នៅថ្ងៃសៅរ៍ទី ៩ កក្កដា ២០២២នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក និង ចិន បានជួបពិភាក្សាគ្នាដោយផ្ទាល់ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។ ជំនួបដ៏កម្រ ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក-ចិននេះ ប្រព្រឹត្តទៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលហ្សេ២០ ដែលគ្មានលទ្ធផល។ ក្រៅអំពីជំនួបទ្វេភាគីអាមេរិក-ចិន រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសលោកខាងលិចជាច្រើនទៀត មានជាអាទិ៍អឺរ៉ុបនិងអូស្ត្រាលី ក៏បានជួបពិភាក្សាជាមួយលោកវ៉ាងយី ដែរ ដើម្បីស្តារទំនាក់ទំនងជាមួយចិន។