Sign up to save your podcasts
Or
ការសិក្សាមួយចេញផ្សាយនៅថ្ងៃអង្គារទី ១២កញ្ញា២០២៣ បានបង្ហាញថា ពិភពលោកមើលស្រាលផលវិបាកនៃជាតិពុលសំណរ ចំពោះសុខភាពសាធារណៈខ្លាំងណាស់។ បើតាមក្រុមអ្នកស្រាវជ្រាវរបស់Global Burden of Disease សំណរបំពុលសុខភាពមនុស្សក្នុងកំរិតប្រហាក់ប្រហែលការស្រូបផ្សែងពុលក្នុងបរិយាកាសដែរ។
បើតាមលទ្ធផលសិក្សាវិភាគតេស្តឈាមស្តីអំពីកំរិតជាតិពុលនៃសំណរចំពោះសុខភាពក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុង១៨៣ប្រទេស ជាតិពុលសំណរជាដើមហេតុនាំឱ្យអ្នកជំងឺសរសៃឈាមបេះដូង៥លាន៥សែននាក់ស្លាប់នៅឆ្នាំ២០១៩ នៅទូទាំងពិភពលោក។ ជាតិពុលសំណរក៏ជាប្រភពបង្កឱ្យមានជំងឺជាច្រើនផ្សេងទៀត ជាពិសេសចំពោះកុមារ ព្រោះជាតិសំណរមានរកឃើញនៅក្នុងស្ទើរគ្រប់ទិសទី ទាំងក្នុងចំណីអាហារ ចានក្បាន ឬរបស់ប្រើប្រាស់ ព្រមទាំងជីរកសិកម្ម ។ល។និង។ល។
អ្នកស្រាវជ្រាវបានសន្និដ្ឋានទៀតថា ការពុលដោយសំណរ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរដូចផ្សែងពុលក្នុងបរិយាកាសដែរ តំណាងឱ្យ៣០%នៃមរណភាពដោយជំងឺសរសៃឈាមបេះដូង ពោលគឺវាអាចបង្កឱ្យស្លាប់ដល់៦ដងច្រើនជាងការប៉ាន់ស្មានមុនៗ។ ជាតិពុលសំណរមានតួនាទីធ្វើឱ្យកើតជំងឺសរសៃឈាមបេះដូង ខ្លាំងជាងបារី និងខ្លាញ់ក្នុងឈាមទៀត។ នេះបើតាមការគូសបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវដដែល។ ប៉ុន្តែអ្នកជំនាញខ្យល់ពុលក្នុងអាកាសនៃសាកលវិទ្យាល័យBirmingham លោក Roy Harrison ទទួលយកលទ្ធផលនៃការសិក្សានេះដោយប្រុងប្រយ័ត្ន ដោយសំអាងថាការសិក្សាគួរឱ្យចាប់អារម្មណ៍តែនៅមានចំណុចគួរឱ្យសង្ស័យច្រើន ព្រោះគេពិបាកវាយតម្លៃប្រកបដោយភាពប្រាកដប្រជាណាស់អំពីជាតិពុលសំណរក្នុងស្រទាប់ពលរដ្ឋរស់នៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។ ចំណុចគួរឱ្យសង្ស័យមួយទៀត ទាក់ទងនឹងកំរិតសមត្ថភាពពុលនៃសំណរក្នុងជំងឺសរសៃឈាមបេះដូង។ ប្រសិនបើអ្វីៗត្រូវបានបញ្ជាក់មែន ការសិក្សានេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់វិស័យសុខភាពសាធារណៈ។ សម្រាប់ពេលនេះ លោក Roy Harrison យល់ថាលទ្ធផលនៃការសិក្សាមានកំរិតត្រឹមតែជាសម្មតិកម្មដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះ។
សំណរជាអ្វី ?
សំណរជាលោហៈតាន់ ពុលពីធម្មជាតិសម្រាប់មនុស្ស និងមានកប់នៅក្នុងស្រទាប់ដី។ នៅមុនឆ្នាំ១៩៧០ សំណរត្រូវបានគេយកមកប្រើប្រាស់យ៉ាងខ្លាំងក្នុងវិស័យឧស្សាហកម្ម។
ការទាញយកសំណរមកប្រើប្រាស់ បានបំពុលបរិស្ថាន បំពុលមនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅក្នុងតំបន់ជាច្រើននៃភពផែនដី។
ការធ្វើអាជីវកម្មរ៉ែសំណរ ការស្លបំប្លែងសំណរ ឬការកែច្នៃសំណរ និងការយកសំណរប្រើប្រាស់សម្រាប់ធ្វើផលិតផលរាប់រយមុខ ជាពិសេសយកសំណរមកធ្វើជាអាគុយឡាន ម៉ូតូ... ជាប្រភពសំខាន់នាំឱ្យមានការចម្លងជាតិពុលសំណរក្នុងបរិស្ថាន។ លោហៈសំណរនេះក៏មានប្រើជាគ្រឿងផ្សំសម្រាប់ផលិតរបស់របរប្រើប្រាស់ជាច្រើនផ្សេងទៀត ដូចជាសម្រាប់ដំឡើងពណ៌ថ្នាំលាប សម្រាប់ផ្សារ សម្រាប់ធ្វើកញ្ចក់ ធ្វើកែវគ្រីស្តាល់ គ្រាប់ផ្ទុះ សេរ៉ាមិក គ្រឿងអលង្ការ ល្បែងក្មេងលេង ឬផលិតផលកែសម្ជស្សបែបបូរាណនៅឥណ្ឌា នៅម៉ិចស៊ិក និងនៅវៀតណាម។ គេក៏មានរកឃើញស្នាមជាតិពុលសំណរនៅក្នុងទឹក ដែលហូរតាមបណ្តាញទុយយោមានជាតិសំណរ ឬផ្សារភ្ជាប់ដោយប្រើសំណរ។
សំណរក៏មានវត្តមានតាំងពីយូរយារមកហើយក្នុងល្បាយប្រេងសាំង។ តែដោយយល់អំពីគ្រោះថ្នាក់នៃជាតិពុលសំណរ ទើបបណ្តាប្រទេសនៅអាមេរិកខាងជើងនិងប្រទេសឧស្សាហកម្មជឿនលឿនភាគច្រើនចាប់កាត់បន្ថយវត្តមានលោហៈពុលសំណរតាំងពីឆ្នាំ១៩៧០មក។ ឧស្សាហកម្មប្រេងសាំងចាប់ផ្តើមចម្រាញ់ដកជាតិសំណរចេញជាបណ្តើរៗ និងទាំងស្រុងនៅឆ្នាំ១៩៨៦នៅសហរដ្ឋអាមេរិក និង១៩៩០នៅកាណាដា។ តាំងពីខែកក្កដាឆ្នាំ២០២១មក បើតាមអង្គការសុខភាពពិភពលោក គ្មានប្រទេសណានៅលក់ប្រេងសាំងមានជាតិសំណរទៀតទេ។
បច្ចុប្បន្ន សារជាតិពុលសំណរមួយភាគធំ មានធ្វើចរាចរណ៍នៅលើទីផ្សារពិភពលោក ក្នុងទម្រង់ជាវត្ថុកែច្នៃប្រើឡើងវិញ។ អង្គការសុខភាពពិភពលោកបានចាត់បញ្ចូលសំណរ ទៅក្នុងចង្កោមសារធាតុគីមីពុល១០មុខ ដែលគួរឱ្យព្រួយបារម្ភខ្លាំងសម្រាប់សុខភាពសាធារណៈ។ អង្គការបានទាមទារឱ្យរដ្ឋជាសមាជិកនីមួយៗការពារពលករ កុមារ ស្ត្រីមានផ្ទៃពោះពីការគំរាមកំហែងដោយសារធាតុពុលសំណរ។
តើសំណរអាចប៉ះពាល់ដល់សុខភាពយ៉ាងណា?
ជាតិពុលសំណរមាននៅគ្រប់ទិសទី ក្រោមដី ក្នុងទឹក លើខ្យល់ ក្នុងបរិស្ថាន ដែលមនុស្សអាចស្រូបយកតាមមាត់តាមផ្លូវដង្ហើម ក្នុងទម្រង់ជាលម្អង ជាធាតុល្អិតឆ្មារៗ ...
នៅពេល បានចូលទៅដល់ក្នុងសរីរាង្គកាយហើយ ជាតិពុលសំណរនឹងចែកចាយទៅសរីរៈផ្សេងៗ ដូចជាខួរក្បាល តម្រងនោម ថ្លើម និងឆ្អឹង។ សំណរនឹងទៅផ្តុំកកគរនៅក្នុងធ្មេញនិងឆ្អឹង ច្រើនឡើងៗទៅតាមពេលវេលា តែអាចរំលាយបញ្ចេញចោលតាមទឹកនោមដោយយឺតៗបំផុត។ ដំណើរបណ្តោះជាតិសំណរចេញពីក្នុងសរីរាង្គត្រូវការប្រើពេលរាប់សិបឆ្នាំឯណោះ។ សំណរស្តុកក្នុងឆ្អឹងអាចនឹងឆ្លងហូរទៅតាមឈាម ពេលស្ត្រីពរពោះនិងអាចចម្លងទៅឱ្យទារកនៅក្នុងផ្ទៃបាន។
បើតាមសម្មតិកម្ម ការប្រឈមនឹងជាតិពុលសំណរអាចនឹងចូលរួមចំណែកធ្វើឱ្យមានងាយមានជំងឺ ពាក់ព័ន្ធវ័យ ដូចជាជំងឺសម្ពាធឈាម (ឡើងឈាម) ជំងឺតម្រងនោម ភ្នែកឡើងបាយ បាត់បង់ការចងចាំ ...។ គេមិនទាន់ដឹងនៅឡើយថាតើផលវិបាកនៃសារធាតុពុលសំណរលើសុខភាពអាចកែប្រែឬប្តូរផ្លាស់បានដែរឬអត់ទេ។ ជំងឺពុកឆ្អឹងរបស់មនុស្សវ័យចំណាស់ ក៏ទំនងជាបណ្តាលមកពីជាតិសំណរកកនៅលើឆ្អឹងតាំងពីក្មេងមក ដាច់របេះទៅតាមចរន្តឈាម ព្រោះដូចកាល់ស្យូម ជាតិសំណរប្រមាណ៩០ទៅ៩៥%ដែលចូលទៅដល់ក្នុងខ្លួនមនុស្សតែងទៅតោងនៅក្នុងឆ្អឹងនិងធ្មេញ។
កុមារងាយទទួលជាតិពុលសំណរខ្លាំងជាងមនុស្សធំ?
ប៉ុន្តែសារធាតុពុលសំណរអាចបង្កផលវិបាកធ្ងន់ធ្ងរខ្លាំងដល់សុខភាពកុមារ។ ជាតិពុលសំណរក្នុងកំរិតខ្ពស់ អាចនឹងធ្វើឱ្យក្មេងខូចខួរក្បាល ខូចប្រព័ន្ធប្រសាទកណ្តាល ប្រកាច់សន្លប់ និងស្លាប់បាន។ ក្មេងដែលគេចពីស្លាប់បន្ទាប់ពីពុលជាតិសំណរធ្ងន់ធ្ងរ អាចមានហានិភ័យរស់ក្នុងភាពពិការផ្នែកបញ្ញាញាណ និងវិបត្តិអាក្បកិរិយាអស់មួយជីវិត។ បើរងជាតិពុលសំណរក្នុងកំរិតទាប ក្មេងអាចរស់ជាធម្មតាដោយគ្មានរោគសញ្ញាអ្វីស្តែងចេញមកទេ ប៉ុន្តែគេបានដឹងថាជាតិសំណរនឹងធ្វើឱ្យប្រព័ន្ធសរីរាង្គមួយចំនួនធំទ្រុឌទ្រោមក្នុងកំរិតផ្សេងៗគ្នា។ គេបានដឹងថាជាតិសំណរអាចបំផ្លាញជាពិសេស ការលូតលាស់នៃខួរក្បាលរបស់ក្មេង ដែលអាចធ្វើឱ្យភាពឆ្លាតវាងវៃរបស់កុមារធ្លាក់ចុះ ដែលអាចធ្វើឱ្យក្មេងប្តូរផ្លាស់ឥរិយាបថ ពិបាកចុះចូលក្នុងសង្គម ឬមិនសូវចេះផ្ចង់អារម្មណ៍ ជាដើម។ល។ និងដែលធ្វើឱ្យក្មេងរៀនមិនពូកែ គ្មានលទ្ធផលសិក្សាល្អនៅសាលា។ ជាតិពុលសំណរក៏ជាដើមហេតុនាំបង្កឱ្យមានជំងឺខ្វះគ្រាប់ឈាមក្រហម ឡើងឈាម ខ្សោយតម្រងនោម និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធការពារខ្លួន ព្រមទាំងប្រព័ន្ធបន្តពូជទៀត។ ឥទ្ធិពលនៃសំណរលើប្រព័ន្ធប្រសាទនិងឥរិយាបថមិនអាចព្យាបាលត្រលប់ឱ្យប្រសើរឡើងវិញបានទេ។ ហើយក៏គ្មានកំរិតអប្បបរិមានៃកំហាប់ជាតិសំណរដែលគ្មានបង្កគ្រោះថ្នាក់ដល់សុខភាព។ កំហាប់ជាតិពុលសំណរឈាមយ៉ាងតិចបំផុត ជួនក៏អាចធ្វើឱ្យក្មេងអាប់ប្រាជ្ញា និងជួបការលំបាកក្នុងសិក្សាបានដែរ។
ប្រសិនបើក្មេង គ្មានអាហារទទួលទានគ្រប់គ្រាន់ទៀត នោះពួកគេងាយទទួលយកជាតិសំណរជាងក្មេងធម្មតាទៅទៀត ព្រោះសរីរាង្គកាយក្មេងនោះខ្វះជីវជាតិចិញ្ចឹមដូចជាកាល់ស្យូមនិងដែក ដូច្នេះទើបត្រូវការស្រូបខ្លាំងនូវរាល់គ្រប់ជីរជាតិសម្រាប់មកបំពេញអាហាររូបត្ថម្ភ។ ក្មេងកាន់តែតូច កាន់តែងាយងាងគ្រោះខ្លាំង ជាពិសេសក្នុងវ័យដែលប្រព័ន្ធប្រសាទកំពុងលូតលាស់។
នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលទើបធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២១ គេប៉ាន់ប្រមាណថាក្នុងចំណោមក្មេង២លាននាក់ស្លាប់បាត់បង់ជីវិតនៅឆ្នាំ២០១៩ ដោយសារធាតុពុលគីមី ពាក់កណ្តាលបណ្តាលមកពីជាតិពុលសំណរ។ ក្នុងកំរិតពិភពលោក មនុស្សលោកបានខាតបង់ជីវិតសរុបអស់២១,៧លានឆ្នាំ ដោយហេតុប្រឈមនឹងជាតិពុលសំណរ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners