ជាមួយ​មនុស្ស​ធំ ដោយ​បញ្ចេញ​ទឹក​មុខ ធ្វើ​មុខ​ធ្វើ​មាត់ ដូច​ជា​បើក​មាត់ធំៗ ​ បំប៉ោង​ចិញ្ចើម​ ញញឹម​ញញែម​ ... ដូច្នេះ​ទារក​បាន​ឮ​សំឡេង​ ហើយបាន​​ឃើញ​ទៀត។ និយាយ​ជាមួយ​ទារក​ ជាការ​បង្ហាត់​ក្មេង​ឱ្យ​ចេះ​ផ្ចង់​អារម្មណ៍​ស្តាប់។ នៅពេល​ឮ​សំឡេង​ ទារក​នឹង​ផ្ទៀង​ស្តាប់ និង​ផ្ចង់​ត្រចៀក​ស្តាប់។

មុន​នឹង​ចេះ​និយាយ​ ទារក​ចេះស្តាប់​តាំងពីនៅ​ក្នុង​ពោះ និង​ចេះ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ធំ​ តាម​រយៈ​ការ​បញ្ចេញ​សំឡេង​កេកឺ រួច​បញ្ចេញ​សំឡេង​កាន់​តែ​មាន​ទ្រង់ទ្រាយ​ច្បាស់​លាស់​ឡើងៗ។ ក្មេង​តូច​អាច​បញ្ចេញ​សំឡេង​ និង​ចេះ​​និយាយ​បាន ដោយ​សារ​តែ​ពួកគេ​បា​នស្តាប់​សំដី​របស់​មនុស្ស​ធំ និង​មាន​អន្តរកម្ម​​ ទៅ​វិញ​ទៅមក​ជាមួយ​យើង​។ ដូច្នេះ​ការ​និយាយ​ជាមួយ​ទារក​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ប្រពៃ​បំផុត​ក្នុងការ​ជួយអម​ដំណើរ​​លូតលាស់​របស់​កូន។

ដំណើរ​លូត​លាស់​នៃ​ភាសា​ទារក

ការ​លូត​លាស់​ធំធាត់​របស់​ក្មេង​មិន​ដូច​គ្នាទេ។ ការ​វិវឌ្ឍន៍​ផ្នែក​ភាសា​និយាយ​ក៏​ខុស​គ្នា​ពី​ទារក​ម្នាក់​ទៅទារក​ម្នាក់ដែរ។ ​ជា​ទូទៅ ក្មេង​ចាប់​ផ្តើម​ចេះ​និយាយ នៅ​ពេល​ចូល​ដល់​​អាយុចាប់​ពី​២​ទៅ​បី​ឆ្នាំ។ ប៉ុន្តែទារក ឬ​ក្មេង​តូចៗ​នេះ ចេះ​ទាក់ទង និងចេះ​ប្រើភាសា​របស់​គេ តាំងពី​យូរ​មក​ហើយ។

  • នៅ​អាយុ​ ពីរ​ទៅ​បួន​ខែ ទារក​ចាប់​ផ្តើម​បញ្ចេញ​ភាសា​ កេ-ក​។ បន្ទាប់​មក​ទារក​អាច​បញ្ចេញ​សំឡេង​ ba ta និងចាប់​យល់​ ដឹង​ថា​សំដី​មាន​បង្កប់​អារម្មណ៍​ បង្កប់​ព័ត៌មាន
  • ចន្លោះ​ពី​៤ទៅ​៩​ខែ ទារក​ចេះ​ថាពាក្យ​មួយ​ព្យាង្គ babbababa tattattata meuj meuh … និង​យល់​ពាក្យ​សាមញ្ញៗ ពាក្យ​ស្រួលៗ​ ឈ្មោះ​ខ្លួន​ឯង ប៉ាប៉ា ម៉ាម៉ា ម៉ែ​...
  • អាយុ​មួយ​ឆ្នាំ ក្មេង​មួយ​ចំនួន​ធំ​ចេះ​និយាយ​ ចេះ​បើ​ពាក្យ​ចំៗ​ មួយៗ។ ចេះ​និយាយ​បាន​ពីរបី​ម៉ាត់​ជាប់​គ្នា ប៉ុន្តែ​ចាប់​យល់​ច្រើន។ បើ​តាម​អ្នក​ជំនាញ​ភាសាវិទ្យា​កុមារ ក្នុង​វ័យ​មួយ​ខួបនេះ ក្មេង​ចេះ​យល់​ប្រមាណ​៨០ពាក្យ​ហើយ។ មាន​ន័យ​ថា​ក្មេង​ចេះ​ស្តាប់​ ពាក្យ​សំខាន់ៗ​ក្នុង​ការ​រស់​ថ្ងៃ​ប្រចាំ​ថ្ងៃ ដូច​ជា គេង ញ៉ាំ មុជ​ទឹក ជុះនោម ...គ្រាន់​តែ​ថា​ក្មេង​ខ្លះ​ឆាប់​ចេះ​និយាយ​ខ្លាំង ខ្លះ​យឺត​បន្តិច។

បន្ទាប់​មក និង​ជា​រៀង​រាល់​ថ្ងៃ​ រាល់​ខែ ភាសា​និយាយ​របស់​ក្មេង​កាន់​តែ​រីក​ចម្រើន​ជា​លំដាប់។ មាន​វគ្គ​មាន​ស្នើ មាន​ឃ្លា​ខ្លីៗ រួច​​ចាប់​ផ្តើម​ចេះ​និយាយ​ត្រឹមត្រូវ​ ដឹង​ថា​ខ្លួន​ចង់​និយាយ​អី ទៅ​កាន់​នរណា និង​យ៉ាង​ដូចម្តេច។ ការ​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​មនុស្ស​ធំ​កាន់​តែស្រួល និង​រលូន​ឡើងៗ។

​ដើម្បី​សម្រេច​ការ​លូតលាស់​ផ្នែក​ភាសា​និយាយ​នេះ​បាន​ល្អ ទារក​ត្រូវ​ការ​ឮ​។ បើ​អ្នក​មាន​អារម្មណ៍​ថា​ទារក​មិនឮល្អ​ មិន​បញ្ចេញ​ប្រតិកម្ម​នឹង​សំឡេង​ សូម​រូត​រះ​រក​ពេទ្យ​​ដើម្បីវិភាគ​ថា​រក​បញ្ហា ដែល​អាច​ជា​អាការៈ​ថ្លង់ ឬ​គ។ តាម​ក្បួន​និ​ង​ជា​ទូទៅ ទារក​រៀន​និយាយ​ ដោយ​មិន​បាច់​ប្រឹង​និង​ដោយ​ធម្មជាតិ នៅ​ពេល​មាន​ការ​ផ្តោះប្តូរ​សំដី ជាមួយ​មនុស្ស​ធំ នៅ​ពេល​បាន​ឮ​មនុស្ស​ធំ​និយាយ​រក​។ ជា​ការ​និយាយ​រក​ដោយ​ចំពោះ ដោយ​ឃ្លា​ត្រឹម​ត្រូវ ដែល​ឆ្លើយ​តប​ និង​ប្រទាក់ប្រទង​ឆ្លើយ​ឆ្លង​​ជាមួយញាណ​​របស់​ទារក។

សូម​និយាយ​ជា​មួយ​កូន​ តាំង​ពី​គ្នា​មិន​ទាន់​ចេះនិយាយ ទើប​ល្អ ទើប​អាច​ផ្តល់​ចំណង់​ឱ្យ​គ្នា​ចង់​ឆ្លង​ឆ្លើយ​មក​វិញ​។ ពាក្យ​និយាយ​របស់​មនុស្ស​ចាស់ មាន​ន័យ​សម្រាប់​ទារក​ណាស់ ព្រោះ​វា​មាន​អម​ដោយ​រលក​សំឡេង​ ក្រសែ​ភ្នែក និង​កាយវិការ​។ តាម​រយៈ​​​ពាក្យពេជន៍​​សំដី​និយាយ​ទៅកាន់​ទារក​នេះ​ឯង​ ដែល​ទារក​អាច​មាន​លទ្ធភាព​បន្លឺ​ពាក្យ​ និង​ធ្វើ​ឃ្លា​បាន​តាម​ នៅ​ពេល​ចម្រើន​វ័យ​។ ជា​ង​នេះទៅ​ទៀត ពេល​បាន​និយាយ​ឆ្លង​ឆ្លើយ​ ប្រលែង​លេង​ជា​មួយ​ទារក​ ជា​វេលា​ប្រកប​ដោយ​អារម្មណ៍​ល្អ​ វិជ្ជមាន​សម្រាប់​ទាំង​ទារក​ ទាំង​មនុស្ស​ធំ។

និយាយ​ជាមួយ​ទារក ​អាច​ប្តូរ​ជោគវាសនា​អនាគត?

កាលពី​មុន គេ​ស្មាន​ថា​ទារក​តូច​ពេក​មិន​យល់​អ្វី។ ដូច្នេះ​មិន​បាច់​និយាយ​ជាមួយ​ក៏​បាន​។ តែ​គំនិត​នោះ​ជាការ​យល់​ច្រលំ។ តាម​ការ​ពិត ការ​និយាយ​ជាមួយ​ទារក មិន​ត្រឹម​តែ​អាច​ជួយ​ក្មេង​ឱ្យ​លូត​លាស់ ឆាប់​ចេះ​និយាយ​ ឆាប់​យល់​ទេ តែ​អាច​ប្តូរ​ផ្លាស់​អនាគត​ក្មេង​បាន​ទាំង​ស្រុង​ផង។ នេះ​បើ​តាម​របាយការន៍​របស់​លោក Florent de Bodman  ដែលជា​ប្រធាន​សមាគមន៍​១០០១​ពាក្យ​ ដើម្បី​ជួយ​ឪពុកម្តាយ​ទើប​មាន​កូនអាយុ​ក្រោម​បី​ឆ្នាំ។ ​លោក​ Florent de Bodman មាន​ជំនក់​ចិត្ត​នឹង​ក្មេងតូចៗ ក្រោយ​ពី​ឃើញ​ការ​សិក្សា​អាមេរិក​មួយ​ដែល​បញ្ជាក់​ថា​ ការ​និយាយ​ជាមួយ​ទារក​តាំង​ពី​ទើប​នឹង​កើត អាច​បង្កើន​សំណាង​ទ្វេមួយ​ជាពីរ នៅ​កូននោះ​ធំ​ពេញវ័យ។

អំណះអំណាង​នេះ ជា​លទ្ធផល​នៃ​​ការ​សិក្សារបស់​អ្នក​ស្រាវជ្រាវ​​​អាមេរិក​ដែល​បាន​បង្កើត​ទារក​ដ្ឋាន​គំរូ​មួយ សម្រាប់​គ្រួសារ​ក្រីក្រ​អន់ខ្សោយ ដើម្បី​វិភាគ​​តាម​ដាន​​​ទម្លាប់​ក្មេង​ជា​ច្រើន​ឆ្នាំ នៅ​ទារកដ្ឋាន​។ នៅ​ទីនោះ គេ​និយាយ​ច្រើន​ណាស់​ជាមួយ​ទារក។ ការ​និយាយ​ជាមួយ​ក្មេង​នេះ​បានផ្តល់​​អនាគតល្អ​ប្រសើរ​ ដល់​​​​ក្មេងទាំង​នោះនៅ​២០​ឆ្នាំ​ក្រោយ បើ​ប្រៀប​ទៅ​នឹ​ង​ទារក​ក្នុង​ជំនាន់​ជាមួយ​គ្នា នៅ​ទារកដ្ឋាន​ធម្មតា។ ក្មេង​ក្នុង​ទារក​ដ្ឋាន​គំរូ​​​​ ​រៀន​ឆាប់​ចេះ​នៅ​ពេល​ចូល​សាលា​ ​មាន​សំណាង​ខ្ពស់​ក្នុង​ការ​ចូល​រៀន​ថ្នាក់​ឧត្តមសិក្សា និង​មាន​ហានិភ័យ​ជួប​គ្រោះ​អត់​ការងារ​ធ្វើ​ តិច​ជាង​ក្មេង​ផ្សេង​ទៀត​ដល់​ពីរ​ដង។

តើ​គេ​អាច​បង្កើន​សំណាង​បាន​យ៉ាង​ដូចម្តេច? អ្នក​វិទ្យាសាស្ត្រ​អាមេរិក​បាន​ពន្យល់​ថា ប្រសិនបើ​ក្មេង​ដល់​វ័យ​ចូល​សាលា​មតេយ្យ ហើយ​ចេះនិយាយ​ច្រើន ចេះ​ពាក្យ​ច្រើន​ ក្មេង​នោះ​នឹង​ឆាប់​ចេះអាន​។ ការ​ចេះ​ពាក្យ​ច្រើន ជួយ​ឱ្យ​ក្មេង​ក្នុង​ផ្នែក​អំណាន។ ដើម្បី​ចេះ​​អាន គេ​មិន​មែន​ត្រូវ​ការ​តែ​ចេះ​ប្រកប​អក្សរ​ ស្គាល់​ពញ្ជនៈ និង​ស្រះ​ ព្យាង្គ​ ឬ​ពាក្យ​នោះ​ទេ​ តែ​ត្រូវ​យល់​ឃ្លា​ផង និង​ចង់​ស្វែង​រក​ចេះពាក្យ​ថ្មី​បន្ថែម​ទៀតផង។ ភាសា​ ការ​និយាយ​ស្តី​ ជា​តម្លៃ​នៃ​ជីវិត​ទូទៅ។ យោង​តាម​ការ​សិក្សា​អាមេរិកនេះ​ដដែល កូន​ក្នុង​គ្រួសារ​ក្រីក្រ​មធ្យម និង​គ្រួសារ​អ្នក​មាន (ចំណេះ​ដឹង) មាន​សំណាង​មិន​ដូច​គ្នា​។​ វិសមភាព​សង្គម​​បាន​លេច​ឡើង​តាំង​ពី​កុមារ​ តាំង​ពី​ថ្នាក់បឋម​សិក្សា​ម្ល៉េះ។ នៅ​អាមេរិក ក្មេង​របស់​ត្រកូល​ចេះ​ដឹង​អ្នក​មាន ចេះ​ពាក្យ​ដល់​ទៅ​១០០០ពាក្យ​នៅ​អាយុ​បី​ឆ្នាំទល់​នឹង​៥០០ពាក្យ​សម្រាប់​កូន​ក្នុង​គ្រួសារ​ក្រីក្រ។ គ្រួសារ​អ្នកមាន​និង​អ្នក​​ចេះ​ដឹង មាន​មធ្យោបាយ​និយាយ​ជា​មួយ​កូន​ច្រើន​ជាង​។ នេះ​ជា​ហេតុផល​មួយ​ ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ទៀត។

ហេតុដូច្នេះ​ហើយ​បាន​ជា​ អ្នក​ជំនាញសូម​​ណែនាំ​ឱ្យ​អ្នក​ជា​ឪពុក​ម្តាយ​ត្រូវ​និយាយ​ឱ្យ​បាន​ច្រើន​ជាមួយ​កូន ឬ​អាន​ឱ្យ​កូន​ស្តាប់​ ​ឱ្យ​បាន​ច្រើន​ជាមួយ​កូន។

ស្តាប់-​មើល​​អេក្រង់​​ ពន្យឺត​ភាសានិយាយ ​?

ការ​និយាយ​ជា​មួយ​ទារក​មិន​មែន​គ្រាន់​តែ​ស្រែក​ឱ្យ​ឮ​ៗ ឬ​និយាយ​ពីក្រោយ​ខ្នង ពី​លើ​ក្បាល ពី​ចម្ងាយ និង​តាម​ទូរស័ព្ទ​ឡើយ។ នៅ​ពេល​និយាយ​ជាមួយ​ក្មេង ទៅ​កាន់​ក្មេង យើង​តែង​មាន​និន្នាការ​បញ្ចេញ​បញ្ចូល​សំឡេង​ដោយ​មិន​ដឹង​ខ្លួន​។ ជា​ការ​ធ្វើ​សំឡេង​ឱ្យ​ស្រទន់ បែប​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​និយាយ​ទាក់ទង​ទៅ​ទារក។ យើង​តែ​សាកល្បង​បំពេញ​បំណង​ ឬ​ធ្វើ​ឱ្យ​ដូច​អ្វី​ដែល​ទារក​ចង់​បាន និង​មើល​មុខ​គ្នា​ឱ្យ​ចំ​​នៅ​ពេល​និយាយ។ ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​អាច​ចាប់​ចង​អារម្មណ៍​របស់​ទារក​ឱ្យ​ស្តាប់​យើង​ផង និង​អាច​អង្កេត​ប្រតិកម្ម​របស់​ទារក​ផង។ នៅ​ពេល​និយាយ​ដោយ​ស្រទន់​និង​ភាព​ទន់​ភ្លន់​ ទារក​នឹង​មាន​ទំនុក​ចិត្ត​ ហើយ​ចាប់​អារម្មណ៍​ចង់​និយាយ​រក​មក​វិញ។

ប៉ុន្តែ​ការ​ស្តាប់ ការ​មើល​អេក្រង់​ មើល​ទូរស័ព្ទ ថ្វី​បើ​អាច​ល្អ​ប្រសិន​បើ​អ្នក​ជា​ឪពុកម្តាយ​ចំណាយ​ពេល​នៅ​មើល​នៅ​ស្តាប់ និង​និយាយ​ប្រាប់​កូនមែន​ ប៉ុន្តែ​ក្មេង​នឹង​មិន​យល់​ពាក្យ​ថ្មី​ទេ បើ​មើល​តែម្នាក់​ឯង។ ដូច្នេះ​ក្មេង​នឹង​មិន​សូវ​ចេះ​ពាក្យ។ មើល​អេក្រង់ លេង​ទូរស័ព្ទ​​​គ្មាន​ទេ​អន្តរកម្ម​រវាង​ក្មេង​នឹង​រូប​ក្នុង​អេក្រង់។ ហើយ​បញ្ហា​របស់​អេក្រង់ និង​ទូរស័ព្ទ គឺ​វា​បំបាត់​ពេល​វេលាល្អូកល្អើន​​ប្រកប​ដោយ​ចំណង​គុណភាព​រវាង​ម្តាយ​ឪពុក​និង​កូន។

បើ​តាម​គ្រូពេទ្យ​ជំនាញ​ចិត្តសាស្ត្រ​ Stanislas Dehaene គ្រប់​ការ​សិក្សា​ភាសាមួយ ត្រូវ​មាន​កត្តាចម្បង​​បួន​៖ ការ​ផ្ចង់ស្តាប់​- ការ​ចូល​រួមដោយ​​សកម្ម- ការ​ទទួល​ប្រតិកម្ម​តបត​មក​វិញ​ជាពាក្យ​សរសើរ ជាការ​​លើក​ទឹក​ចិត្ត​ និង​ ការ​បង្ហាត់​ឱ្យ​រៀប​ឃ្លា​ខ្លីៗពង្រឹង​​បន្ថែមដដែលៗ។ ដូច្នេះ​នៅ​ពេល​និយាយ ត្រូវ​និយាយ​ជាមួយ​ក្មេង នៅ​ចំពោះ​មុខ​ក្មេង ដោយ​មើល​មុខ​គ្នា​ មិន​មែន​គ្រាន់​តែ​ប្រហើរ​សំឡេង​គ្រាន់​តែ​ឱ្យ​ក្មេង​បា​នឮ​ទេ។ និយាយ​សួរ​របៀប​បង្ហើប​ឱ្យ​មាន​ចម្លើយ​វែង​ឆ្ងាយ ដោយ​ត្រូវ​រង់​ចាំ​ប្រតិកម្ម​និង​ចម្លើយ​តប​វិញ​ ដែល​អាច​ជា​ការ​ញញឹម ការ​ធ្វើកាយវិការ ឬ​ជា​ពាក្យ​សំដី​នៅពេល​ក្មេង​ចេះ​និយាយ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

34 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

9 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

3 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

0 Listeners