មេដឹកនាំអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី បានបើកការវាយប្រហារជាប់ៗគ្នា ខាងវោហាសាស្ត្រ អស់រយៈ១សប្តាហ៍កន្លងទៅ ទៅលើលោក ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសជុំវិញសមត្ថភាពលោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត និងការនាំលុយ៥លានដុល្លារចូលប្រទេសបារាំងជាដើម។ លោក ហ៊ុន ម៉ានណែត និងលោក ហ៊ុន សែន ក៏បានធ្វើការឆ្លើយតបវិញទៅកាន់លោក សម រង្ស៊ី វិញដែរ ដោយបានបបួលលោក សម រង្ស៊ី ភ្នាល់ និងស្បថ ព្រមទាំងដៀល លោក សម រង្ស៊ី ថាជាពូជក្បត់ជាតិ៣ជំនាន់។ ជុំវិញបញ្ហានេះ តើវាអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរឆ្ពោះទៅរកភាពជាមេដឹកនាំកំពូលរបស់លោក ហ៊ុន ម៉ាណែត ឬជាការជួយលោក ហ៊ុន ម៉ាណែត ឲ្យល្បីទៅវិញ?