ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌាងាកចេញពីរុស្ស៊ី ហើយបែរ​​ទៅទិញគ្រឿងសព្វាវុធពីប្រទេសលោក​ខាងលិច និងប្រឹង​​ផលិត​ខ្លួនឯង


Listen Later

ក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន គេសង្កេតឃើញថា ឥណ្ឌាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើទំនើបកម្ម​លើ​គ្រឿងសព្វាវុធរបស់ខ្លួន។​ ក៏ប៉ុន្តែអ្វីដែល​ជាការកត់សំគាល់ គឺឥណ្ឌា​បានកាត់​បន្ថយ​យ៉ាងខ្លាំង ឈប់ទិញគ្រឿងសព្វាវុធរបស់រុស្ស៊ីដូចមុនទៀត។ ក្រៅតែពី​ផ្តល់អាទិភាពដល់ការទិញគ្រឿងសព្វាវុធទំនើប ពីបណ្តាប្រទេសលោកខាងលិច ឥណ្ឌា​ក៏បាន​ប្រឹងបែង​ផ្តល់​ឱកាស ​ដល់​ឧស្សាហកម្ម​ផលិត​អាវុធក្នុងស្រុក ដោយ​​ខ្លួន​ឯងដែរ។

សង្គ្រាមផ្ទុះសឹងគ្រប់កន្លែង បានធ្វើឲ្យ​ឥណ្ឌាពន្លឿនការខិតខំប្រឹងប្រែង ដើម្បី​ធ្វើទំនើបកម្ម​កងទ័ពរបស់ខ្លួន តាម​រយៈការទិញគ្រឿងសព្វា​វុធទំនើបៗ។ នៅឆ្នាំ​២០២៣ ឥណ្ឌាបាន​ចំណាយប្រាក់ ​លើ​វិស័យកងទ័ពចំនួន ជាង​៨៣ពាន់​លានដុល្លារ ដែលស្មើនឹង​២,៤%នៃចំណូលដុល​ក្នុងស្រុករបស់ឥណ្ឌា​។ នេះបើ​ផ្អែកតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវសន្តិភាព ហៅកាត់ថា Sipri ដែលមានទីតាំងនៅទីក្រុង​ស្តុកខូលម៍។ តាមតួលេខនេះ ឥណ្ឌាគឺជាប្រទេសធំជាងគេ​លំដាប់ទីបួន ដែលចំណាយ​ប្រាក់ច្រើនជាងគេបំផុតលើវិស័យកងទ័ព បន្ទាប់ពីចិន សហរដ្ឋអាមេរិក និងរុស្ស៊ី​។

ភ្លឺភ្នែក​ពេលប៉ះទង្គិចជាមួយចិន​

លោក​ Harsh V Pant អ្នកជំនាញនៅ Observer Research Foundation បាន​លើកឡើងថា ជាយូរឆ្នាំមកហើយ ដែល​ការធ្វើទំនើបកម្មរបស់កងទ័ពឥណ្ឌា បានដើរលើផ្លូវមួយ​ដ៏អេះអុញស្ទាក់ស្ទើរ​ ព្រោះថាគ្រប់គ្នា​គិតថាមិនថ្វីទេ​​ នៅមាន​ពេល​យូរអង្វែងទៀត។ ក៏ប៉ុន្តែ ហេតុការណ៍​ប៉ះទង្គិច​គ្នាជាមួយ​កងទ័ពចិន នៅតំបន់ព្រំដែនភ្នំហិមាល័យ កាលពីឆ្នាំ​២០២០ ដែល​បានបណ្តាល​​ឲ្យស្លាប់ទាហានឥណ្ឌា​២០នាក់ បានធ្វើ​ឲ្យ​ឥណ្ឌាភ្លឺភ្នែក​។

ការប៉ះទង្គិច​ជាមួយចិននេះ បានធ្វើឲ្យ​ប្រែប្រួល​យ៉ាងខ្លាំង ដល់​ការយល់ឃើញរបស់ឥណ្ឌា ស្តីពី​បញ្ហាសន្តិសុខរបស់​ខ្លួន​ ព្រោះទាំងកងទ័ពឥណ្ឌា ខ្សោយទាំងសមត្ថភាព ខ្វះទាំងគ្រឿងសព្វាវុធ​ទំនើប​។ អ្នកជំនាញ​ខាងលើបានពន្យល់ថា វិបត្តិនេះបូក​បន្ថែមនឹងសង្គ្រាម​នៅអ៊ុយក្រែន បាន​ធ្វើ​ឲ្យ​ឥណ្ឌាខិតខំប្រឹងប្រែង​ឲ្យបានល្អ និង​ឲ្យ​បាន​ឆាប់​បំផុត។ និយាយឲ្យ​ងាយស្តាប់​ គឺក្នុងរយៈពេលខ្លីបន្ទាន់ ឥណ្ឌាត្រូវទិញ​គ្រឿងសព្វាវុធ​ឲ្យ​បានច្រើន​ពីរបរទេស ហើយ​បន្ទាប់មកទៀតក្នុងរយៈពេលវែង គឺឥណ្ឌាត្រូវប្រឹងផលិត​ដោយ​ខ្លួន​ឯង។

ងាកពីរុស្ស៊ី ទៅរក​​ប្រទេសលោកខាងលិច​

ជាការពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ឥណ្ឌាបានចុះហត្ថលេខាទិញពីបរទេស នូវគ្រឿងសព្វាវុធទំនើប ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា​យន្តហោះចម្បាំង នាវាមុជទឹកបាតសមុទ្រ និងប្រព័ន្ធមីស៊ីលទំនើប។ ឥណ្ឌាបានស៊ីញ៉េសែក ចាយ​ប្រាក់​រាប់រាប់ម៉ឺនលានដុល្លារ ទៅឲ្យ​ក្រុមហ៊ុន​ផលិតអាវុធអាមេរិក បារាំង អាល្លឺម៉ង់ និងអ៊ីស្រាអែលជាដើម​។

រវាងពីឆ្នាំ ២០១៤-២០១៨ រហូតដល់ឆ្នាំ ២០១៩-២០២៣ ការទិញគ្រឿងសព្វាវុធទំនើបពីបរទេសរបស់ឥណ្ឌា បានកើនឡើង ចំនួន​៤,៧%។ ផ្អែកតាម​ Sipri ឥណ្ឌាជាអ្នកនាំចូលអាវុធច្រើនជាងគេបង្អស់ ក្នុងកំឡុងពេលនេះ​។ ហើយ​បើផ្អែកតាម​ការចុះផ្សាយ​របស់បណ្តាញព័ត៌មានឥណ្ឌាវិញ គឺលោក​ណារិន្ទ្រ ម៉ូឌី ដែលគ្រោងមកទីក្រុងប៉ារីស​នៅខែ​កុម្ភៈខាងមុខ នឹង​ប្រាកដជា​មក​ពិនិត្យ​មើល​កិច្ចសន្យា​ទិញយន្តហោះចម្បាំង Rafale របស់បារាំង សម្រាប់យកទៅ​ប្រើ​លើ​នាវាចម្បាំងនិងនាវាមុជទឹកបាតសមុទ្រប្រភេទ Scorpène។ ចំណែក​ក្រសួងការបរទេសអាមេរិកវិញ បាន​បង្ហាញសេចក្តីត្រេកអរ ដែ​ល​បាន​ឃើញទំនាក់ទំនង​សហប្រតិបត្តិការយោធារវាងអាមេរិក​និងឥណ្ឌា ដែលមានតម្លៃស្មើសូន្យ។

ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី​នៅតែជាអ្នកផ្គត់ផ្គង់ដ៏ធំមួយ​ នូវគ្រឿងសព្វា​វុធឲ្យឥណ្ឌា។ តែផ្អែកតាម​វិទ្យាស្ថានSipri គឺទំហំនៃ​លក់អាវុធរុស្ស៊ីទៅឲ្យ​ឥណ្ឌា បានធ្លាក់ចុះ ចំនួន​ប្រមាណ​៧៦% នៅចន្លោះ​ពីឆ្នាំ​២០០៩-២០១៣ និងធ្លាក់ចុះ​បន្ថែម​៣៦%​ទៀត ចន្លោះពីឆ្នាំ​២០១៩ ដល់​២០២៣។ តែទន្ទឹមនឹងនេះ លោក Nitin Gokhale អ្នកជំនាញសព្វាវុធ​អន្តរជាតិ បានលើកឡើងថា ទោះជាយ៉ាងនេះក្តីក៏វាមិនបានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ទំនាក់ទំនងរវាងឥណ្ឌានិង​រុស្ស៊ីដែរ​។ រុស្ស៊ីនៅតែ​ជាដៃគូដ៏សំខាន់ និងពិសេសដែល​ឥណ្ឌាអាចពឹងពាក់បាន​ ព្រោះថា​រុស្ស៊ីតែម្នាក់គត់ ដែល​បាន​​យល់ព្រម​ផ្ទេរ​បច្ចេកវិទ្យាទំនើប​មក​ឲ្យ​ឥណ្ឌា​។

Made in India

ស្របពេលដែល​ឥណ្ឌា​ដើរទិញគ្រឿងសព្វាវុធពីបរទេស តែនៅក្នុងស្រុកវិញ ឥណ្ឌាក៏ខំប្រឹង​ពង្រឹងសមត្ថភាពឧស្សាហកម្ម​សព្វាវុធ Made in India របស់ខ្លួនដែរ​។ កាលពី​ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ការពារជាតិឥណ្ឌាបានអះអាងថា នឹងត្រៀមកញ្ចប់ប្រាក់ចំនួន​​១០ម៉ឺនលានដុល្លារ សម្រាប់ពេល១០ឆ្នាំទៅមុខ។ លោក Nitin Gokhale បានពន្យល់ថា ទើបតែប្រមាណ​១០ឆ្នាំចុងក្រោយនេះទេ ដែល​ឥណ្ឌាបាន​ផ្តោតអាទិភាព​ដល់​ការផលិតក្នុងស្រុក​។ ដូច្នេះ​វាមិនមែនជារឿងងាយស្រួល​ឡើយសម្រាប់ឥណ្ឌា ហើយ​ឥណ្ឌាក៏មិនទាន់អាចផលិតខ្លួន​ឯងបានគ្រប់មុខដែរ​ ជាពិសេសសព្វាវុធដែលត្រូវការ​​​បច្ចេកវិទ្យា​ទំនើបចុងក្រោយ​។ គិតមកទល់ពេលនេះ ឥណ្ឌា​បាន​ផលិត​​នាំចេញទៅក្រៅប្រទេស​ តែ​អាវុធធុនតូចៗ ដូចជា​គ្រាប់កាំភ្លើង​ ក្បាលគ្រាប់​បាញ់ក្នុងសមុទ្រ​ និងដ្រូន​ជាដើម ដែល​បានលក់ទៅ​ឲ្យ​អេហ្ស៊ីប អេត្យូពី និង​ម៉ូហ្សំប៊ិកជាដើម​។

ដោយឡែក នៅឆ្នាំ​២០២៤ ផ្អែកតាមតួលេខក្រសួងការពារជាតិ​ឥណ្ឌា គឺ​​ឥណ្ឌាបានលក់​សព្វាវុធទៅក្រៅ គិតជាទឹកប្រាក់ ចំនួន​ ២,៦៣ពាន់លានដុល្លារ។ រដ្ឋាភិបាល​ឥណ្ឌាបានដាក់​ក្តីសង្ឃឹម ថានឹងអាចនាំចេញទៅលក់​ឲ្យ​ឥណ្ឌូណេស៊ី ឲ្យ​​បាន​៤៥០ពាន់​លានដុល្លារ នូវមីស៊ីលក្រ័រស្យែរ ដែលឥណ្ឌាបានចម្លងម៉ូដនិងបច្ចេកទេសរបស់​រុស្ស៊ី។ ផ្អែកតាមបណ្ដាញ​ព័ត៌មានក្នុងស្រុកឥណ្ឌា កិច្ចសន្យា​ជាមួយ​ឥណ្ឌូណេស៊ីនេះ ត្រូវបានយកមកជជែក​គ្នា កាលពីថ្ងៃសៅរ៍​ទី​២៥មករា នៅទីក្រុង​ញូដេលី រវាង​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto និងលោក​ណារិន្ទ្រ ម៉ូឌី។

ខ្សោយបច្ចេកវិទ្យា ខ្វះការវិនិយោគ​ស្រាវជ្រាវ

ឥណ្ឌា​មានការជឿជាក់ណាស់ ថាខ្លួនអាចនឹង​ពង្រីកការនាំចេញអាវុធ​មួយគុណជា​៣ ពីនេះដល់​ឆ្នាំ​២០២៩។ ជាជំហាន​យុទ្ធសាស្ត្រអាទិភាព​ពេលនេះ ឥណ្ឌាអះអាងថាខ្លួន​​ត្រៀមបើកទ្វារ​រោងចក្រ​ផលិត​ឧទ្ថម្ភាគចក្រ ចាប់ផ្តើម​ផលិត​នាវាផ្ទុកយន្តហោះចម្បាំងដំបូងបំផុតរបស់ខ្លួន​ ចាប់ផ្តើមផលិត​មីស៊ីលអ៊ីពែរសូនិកចម្ងាយឆ្ងាយ ព្រមទាំង​គ្រោង​ផលិត​នាវាមុជទឹកបាតសមុទ្រ ដើរ​ដោយ​ប្រើថាមពលនុយក្លេអ៊ែរ ថែមទៀតផង។

ក៏ប៉ុន្តែ ដូចលោក Nitin Gokhale បាន​ពន្យល់ថា ថ្វីបើឥណ្ឌាប្រឹងប្រែងខ្លាំងដល់​ម្លឹងមែន តែ​ឥណ្ឌានៅតែមានឧបសគ្គដរាបណា​ គ្មានការផ្ទេរ​បច្ចេកវិទ្យា​ពីបណ្តាប្រទេស​ផលិតសព្វាវុធ​ធំៗ។ មិនត្រឹមប៉ុណ្ណោះទេ ឥណ្ឌានៅខ្វះខាតច្រើនក្នុងការ​ចំណាយ​ប្រាក់វិនិយោគលើការស្រាវជ្រាវ​។ អ្នកជំណាញ​ជនជាតិ​ឥណ្ឌារូបនេះ​ បាន​លើកឡើងថា ការលំបាកដ៏ធំមួយដែល​មេដឹកនាំឥណ្ឌាក្នុងពេលបច្ចុប្បន្នត្រូវប្រឈម​​ គឺត្រូវស្វែងរក​តុល្យភាព​ រវាង​ការ​នាំចូលគ្រឿងសព្វាវុធទំនើបៗ​ឲ្យ​បាន​​ច្រើន​ពីបរទេស ព្រោះ​ឥណ្ឌាត្រូវការប្រើវា​បន្ទាន់ក្នុងរយៈពេលឆាប់ៗ ហើយ​និងការ​អភិវឌ្ឍរយៈពេលវែង​ទៅមុខ ដើម្បីពង្រឹងសមត្ថភាព​ផលិតគ្រឿងសព្វាវុធទំនើប​​​ដោយ​ខ្លួនឯង​៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners