ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឈ្វេងយល់​ប្រព័ន្ធបោះឆ្នោតជ្រើស​រើស​​​ប្រធានាធិបតី​អាមេរិក ការរាប់សន្លឹកឆ្នោត និងលទ្ធផល


Listen Later

​ថ្ងៃអង្គារ ទី​៥វិច្ឆិកា​ ប្រជា​ពលរដ្ឋអាមេរិក អញ្ជើញ​ទៅបោះឆ្នោត​ដើម្បី​ជ្រើសរើសប្រធានាធិបតី​អាណត្តិ​ថ្មី​។ បេក្ខជន ២ នាក់​ ដែល​​គេ​ស្គាល់​ស្រាប់ គឺអតីត​ប្រធានាធិបតី ដូណាល់ ត្រាំ មកពីគណ​បក្ស​សាធារណរដ្ឋ និង​ អនុប្រធានាធិបតី​​ផុត​អាណត្តិ ​លោកស្រី ខាម៉ាឡា ហារីស។ នេះជា​ការ​បោះឆ្នោត​ដែល​ពិភពលោក​កំពុងតែ​ទន្ទឹង​រង់ចាំ​តាម​ដាន​យ៉ាងប្រកៀក​ប្រកិត ដ្បិត​ថា នរណាម្នាក់ ​ដែល​ឡើង​ទៅកាន់​ក្តាប់​អំណាច​សេតវិមាន​អាមេរិក នឹង​ជះឥទ្ធិពល​​ទៅដល់​ដំណើរការ​របស់​ពិភពលោក នា​អំលុង​ ៤ ឆ្នាំទៅមុខ​ទៀត។​

 

ប្រព័ន្ធបោះឆ្នោត​​ជ្រើសរើសប្រធានាធិបតីអាមេរិក

ការ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីអាមេរិក  មានភាព​ស្មុកស្មាញខ្លាំង តែប្រសិន​​​បើ​សម្រាយ​ឲ្យ​ខ្លី​ងាយ​យល់ គេត្រូវចាំជាដំបូង​សិន ថា ការ​បោះឆ្នោត​នៅអាមេរិក​ថ្ងៃ​អង្គារ ទី​៥វិច្ឆិកា ឆ្នាំ២០២៤នេះ​ ពុំ​មែន​ជាការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដោយ​ផ្ទាល់ ​នោះទេ។ ពលរដ្ឋអាមេរិក​ទៅបោះឆ្នោត​ថ្ងៃនេះដើម្បី​ជ្រើសរើសប្រតិភូ​​តំណាង ពោល​គឺ អង្គបោះឆ្នោត ។ អង្គបោះឆ្នោតនេះ​ គឺ​ជា​បុគ្គល ៥៣៨រូប ដែល​ជា​អ្នក​មាន​ភារៈ​ជ្រើសរើស​ប្រធានាធិបតី និង​អនុប្រធានាធិបតី ហើយ​គឺ ​អង្គបោះឆ្នោត​ទាំង​នោះ ត្រូវ​ជួប​ប្រជុំគ្នាដើម្បីបោះឆ្នោត​​​ជ្រើសរើស​ នៅថ្ងៃទី​ ១៧ ធ្នូ ២០២៤ ខាងមុខ​ ​​។

ចំណុច​ពិសេស​ដែលត្រូវ​កត់​សម្គាល់​ខ្លាំងដែរ​ ​ប្រសិន​បើ​ បេក្ខជន​ប្រធានាធិបតីរូប​ណា​ម្នាក់​ ទទួល​សំឡេង បាន​ត្រឹម​ ២៧០​សំឡេង ពី​​អង្គបោះឆ្នោត​នោះ បាន​សេចក្តី​ថា​ ឈ្នះឆ្នោត​គ្រប់​គ្រង​សេតវិមាន​ហើយ។​ ត្រង់ចំណុច​នេះ គេ​ត្រូវរំឭកទៅដល់​ករណី​ពិសេស​ កាលពីឆ្នាំ​២០១៦ រវាងលោក ដូណាល់ ត្រាំ និងអ្នកស្រី Hillary Clinton។ កាលណោះ អ្នកស្រី Hillary Clinton បានទទួលសំឡេងគាំទ្រច្រើនជាងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជា​ទូទៅ ទូទាំង​ប្រទេស​ ក៏ពិត​មែន​ ប៉ុន្តែ ថា លោក ដូណាល់ ត្រាំ បែរ​ជា​ ទទួលបានជ័យជម្នះទៅវិញ ព្រោះរូប​លោក​បាន​ទទួល​សំឡេងគាំទ្រ​ពីប្រតិភូតំណាង ចំនួន​ច្រើនជាង អ្នកស្រី Hillary Clinton។ ​កាល​ពីឆ្នាំ​២០០០ ក៏ដូច្នោះដែរ។ ​គ្រា​នោះ លោក Al Gore ​ ទទួល​បាន​សំឡេងឆ្នោត​ពី​ប្រជាពលរដ្ឋ​អាមេរិក​ ចំនួន​ច្រើន​​ជាង​​លោក Goerge W. Bush ​រហូតដល់​ទៅ​ជាង ៥០ម៉ឺន​សំឡេង ប្រសិន​បើ​គិតជា​សន្លឹកឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។  ​ផ្ទុយទៅវិញ​ បែរ​ជា​លោក Goerge W. Bush ​ឯណោះ​ទេ ដែល​​ជា​អ្នកឈ្នះ​​បាន​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​។ នេះក៏ព្រោះតែ​លោក​ Goerge W. Bush ​ ទទួល​បាន​អង្គបោះឆ្នោត​ច្រើន​ជាងលោក Al Gore ​។​ ករណីពិសេសៗ​​​បែបនេះ ​ធ្លាប់​​កើត​ឡើង​ ៤-៥ លើក រួចមកហើយ។ បញ្ហា​នេះក៏ពី​ព្រោះតែ​ប្រព័ន្ធអង្គបោះឆ្នោត​​​ផង និង​ព្រោះតែ​​​ប្រព័ន្ធ «Winner Takes All​​»ផង​។

គួរ​បញ្ជាក់ថា អង្គបោះឆ្នោត ឬ​ប្រតិភូតំណាង​នៅ​អាមេរិក ​ត្រូវ​បែងចែក​ទៅតាម​បណ្តា​រដ្ឋ​​ និង​​រដ្ឋធានីវ៉ាស៊ីងតោន។ បណ្តា​​រដ្ឋនីមួយៗ​ ត្រូវ​មាន​សមាជិក​ក្នុង​អង្គបោះឆ្នោត ​ស្មើ​នឹង​ចំនួន​​​តំណាង​របស់​ខ្លួនក្នុង​សភា​សហព័ន្ធ (សភាជាន់ទាប Congress និងសភា​ជាន់​ខ្ពស់ ​រួម​បញ្ចូលគ្នា)។ ពោលគឺ សមាជិកព្រឹទ្ធសភា ​ ដែល​រដ្ឋនីមួយៗ​មាន​ ២រូបស្មើៗគ្នា បូកជាមួយនឹង​​​សមាជិករដ្ឋសភា។ ចំនួន​សមាជិក​រដ្ឋសភាព ទី​​នេះ វា​អាស្រ័យ​នឹងចំនួន​កំណត់​ទៅតាម​ចំនួន​ប្រជាជន​ ​ក្នុងរដ្ឋ​នីមួយៗ។ ចំណែកចំពោះ​ វ៉ាស៊ីនតោន  ​​​ជា​រដ្ឋធានី​មិនមែន​ជា​រដ្ឋ និងគ្មាន​​តំណាង​ក្នុង​សភា​សហព័ន្ធ ក៏ទេ​ដែរ តែត្រូវគេ​បាន​សម្រេច​ឲ្យ​មាន​អង្គបោះឆ្នោត​ ចំនួន ៣ នាក់​​។

ការរាប់សន្លឹកឆ្នោត

​ដើម្បីរាប់​សន្លឹក​ឆ្នោត​បាន ទាល់តែ​រង់ចាំ​បិទទ្វារការិយាល័យ​បោះឆ្នោត​សិន។ សហរដ្ឋ​អាមេរិក មាន​​ផ្ទៃដីលាតសន្ធឹង​​ធំទូលាយ ពេលវេលាម៉ោង​ពេល​​ដើរខុសគ្នា​ ហើយ រដ្ឋខ្លះ ត្រូវ​បិទកាល័យ​នៅ​​ម៉ោង​ ១១យប់ ឯរដ្ឋខ្លះ​ត្រូវបិទ​នៅ​ម៉ោងជិត​ភ្លឺ​​ស្អែកឡើង ក៏មាន។

ម្យ៉ាងទៀត ត្រូវ​ចាំថា គេ​អាច​បោះឆ្នោត​ពីចម្ងាយ​តាមប្រអប់​​ប្រៃសណីយ៍​ បាន​ដែរ​។ ក៏ប៉ុន្តែ ​ចំពោះ​​ពលរដ្ឋអាមេរិក​រស់​នៅក្រៅបរទេស ពុំ​អាច​ទៅបោះឆ្នោត​នៅស្ថានទូត​របស់ខ្លួន​បាន​ (ដូច​ករណី​ប្រទេស​បារាំង​បានទេ) គឺ​ចាំបាច់​ត្រូវ​ផ្ញើ​សន្លឹកឆ្នោត​របស់ខ្លួន តាមរយៈ​​​​ប្រៃសណីយ៍ ផ្ញើ​ទៅ​មណ្ឌល​បោះឆ្នោត​របស់ខ្លួន នៅ​សហរដ្ឋអាមេរិក​​។ តាំងពីមុន​ថ្ងៃបោះឆ្នោត​មកម្ល៉េះ​ ដែល​ពលរដ្ឋ​អាមេរិក ប្រមាណ​ជា ៨០​លាន​នាក់ បាន​បោះឆ្នោត​រួច​ទៅហើយ តាមរយៈ​ការបោះឆ្នោត​ពីចម្ងាយយ៉ាង​​ដូច្នេះ។​

​គួរឲ្យ​កត់សម្គាល់ ចំពោះការរាប់សន្លឹកឆ្នោត ក្នុង​បណ្តាញ​រដ្ឋភាគច្រើន​ មា​ន២ដំណាក់​កាល។ លើកទី១ គេរាប់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មា​នស្កែន​កូដ Code ដើម្បី​ដឹង​លទ្ធផល​បឋម​សិន ហើយ​គេ​នឹង​រាប់​ផ្ទៀង​ផ្ទាត់​ម្តងទៀត ដោយ​ដៃ​ផ្តល់​ ដើម្បីបញ្ជាក់​ឲ្យដឹងកាន់តែច្បាស់។​ រួច​ហើយ លទ្ធផល​នោះ ត្រូវ​បញ្ជាក់​ទទួល​ស្គាល់​ពី​អ្នក​ទទួល​ខុសត្រូវ​ការិយាល័យ​ មុន​នឹង​បញ្ជូន​ទៅអាជ្ញាធរ​រៀប​ចំ​ការបោះឆ្នោត, បញ្ជូន​ទៅ​រដ្ឋ​ ហើយ​និង​អ្នក​តំណាង​គណ​បក្ស​នយោបាយ​​នៅមូលដ្ឋាន។

លទ្ធផលបោះឆ្នោតអាចដឹងភ្លាមៗដែរឬទេ​?

រាល់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ម្តងៗ លទ្ធផល​ត្រូវគេ​ដឹង​ច្បាស់​​នៅពេលផ្សេងៗ ​ស្ទើរតែរាល់លើក។ ​ប្រសិន​បើ​គិត​ត្រឹមតែ​​ជាង​២ទសវត្សរ៍​ចុងក្រោយ​នេះ  ​គេឃើញថា លទ្ធផល​បោះឆ្នោត​ពី១​អាណត្តិ​ទៅ១​អាណត្តិ​ គេ​​អាច​ដឹង​នៅ​ថ្ងៃ​ផ្សេងៗ ខុសៗគ្នា។

ជាក់ស្តែង ​កាលពី​ជំនាន់​ឆ្នាំ​២០២០ ពេល​ដែល​លោក ចូ បៃដិន ឈ្នះ​លោកដូណាល់ ត្រាំ ប្រព័ន្ធ​ឃោសនា​អាមេរិក​ផ្សាយ​លទ្ធផល​នៅ​ពេល ​៤ ថ្ងៃ បន្ទាប់ពីការបោះឆ្នោត​រួច។ ជំនាន់​ជ័យ​ជម្នះ​របស់​​លោក ដូណាល់ ត្រាំ ដែល​ឈ្នះ​លើ​អ្នកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ លទ្ធផល​គេ​អាច​ដឹង​នៅ​មួយ​ថ្ងៃបន្ទាប់ពី​បោះឆ្នោតរួច។ ចំណែក​លក្ខណៈ​ពិសេស​បន្តិច​ចំពោះ​ជ័យ​ជម្នះ​របស់​លោក បារ៉ាក់​ អូបាម៉ា​ កាលពីឆ្នាំ​២០០៨ គេ​អាច​ប្រារព្ធពិធី​អបអរ​ជ័យ​ជម្នះ​នៅ​យប់​ថ្ងៃ​បោះឆ្នោត​តែម្តង។​ ផ្ទុយទៅវិញ កាលពីជំនាន់​លោក Goerge W. Bush គេត្រូវ​រង់ចាំ​លទ្ធផល​ជាច្រើន​សប្តាហ៍ រហូត​ដល់​ថ្ងៃទី​១២ ខែធ្នូ​ឯណោះ។​ បានសេចក្តីថាប្រមាណជា​ ៥ សប្តាហ៍​ក្រោយ​ពីថ្ងៃ​​បោះឆ្នោត​។​ ដ្បិត​ថា ដំណើរ​ការ​រាប់​សន្លឹកឆ្នោត​យូរ​ ហើយ​និងមាន​ការ​ប្តឹងផ្តល់​នៅរដ្ឋ​ហ្វ័រីដា រហូត​ដល់​តុលាការ​កំពូល​អាមេរិក​ទៀត​ផង​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,814 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

526 Listeners