ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីយុវជនគ្មានការងារធ្វើកើនឡើងខ្លាំងក្នុងប្រទេសចិន?


Listen Later

យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិន ដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំ បានកើនឡើងដល់ជាង ២១% កាលពីខែមិថុនា ឆ្នាំ២០២៣នេះ។ នេះជាតួលេខខ្ពស់ និងជាសញ្ញាមិនល្អទេសម្រាប់សេដ្ឋកិច្ចចិន។ ហេតុអ្វីយុវជនគ្មានការងារធ្វើបានកើនឡើង? ហើយអ្វីជាដំណោះស្រាយនយោបាយរបស់រដ្ឋាភិបាលចិន? 

យុវជនគ្មានការងារធ្វើនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ទោះជាសេដ្ឋកិច្ចចិនបានងើបឡើងវិញចេញពីវិបត្តិជំងឺកូវីដ១៩។ តួលេខផ្លូវការបង្ហាញថា អត្រាអ្នកគ្មានការងាររបស់យុវជន នៅចន្លោះអាយុ១៦ឆ្នាំ ទៅ២៤ឆ្នាំនៅក្នុងតំបន់ទីក្រុងបានកើនឡើងដល់ ២១,៣% កាលពីខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយនាពេលថ្មីៗរបស់សារព័ត៌មាន BBC។ 

ផ្អែកតាមអ្នកវិភាគ អត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមយុវជនកើនឡើង ស្របពេលដែលសេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ ០,៨%ប៉ុណ្ណោះក្នុងរយៈពេលបីខែដល់ចុងខែមិថុនា។ អត្រានេះជាអត្រាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ ហើយវាមានកម្រិតទាបជាងការរំពឹងទុក។ ក៏ប៉ុន្តែ បើយោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (China's National Bureau of Statistics) ទិន្នន័យកំណើនសេដ្ឋកិច្ចនៅរយៈចុងក្រោយបានបង្ហាញពីសន្ទុះនៃការងើបឡើងវិញដ៏ល្អ។ 

លោកស្រី Qian Wang ប្រធានអ្នកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនវិនិយោគ Vanguard បានប្រាប់សារព័ត៌មាន BBC ថា "ការខកចិត្តចំពោះកំណើនសេដ្ឋកិច្ចមិនខ្ពស់កើតមានឡើងនៅលើវិស័យលក់រាយ និងការវិនិយោគ​លំនៅឋាន។" លោកស្រីបានបន្ថែមថា "កំណើនយឺតយ៉ាវនៃវិស័យទាំងនេះ រួមជាមួយនឹងរបាយការណ៍ពាណិជ្ជកម្ម អតិផរណា និងរបាយការណ៍កម្ចី បានបញ្ជាក់ថា សន្ទុះកំណើនសេដ្ឋកិច្ចជាមូលដ្ឋានរបស់ចិននៅតែខ្សោយខ្លាំងនៅឡើយ។ តម្រូវការសកលសម្រាប់ទំនិញចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភផងដែរ ជុំវិញការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងទីផ្សារ​លំនៅឋាន។” 

និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ១១,៥៨លាននាក់ត្រូវបានគេរំពឹងថានឹងចូលទៅក្នុងទីផ្សារការងារក្នុងប្រទេសចិននៅក្នុងឆ្នាំនេះ។ អត្រាគ្មានការងារធ្វើសម្រាប់យុវជននៅបណ្ដាទីក្រុងបាននិងកំពុងកើនឡើងជាច្រើនខែ។ កត្ដាចម្បងបណ្ដាលមកពី ភាពមិនស៊ីគ្នា ឬគេហៅថា “Mismatch” រវាងជំនាញដែលនិស្សិតត្រូវបានបណ្ដុះបណ្ដាលនៅសាលា និងជំនាញដែលត្រូវការជាក់ស្ដែងនៅលើទីផ្សារការងារ។  

អាជ្ញាធរចិនបានទទួលស្គាល់ថា ភាពអត់ការងារធ្វើរបស់យុវជនប្រហែលជានឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខ មុនពេលវាឈានដល់កម្រិតកំពូលនៅខែសីហា។ លោកស្រី Dan Wang ប្រធានអ្នកសេដ្ឋកិច្ចនៅធនាគារ Hang Seng Bank China បានប៉ាន់ស្មានថា យុវជនដែលគ្មានការងារធ្វើមានចំនួនត្រឹមតែ១,៤%នៃកម្លាំងពលកម្មសរុប នៅក្នុងប្រទេសចិន។  

ទោះជាយ៉ាងណា លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា បញ្ហានៃភាពអត់ការងារធ្វើរបស់យុវជនទាមទារឱ្យមាននយោបាយឆ្លើយតបបន្ថែមទៀត ពីព្រោះយុវជនបានសម្ដែងមតិច្រើនណាស់នៅតាមប្រព័ន្ធអ៊ីនធឺណិត។ លោក​ស្រី​បាន​បន្ថែម​ថា​ ”ការ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់យុវជន​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំងលើ​សេដ្ឋកិច្ចចិន។” 

រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកអត់ការងារធ្វើរបស់យុវជននៅក្នុងឆ្នាំ២០១៨។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ ចិនមិនបានបញ្ចេញទិន្នន័យស្តីពីស្ថានភាពការងាររបស់យុវជននៅតំបន់ជនបទទេ។ កាលពីខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ប្រទេសចិនចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច៥%របស់ខ្លួននៅឆ្នាំនេះ ហើយរដ្ឋាភិបាលចិនក៏ត្រូវជំរុញការខិតខំប្រឹងប្រែងបន្ថែមលើនយោបាយការងាររបស់យុវជន។ 

យោងតាមស្ថាប័ន Goldman Sachs នយោបាយជំរុញការបង្កើនការងារក្នុងចំណោមយុវជនគឺជារឿងអាទិភាពបំផុត សម្រាប់ប្រទេសចិន ព្រោះថាយុវជនមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចខ្លាំងណាស់។ យុវជនជាក្រុមពលរដ្ឋដែលមានការចំណាយច្រើនលើវិស័យនានាដូចជា វប្បធម៌ វិស័យអប់រំ ការជួលលំនៅឋាន ការដឹកជញ្ជូន និងទំនាក់ទំនង។  

ផ្អែកតាមស្ថាប័នដដែល នាពេលកន្លងមក រដ្ឋាភិបាលចិន​បាន​ចាត់​វិធានការ​លើក​កម្ពស់​ការងារ​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ។ ជាឧទាហរណ៍ រដ្ឋាភិបាលជំរុញជ្រើសរើសយុវជន ទៅធ្វើការនៅក្នុងវិស័យយោធាចិន និងការផ្តល់អាទិភាពដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ស្របពេលដែលសហគ្រាសរដ្ឋចិនបានប្តេជ្ញាបង្កើនចំនួនកន្លែងកម្មសិក្សាចំនួន ១លានកន្លែងបន្ថែមសម្រាប់និស្សិតបញ្ចប់ការសិក្សាក្នុងរយៈពេលពីរឆ្នាំខាងមុខ។  

ទោះបីជាដូច្នេះនេះក្តី ភាពមិនស៊ីសង្វាក់គ្នារវាងជំនាញដែលនិស្សិតរៀននៅមហាវិទ្យាល័យ និងអ្វីដែលជាជំនាញក្រុមហ៊ុនត្រូវការពិតជាក់ស្ដែង គឺជាបញ្ហាចម្បង។ អ្នកសេដ្ឋកិច្ចរបស់ស្ថាប័ន Goldman Sachs បានលើកឡើងថា "ការដោះស្រាយភាពមិនស្របគ្នារវាងអ្វីដែលសាលាបង្រៀន និងអ្វីដែលជាតម្រូវការជាក់ស្ដែងរបស់អាជីវកម្មនឹងជួយដោះស្រាយបញ្ហានេះ ប៉ុន្តែវាគឺជាកិច្ចការដ៏លំបាក ហើយនិងទាមទាររយៈពេល៕" 

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners