ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌូណេស៊ី​ប្រកាស​ចង់​ប្រើ​​​នុយក្លេអ៊ែរ ​ដើម្បី​ធ្វើ​អន្តរកាលថាមពល


Listen Later

ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសេចក្តី​ត្រូវ​ការកាន់តែ​ធំឡើងៗ ​ផ្នែក​ថាមពល​អគ្គិសនី​ ឥណ្ឌូណេស៊ី​ប្រកាស​ងាក​ទៅ​ប្រើ​​នុយក្លេអ៊ែរ ចាប់​ពី​ឆ្នាំ​២០៤០ទៅ។ ដំណឹង​នេះ​បាន​ទាក់ទាញក្រុមហ៊ុនធំគ្រាក់ៗ​នៅ​លើ​ពិភពលោកឱ្យ​មក​កាន់​ដៃ​ឥណ្ឌូណេស៊ី​ឆ្លង​អន្តរកាល​ថាមពល។​ ប៉ុន្តែអ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង ព្រោះ​យល់​ថា​គម្រោង​សាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ថ្លៃខ្លាំង ហើយ​ឥណ្ឌូណេស៊ី​មាន​ប្រវត្តិ​មិន​សូវ​ល្អ​ទេ ក្នុង​ការ​សម្រេច​សមិទ្ធិ​ធំៗ។

មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​៤​នៅលើ​ពិភពលោក មាន​​សេចក្តី​ត្រូវ​ការ​ផ្នែក​ថាមពល​កាន់​តែ​ធំ​ឡើង​ៗ​ជា​លំដាប់​ស្រប​តាម​​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​រហ័ស ​ឥណ្ឌូណេស៊ី​បាន​សម្រេច​ចិត្ត​​ងាក​ទៅ​​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បី​សុវត្ថិភាព​យូរអង្វែង​នាពេល​អនាគត។ ជម្រើស​ប្រើ​ថាមពល​នុយក្លេអ៊ែរនេះ​ ក៏​ជា​នយោបាយ​ជាតិ​ សម្រាប់​នាំឥណ្ឌូណេស៊ី​​ឆ្លង​អន្តរកាល​ថាមពល។ រហូត​មក​ទល់​ពេល​នេះ ឥណ្ឌូណេស៊ី​​រំពឹង​យ៉ាង​ខ្លាំង​លើ​ថាមពលផូស៊ីល (​ធ្យូងថ្ម និង​ឧស្ម័នធម្មជាតិ) ដែល​សម្បូរ​ហូរហៀនិង​​​មាន​តម្លៃ​ថោក ប៉ុន្តែ​​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថាន​ខ្លាំងណាស់។

ឥណ្ឌូណេស៊ី​បាន​កំណត់​កាលបរិច្ឆេទឆ្លង​អន្តរកាល​ថាមពល​ដើម្បី​អាកាសធាតុ ប្រកប​ដោយ​​​មហិច្ឆតា​ដ៏​ធំធេង​ខ្លាំង​ក្រៃ។ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ស៊ូប្រីយ៉ាតូ បាន​ធានា​ផ្តល់​សុវត្ថិភាព​ថាមពល​ជូន​ប្រទេស ដោយ​លុប​បំបាត់ថាមពល​ដើរ​ដោយ​​ធ្យូង​ថ្ម ក្នុង​រយៈ​ពេល​១៥​ឆ្នាំ និង​សម្រេច​កម្មវត្ថុ​បញ្ចេញ​ឧស្ម័ន​កាបូនិក​សូន្យ នៅ​ឆ្នាំ​២០៥០។ ដូច្នេះ ដើម្បីជំនួស​ថាមពល​ធ្យូង​ថ្ម ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការ​សម្បើម ហើយ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក ​ឥណ្ឌូណេស៊ី​ចាំបាច់​ត្រូវ​​តែ​ប្រើ​នុយក្លេអ៊ែរ។

