Sign up to save your podcasts
Or
ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានស្តែងអំពីមហិច្ចតាខ្លាំងៗឡើង ចង់ធ្វើជាមហាអំណាចដឹកនាំពិភពលោកនឹងគេដែរ។ ក្នុងវត្ថុបំណងនេះ ឥណ្ឌា បានវិនិយោគផលិតអាវុធ និងបញ្ជាទិញអាវុធច្រើនឡើងៗ រហូតក្លាយជាប្រទេសដែលនាំចូលគ្រឿងសព្វាវុធច្រើនជាងគេលើកពិភពលោក។ ប្រទេស ៣ ដែល ឥណ្ឌា ទិញអាវុធច្រើនជាងគេ គឺ រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក។ នៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន ជាឱកាសឲ្យ ឥណ្ឌា គិតគូរជម្រើសថ្មីៗបន្ថែម ហើយ ឥណ្ឌា ក៏ចង់កាត់បន្ថយការពឹងពាក់លើអាវុធរុស្ស៊ី។ ក៏ប៉ុន្តែ នេះ ជាដំណើរផ្លូវនៅវែងឆ្ងាយណាស់។
ចំពោះឥណ្ឌា ដើម្បីកាត់បន្ថយការពឹងពាក់លើរុស្ស៊ី គឺត្រូវទិញអាវុធពីប្រទេសផ្សេងៗ និងត្រូវតែបង្កើនសមត្ថភាពផលិតអាវុធដោយខ្លួនឯង។ នេះក៏ពីព្រោះតែឋិតនៅក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន គឺតម្រូវឲ្យ ឥណ្ឌា ធ្វើពិពិធកម្ម នៃការនាំចូលអាវុធពីប្រទេសផ្សេងៗគ្នា។ គ្រាន់តែប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា បានក្លាយជាមហាប្រទេសដែលទិញអាវុធនាំចូលច្រើនជាងគេលើកពិភពលោក។ នេះបើតាមការគូសបង្ហាញរបស់ SIPRI វិទ្យាស្ថានស្រាវជ្រាវដើម្បីសន្តិភាពនៃក្រុងស្តុកខុម។
ថ្នាក់ដឹកនាំឥណ្ឌា ដើរទិញអាវុធពីមហាអំណាចផលិតអាវុធ។ ចុងខែមិថុនា នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី អញ្ជើញទៅរដ្ឋធានីវ៉ាស៊ីនតោន ជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក នៅក្នុងការផលិតរួមគ្នាម៉ូទ័រយន្តហោះចម្បាំងសម្រាប់កងទ័ពជើងអាកាសឥណ្ឌា។ នាសប្តាហ៍មុននេះ វត្តមាននាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅប៉ារីស ក៏ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហការវិស័យយោធា ពិសេស ការចរចាអាវុធបន្ថែមពីបារាំង។ ឥណ្ឌា បានបញ្ជាទិញយន្តហោះចម្បាំង ៣៦ គ្រឿងពី បារាំងរួចហើយ។ នៅសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានពិភាក្សាជាមួយសមភាគីបារាំង បញ្ជាទិញយន្តហោះចម្បាំងបារាំង ចំនួន ២៦ បន្ថែមទៀត ព្រមទាំងឧបករណ៍គ្រឿងច្បាំងសម្រាប់បំពាក់នៅនាវាឥណ្ឌា។ មិនតែប៉ុណ្ណោះ ឥណ្ឌា ដែលបានទិញនាវាមុជទឹក ៦ ពីបារាំង រួចហើយ ថ្មីៗក្នុងខែនេះ ប្រមុខរដ្ឋាភិបាលឥណ្ឌា ក៏បានបញ្ជាទិញ នាវាមុជទឹករបស់បារាំង ចំនួន ៣ គ្រឿង បន្ថែមទៀត។
ទាំងនេះ គឺឋិតនៅក្នុងដំណើរកាត់បន្ថយការពឹងពាក់លើរុស្ស៊ី និងដើម្បីសម្រេចមហិច្ចតារបស់ខ្លួន ដែល ឥណ្ឌាដាក់ចេញគម្រោងកម្មវិធីផលិតផលធ្វើនៅស្រុកឥណ្ឌា «Make in India»។ ក្នុងមហិច្ចតានេះ ឥណ្ឌាបានឆ្លៀតដាក់សម្ពាធទៅប្រទេសអ្នកលក់បច្ចិមលោក ឲ្យផ្ទេរបច្ចេកវិទ្យាវិស័យយោធាឲ្យឥណ្ឌា។ រដ្ឋាភិបាលឥណ្ឌា បានចរចាកិច្ចសន្យាទិញលក់អាវុធ ក្នុងលក្ខខណ្ឌថា មួយផ្នែកនៃគ្រឿងបរិក្ខារ ឬទាំងមូលតែម្តង ត្រូវផលិតនៅលើទឹកដីឥណ្ឌា។ នេះដូចជាករណី នាវាមុជទឹកទាំង៦ដែលឥណ្ឌាទិញពីបារាំង នៅឆ្នាំ២០២២។ គឺការដ្ឋានសាងសង់ត្រូវធ្វើនៅក្បែរសមុទ្រនៃក្រុងBombay របស់ឥណ្ឌា។ គម្រោងទិញអាវុធបារាំង និងផលិតនៅក្នុងស្រុកឥណ្ឌានេះ ធ្វើឲ្យរដ្ឋបាលក្រុងញូវដេលី បានចំណេញចំនួនការងារធ្វើ ដល់ទៅ ២០០ ០០០ ការងារ។
មិនថាជាមួយបារាំងទេ ជាមួយសហរដ្ឋអាមេរិកក៏ស្រដៀងគ្នា ដែល រដ្ឋបាលញូវដេលី បានជំរុញក្រុងវ៉ាស៊ីនតោនឲ្យជួយទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ ជាក់ស្តែង ករណីចុះកិច្ចសន្យាទិញអាវុធ ជាមួយនឹងក្រុមហ៊ុនអាមេរិក General Electric នៅខែមិថុនាកន្លងទៅនេះ គឺក្រុមហ៊ុនអាមេរិកត្រូវយល់ព្រមផ្ទេរ បច្ចេកវិទ្យា ប្រមាណ ៨០% ដែលពាក់ព័ន្ធ ទៅឲ្យឥណ្ឌា។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន របស់លោក ចូ បៃដិន បានគាំទ្រគម្រោងនេះ ដ្បិតថាដោយអះអាងអំពីការជួយគាំទ្រខាងទំនើបកម្មគ្រឿងសព្វាវុធឥណ្ឌា។ សហរដ្ឋអាមេរិក ក៏បានយល់ព្រមដែរ នៅក្នុងកិច្ចសហការជាមួយឥណ្ឌា សម្រាប់ផលិតអាវុធ និងឧស្សហកម្មផលិតគ្រឿងបរិក្ខារការពារជាតិ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីក្នុងវិស័យយោធា។
ប្រទេសបច្ចិមលោក យល់ព្រមតាមសំណើឥណ្ឌា ក៏ព្រោះតែចំណេញភូមិសាស្ត្រយុទ្ធនយោបាយដែរ ពោលគឺយកឥណ្ឌា ដើម្បីទប់ទល់នឹងនយោបាយវាតទីនិយមរបស់ចិននៅក្នុងតំបន់អាស៊ី។ ឥណ្ឌា ខ្លួនឯង ជាសត្រូវចាស់វស្សាស្រាប់ជាមួយចិន ក៏បានធ្វើជារណាំង និងជាតួអង្គសំខាន់មួយសម្រាប់ទល់ឥទ្ធិពលទីក្រុងប៉េកាំង។ ឥណ្ឌា បានផ្តើមកិច្ចសន្យាយោធាជាមួយប្រទេសវៀតណាម។ វៀតណាមដែលជាសត្រូវចាស់វស្សារបស់ចិន បច្ចាមិត្តប្រវត្តិសាស្ត្រ និងសត្រូវក្នុងសំណុំបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងជម្លោះសមុទ្រចិនដដែល ឥណ្ឌា ក៏បានឈរនៅខាង ហ្វីលីពីន និងបានលក់អាវុធឲ្យ ហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារ នៅឆ្នាំ២០២២។ ហើយ ឥណ្ឌា ថែមទាំងបានពង្រឹងកិច្ចសហការវិស័យការពារជាតិជាមួយ ឥណ្ឌូណេស៊ី ទៀតផង។ ប្រទេសទាំងនេះ សុទ្ធសឹងតែមានទំនាស់នឹងចិនប៉េកាំង។
ទោះបីយ៉ាងណាក្តី អ្នកវិភាគស្ថានការណ៍មើលឃើញថា រុស្ស៊ីនៅតែមានឥទ្ធិពលច្រើនខ្លាំងនៅឡើយ នៅលើវិស័យនាំចូលអាវុធរបស់ឥណ្ឌា។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់លក់អាវុធឲ្យឥណ្ឌា ជាច្រើនសតវត្សរ៍ តួយ៉ាង គ្រាប់កាំភ្លើងនិងគ្រឿងសព្វាវុធទូទៅ គ្រឿងបម្លាស់រថគ្រោះ រថយន្តទាហាន និងយន្តហោះចម្បាំង ជាដើម។ រុស្ស៊ី ក៏បានផ្តល់បច្ចេកទេស និង បច្ចេកវិទ្យា ឲ្យឥណ្ឌា នៅក្នុងគម្រោងផលិតគ្រឿងសឹកចម្បាំងរួមគ្នាដែរ។ ចន្លោះឆ្នាំ២០១៨ ដល់២០២២ ឥណ្ឌា បានទិញអាវុធ ប្រទេសរុស្ស៊ី ចំនួន ៤៥ %។ ចន្លោះពេលដូចគ្នានេះ ឥណ្ឌា ទិញគ្រឿងសព្វាវុធពីបារាំង ប្រមាណជិត៣០% និងទិញអាវុធ១១% ពី សហរដ្ឋអាមេរិក។
បើតាមអ្នកជំនាញជាតិឥណ្ឌា ក្នុងរយៈពេលខ្លី ឬមធ្យម ឬក៏យ៉ាងហោចក៏១០ឆ្នាំទៅមុខទៀត ឥណ្ឌា នៅតែត្រូវការគ្រឿងសព្វាវុធពី រុស្ស៊ីក្នុងទំហំច្រើននៅឡើយ។ រយៈពេលនេះ វាអាចត្រឡប់ជារួញឆាប់ឬវែងឆ្ងាយ ក៏វាអាស្រ័យដែរ ទៅនឹងប្រទេសផលិតអាវុធផ្សេងទៀត ដែលយល់ព្រមផ្ទេរបច្ចេកវិទ្យាផលិតអាវុធឲ្យឥណ្ឌា ឬអត់។
ទោះម្តេចក្តី គំនិតដែលមន្ត្រីជាន់ខ្ពស់ខាងការទូតឥណ្ឌាតែងលើកឡើង គឺថា បរិបទពិភពលោកសព្វថ្ងៃ ជាពេលវេលាល្អ សម្រាប់ឥណ្ឌា។ ជាឱកាសល្អ ដ្បិតថា ប្រទេសជាច្រើន មិនចង់ត្រូវបង្ខំចិត្តរើសជ្រើស រវាង ប្រទេសសេរីលោកខាងលិច ឬរុស្ស៊ី ហើយក៏មិនចង់ជ្រើស ចិន ឬសហរដ្ឋអាមេរិក។ ហេតុនេះ ជម្រើសថ្មី គឺមានតែ ឥណ្ឌា។ ឥណ្ឌាដែលអាចនិយាយទៅកាន់គ្រប់ភាគី ៕
5
11 ratings

14 Listeners
44 Listeners
108 Listeners
3 Listeners
9 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners
0 Listeners