បើ​តាម​គម្រោង ​ឥណ្ឌូណេស៊ី នឹង​​អភិវឌ្ឍ​មជ្ឈមណ្ឌល​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ​ ដែល​មាន​សមត្ថភាព​ផ្តល់​ចរន្ត​អគ្គីសនី​ដល់​ទៅ​១០ជីហ្កាវ៉ាត់ នៅ​ឆ្នាំ​២០៤០ ដោយ​មានទីតាំង​​សរុប​ប្រមាណ​២៩មណ្ឌល។​ ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ តំបន់​ភាគកណ្តាល តំបន់​ខាង​កើត ​នៃ​ប្រទេសនិង​ជិត​កន្លែង​យក​រ៉ែ​ដែល​ល្មោភ​ថាមពល​ខ្លាំង មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ត្រូវសាង​សង់​នៅតាម​តំបន់ខុសៗគ្នា ​​នៅ​ក្រៅ​កោះ​ជ្វា (Java)​ និង​ផ្តុំ​គ្នា​ជាពិសេស​នៅ​តំបន់​ភាគ​ខាង​ជើងកោះ​​ស៊ូម៉ាត្រា ​កោះ​រីយ៉ូ (ខាង​ជើង) កោះប័រនេអូ(លិច​និងកើត) កោះលេឡែប និងកោះ​ប៉ាពូអាស៊ី។ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដំបូង នៅ​លើ​កោះ​Bornéo នឹង​អាច​ចាប់​ដំណើរ​ការ​មុនគេ​បាន​នៅ​រវាង​ពី​ឆ្នាំ​២០៣០ទៅ​២០៣២។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Bahlil Lahadalia រដ្ឋមន្ត្រី​ក្រសួង​ថាមពល​និង​ធនធាន​រ៉ែ កាលពី​ខែ​មេសា ដោយ​បន្ថែម​ថា ម៉ាស៊ីន​ប្រតិករ​ទីមួយ​ មាន​សមត្ថភាព​ត្រឹម​២៥០ទៅ​៥០០មេហ្កាវ៉ាត់ទេ។ ជា​ប្រភេទ​ម៉ាស៊ីនបច្ចេកវិទ្យាប្រតិករ​តូច (Small Mudular Reactor) ​មិន​សូវ​ខ្លាំង​ដូច​ម៉ាស៊ីនប្រតិករធំៗ​ប្រើ​ក្នុង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅលើ​ពិភពលោកដែល​មាន​កម្លាំង​ដល់​ទៅ​១៦៥០មេហ្កាវ៉ាត់ ប៉ុន្តែ​ស៊ីចង្វាក់​​ខ្លាំង​នឹង​ស្ថានភាព​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី។

ជា​សរុប នាពេល​អនាគត ​នុយក្លេអ៊ែរនឹង​ជួយ​ផលិត​​ថាមពល​បាន​ប្រមាណ​ពី​៤៥ទៅ​៥៤ជីហ្កាវ៉ាត់ ឬ​ត្រូវ​ជា​ប្រមាណ​១០%​នៃ​សមត្ថភាព​ថាមពល​របស់​ប្រទេស ដែលមាន​កម្មវត្ថុ​ប្រើ​ថាមពល​កើត​ឡើង​វិញ (ថាមពល​វាយោ ថាមពល​ព្រះអាទិត្យ ថាមពលជីវៈ...) ឱ្យ​ដល់​៨០%​​ពី​នេះ​ដល់​ឆ្នាំ​២០៦០។ សល់​ប៉ុន្មាន​ឥណ្ឌូណេស៊ី​នឹង​ប្រើ​​ឧស្ម័នធម្មជាតិ​ ​សម្រាប់​បំពេញ​កម្មវត្ថុ​ថាមពល។

គម្រោង​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​នេះ​បាន​ទទួល​ចំណាប់​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​យក្ស​ផ្នែក​ថាមពល​នុយក្លេអ៊ែរ ជា​ច្រើន​នៅ​លើ​ពិភពលោក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា​កំពុង​​ផ្តើម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនអាមេរិក បារាំង ចិន រុស្ស៊ី​។ មិន​ដឹង​ថា​តើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល​ម៉ាក្រុង នៅ​ឥណ្ឌូណេស៊ី​ នា​ថ្ងៃ​ទី​២៨​ឧសភា​២០២៥​នេះ​ អាច​មាន​ផ្តោត​លើ​សំណុំ​រឿង​នុយក្លេអ៊ែរ​នេះ​ដែរ​ឬ​យ៉ាង​ណា​ទេ។ ​អគ្គនាយក​ក្រុមហ៊ុន​អគ្គិសនី​បារាំងEDF ដែល​អម​​ដំណើរ​លោក​ម៉ាក្រុង​ទៅ​ហ្សាកាតា ក៏​មិន​បញ្ជាក់​ព័ត៌មានទាក់ទង​នឹង​សំណើ​ចង់​បាន​កិច្ចសហប្រតិបត្តិការ​សាង​សងសង់​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​ជាមួយ​ក្រុមហ៊ុន​បារាំងដែរ។

ប៉ុន្តែ​ថ្វី​បើ​សក្តានុពល​សេដ្ឋកិច្ច​នុយក្លេអ៊ែរ​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​ទាក់ទាញ​យ៉ាង​ណា​ក៏​ដោយ ក៏អ្នក​ជំនាញ​ហាក់​មាន​មន្ទិល​សង្ស័យ​ខ្លាំង លើ​សមត្ថភាព​របស់​ឥណ្ឌូណេស៊ី​ ក្នុង​ការ​ប្រែក្លាយ​​​គម្រោងឱ្យចេញ​ជា​លទ្ធផល​ជាក់ស្តែង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ (​១០​ឆ្នាំ)។ ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរស្រាវជ្រាវ​ ​ដំបូង​គេ​បង្អស់របស់​ឥណ្ឌូណេស៊ី ត្រូវ​បាន​សម្ពោធ​តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៦៥​ ដោយ​ប្រធានាធិបតី​ស៊ូការណូ បិតា​ឯករាជ្យ​ជាតិ​ឥណ្ឌូណេស៊ី។ ​៦០ឆ្នាំ​​ក្រោយ​មក មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទីមួយ​ប្រចាំ​តំបន់​អាគ្នេយ៍​ មានម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរស្រាវជ្រាវ​​ដល់​ទៅ​បី តែ​ឥណ្ឌូណេស៊ី​នៅ​តែ​គ្មាន​​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​សម្រាប់​ផលិត​ថាមពល​ដដែល។

ឧបសគ្គ​ចម្បង​គឺ​​អំពើ​ពុក​រលួយ​ខ្លាំង​ និង​​កា​រជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​និង​អ្នក​នយោបាយ។ ហើយ​តម្លៃ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ក៏​ខ្ពស់​ខ្លាំង អាច​ដល់​ច្រើន​សិប​ពាន់​លាន តើ​រដ្ឋាភិបាល​ទៅ​រក​លុយ​មក​ពីណា? វិញ្ញាសា​លំបាក​ទីពីរ​ គឺ​បច្ចេកវិទ្យា ដែលតម្រូវ​ឱ្យ​សម្រប​រចនា​សម្ព័ន្ធ​នុយក្លេអ៊ែរ​ទៅ​ទីតាំង​ភូមិសាស្ត្រ​ និង​អាកាសធាតុ​របស់​ឥណ្ឌូណេស៊ី ដែល​មាន​ទី​តាំង​ស្ថិត​​​នៅ​លើ​​តំបន់ខ្សែក្រវ៉ាត់​​ភ្នំភ្លើង និង​រញ្ជួយ​ដី។ ​ធា្លប់​ជួប​គ្រោះ​រញ្ជួយ​ដី​និង​បន្ទុះ​ភ្នំ​ភ្លើង​ជា​ញឹកញយ ឥណ្ឌូណេស៊ី​​បាន​ធានា​ថា​អាច​គ្រប់គ្រង​ហានិភ័យ​បាន។ បើ​តាម​អ្នក​ស្រាវជ្រាវ​​ផ្នែក​វិស្វកម្ម​​នុយក្លេអ៊ែរ​នៅ​សកលវិទ្យាល័យYogyakarta តំបន់​Java Sumatra Bornéo ខាង​កើត​និ​ងកណ្តាល​ ជា​តំបន់​មាន​ហានិភ័យ​ទាប ជា​តំបន់​មាន​គ្រោះ​រញ្ជួយ​ដី​និង​ភ្នំភ្លើង​ខ្សោយ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ហ្វូគូស្ហ៊ីម៉ា ក្រោយ​គ្រោះរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ បាន​ធ្វើពន្យឺត​ បង្អាក់​​គម្រោងនុយក្លេអ៊ែរ​ជា​ច្រើន​មក​ហើយ​របស់​​នៅ​អាស៊ី​៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

104 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners