នាទីសុខភាពនិងអនាម័យ

ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ​ទី​មួយ​ នឹង​មាន​វិធី​​ព្យាបាលជា?


Listen Later

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ភេទ​ស្រី​ នៅ​ប្រទេស​​ចិន អាយុ​២៥​ឆ្នាំ​ម្នាក់​ អាច​ផលិត​អរមូន​អាំង​ស៊ូលីន​បាន​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ដោយការ​​បន្សាំ​សរីរាង្គ ជា​កោសិកា​ដែលកាត់​ចេញ​ពី​ជាលិកា​របស់​អ្នក​ជំងឺ​​ខ្លួន​ឯង​ផ្ទាល់។ លទ្ធផល​​នេះ កំពុង​ផ្តល់​ក្តី​សង្ឃឹមដល់​ពិភពអ្នក​ស្រាវជ្រាវរក​វិធី​​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​​ ដែល​ពិភពលោកតែង​​ប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោមជា​រៀង​រាល់ឆ្នាំ​នៅ​​ថ្ងៃ ១៤​វិច្ឆិកា។

ជា​ករណី​ដំបូង​បង្អស់​នៅលើ​ពិភពលោក ! ស្ត្រីវ័យ​២៥​ឆ្នាំម្នាក់​​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ​ អាចផលិត​អាំងស៊ុយលីនបាន​ដោយ​ខ្លួនឯង​​ឡើង​វិញ​ បន្ទាប់​បាន​ទទួល​​​​​កោសិកា​បន្សាំ ដែលបង្កាត់​ចេញ​ពី​ជាលិកាខ្លាញ់​​របស់​អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់។ ពិត​ជា​របក​គំឃើញ​ដ៏​អស្ចារ្យ​មែន ប៉ុន្តែគេ​ត្រូវ​រង់ចាំ​៥​ឆ្នាំ​ទៀត​ទើប​អាច​ប្រកាស​ចាត់​ទុក​ថា​អ្នក​ជំងឺ ពិត​ជា​​បាន​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន។​

បទពិសោធន៍​ចិន មាន​ដំណើរការ​យ៉ាង​ដូចម្តេច?

ក្រុម​អ្នក​វេជ្ជសាស្ត្រ​ចិន​នៅ​សាកលវិទ្យាល័យ​ប៉េកាំង ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ ​បន្សាំកោសិកា​​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​នេះ បានទម្លាយ​​លម្អិត​អំពីបទ​ពិសោធន៍ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន កាលពី​ថ្ងៃទី ២៥​កញ្ញា​២០២៤ ក្នុង​ទស្សនាវដ្តី​Cell ថា ធ្លាក់​ខ្លួន​ឈឺ​ទឹកនោម​ផ្អែមនៅ​អាយុ​១២​ឆ្នាំ នាងត្រូវការចាក់​ថ្នាំ​អាំងស៊ូលីន​ក្នុង​បរិមាណ​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​​ៗ កាលពី​ពេល​មុន ដើម្បី​មាន​លំនឹង​​ជាតិ​ស្ករ​ក្នុង​ខ្លួន​។ ឥលូវ ស្រ្តី​អ្នក​ជំងឺ​អាច​ទទួល​ទាន​ស្ករ​ និង​បញ្ចេញ​អរមូន​អាំងស៊ុយលីន​ ដោយ​គ្មាន​ជំនួយវេជ្ជសាស្ត្រ​​អ្វី​ទាំងអស់​ តាំងពី​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ ​ពោល​គឺ​តាំងពី​អ្នក​ជំងឺ​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​បច្ចេកវិទ្យាដ៏ជឿន​លឿន​​ថ្មីនោះ​មក។

​បទ​​ពិសោធន៍ថ្មី​​នេះ ប្រព្រឹត្ត​ទៅ​ជា​បឋម​ ដោយ​ការ​ច្រិប​យក​ជាលិកា​ខ្លាញ់​ ចេញ​ពី​ខ្លួន​ប្រាណ​របស់​អ្នក​ជំងឺ​ផ្ទាល់​ មក​បង្ហាត់​បង្ហាញ​ចិញ្ចឹម​ក្នុង​កែវ​មន្ទីរពិសោធន៍ ដើម្បីក្លាយ​ជា​កោសិកា​ថ្មី មាន​សមត្ថភាព​ភ្ជាប់​ជាមួយគ្រប់​​ជាលិកា​របស់​សីររាង្គកាយ។ កោសិកា​នេះ​ត្រូវ​បាន​បណ្តុះ​ឱ្យ​ចេះ​ផលិត​អាំងស៊ុយលីន ដែល​ជា​អរមូន​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​លែង​អាច​ផលិត​បាន។ នៅ​ខែ​មិថុនា​ឆ្នាំ​២០២៣ ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រចិន​បាន​ចាក់​កោសិកា​បង្ហាត់​រួច​ ចូល​ទៅ​ក្នុង​ដាច់​ដុំ​ពោះ​របស់ស្ត្រី​​អ្នក​ជំងឺ​ ប្រមាណ​ជាង​មួយ​លានកន្លះ​​កោសិកា។ ការ​ចាក់​បន្សាំ​កោសិកា​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​ ប្រើ​ពេល​មិន​ដល់កន្លះ ម៉ោង​ទេ។ ពីរ​ខែ​កន្លះ​ក្រោយ​មក កោសិកាបន្សាំ​នៅក្នុង​ខ្លួន​ស្ត្រី​អ្នក​ជំងឺ​ចាប់​ផ្តើម​ផលិត​ អាំង​ស៊ូលីន។ ជា​អាំងស៊ូលីន ក្នុង​បរិមាណ​ដ៏​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​ជំងឺ​រស់​ដោយ​មិន​ចាំបាច់​ត្រូវ​ចាក់​ថ្នាំ​អាំងស៊ូលីន​ ដែល​ធ្លាប់​ជា​ថ្នាំប្រើ​​ប្រចាំ​ថ្ងៃ​ដោយ​មិន​អាច​ខ្វះ​បាន​ពី​មុន។ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ កោសិកា​បន្សាំ​នៅ​តែ​បន្ត​ផលិត​អាំងស៊ុយលីន​ក្នុង​បរិមាណ​ខ្ពស់​ដដែល ហើយ​ស្ត្រី​អ្នក​ជំងឺ​បន្ត​រស់​ដោយ​មិន​ត្រូវ​ការ​ចាក់​អាំងស៊ុយលីន​ដែរ។ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​គាត់​ មាន​លំនឹង​ល្អ ក្នុង​កំរិត​ដល់​ទៅ​៩៨%​នៅ​ពេល​ថ្ងៃ ដែល​ជា​អត្រា​ធម្មតា​របស់​មនុស្ស​ជា។ ស្ត្រី​អ្នក​ជំងឺ លែង​ឈឺ​សាច់​ដោយសារ​ម្ជុល​ចាក់​អាំងស៊ូលីន​ និង​ក៏​លែង​មាន​អាការៈ​ស្ករ​ធ្លាក់​ចុះរួច​​ធ្វើ​ទុក្ខ​ខ្លាំង​ដែរ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំកន្លង​មក​នេះ។

​​សូម​បញ្ជាក់​ថា​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ​ទីមួយ ច្រើន​កើត​ឡើង​លើ​អ្នក​ជំងឺ​វ័យ​ក្មេង មួយ​ភាគ​បីនៅមុន​​អាយុ​១៥ឆ្នាំ​ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំងឺ​ស៊ាំ​នឹង​ខ្លួន​ឯង។ កោសិកា​នៃ​ប្រព័ន្ធការពារ​ខ្លួន (គ្រាប់​ឈាម​ស) របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ​​ បាន​ទៅ​បំផ្លាញ​កោសិកាBêta​របស់​​លំពែង​ ដែល​ជាមាន​ភារៈ​ផលិត​អាំងស៊ុយលីន ដោយ​លែង​ស្គាល់​ថា​ជា​កោសិការបស់​សរីរាង្គ​ឯង។ គ្មាន​អាំង​ស៊ុយលីន គ្មានការ​ចាត់​ចែង​ជាតិ​ស្ករ​ ទើបអ្នក​ជំងឺ​ត្រូវ​ចាក់​ថ្នាំ​អាំងស៊ុយលីន​ដើម្បី​រស់។

​បើ​តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ Eric Renard ជំនាញ​ខាង​អរមូន​លូត​លាស់​នៅ​មន្ទីរពេទ្យ​ម៉ុងប៉ឺលីយ៉េរ​ប្រទេស​បារាំង នៅពេល ​រោគ​សញ្ញា​ដំបូងនៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​មួយចាប់​​លេចឡើង​ ជាអាការៈ​ស្រេក​ទឹក​ខ្លាំង នោម​ញយ​នោះ កោសិកា​បេតារបស់​លំពែង បាន​រង​ការ​បំផ្លាញអស់​៩០%​បាត់​ទៅ​ហើយ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទទី​មួយ មាន​តែ​ប្រមាណ​មិន​ដល់​១០%​នៃ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ទេ។ ​ជាង​៩០% ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ ដែល​មាន​កើត​ច្រើន​លើ​មនុស្ស​ធំ មនុស្ស​ចាស់ និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។​ ដល់​ដំណាក់កាល​ណាមួយ​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទទីពីរ ក៏​ត្រូវ​ការ​ចាក់​អាំងស៊ូលីន​ដែរ។

កោសិកាបន្សាំ​ជា​សរីរាង្គ​អ្នក​ជំងឺ​ផ្ទាល់ ជាដំណោះស្រាយ​​ថ្មី សម្រាប់​វេជ្ជសាស្ត្រ?

អ្នក​វិទ្យាសាស្ត្រ​ចិន សាកល្បង​​បច្ចេកវិទ្យា​បន្សាំ​​​​កោសិកាដែល​បង្ហាត់ឱ្យ​ផលិត​អាំងស៊ុយលីន ក្នុង​បំណង​ប្រើ​ជា​មធ្យោបាយ​​ព្យាបាល​ជំងឺទឹក​នោម​ផ្អែម​គ្រប់​ប្រភេទ​ រាប់​ទាំង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយផង។ បច្ចេកវិទ្យាព្យាបាល​ជំងឺ​ទឹកនោម​ តាម​វិធី​​នេះ ​មិន​មែន​ថ្មី​ស្រឡាង ដែល​គ្មាន​នរណា​ស្គាល់​សោះ​ពី​មុន​ឡើយ។ តាម​ការពិត ការ​បន្សាំ​សរីរាង្គ​ជា​កោសិកា​បេតា​ បាន​​ក្លាយ​ជា​ការ​វិធី​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម តាំងពី​ឆ្នាំ​២០២២។ នៅ​ប្រទេស​បារាំង អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ជាច្រើន​សិប​នាក់​ហើយ​បាន​ទទួល​ការ​បន្សាំ​កោសិកា ​ផលិត​អាំងស៊ុយលីន តែ​កោសិកា​នោះ​បា​នមក​ពី​មនុស្ស​ផ្សេងនៅពេល​ស្លាប់​។ អ្នក​ជំងឺ​មាន​ច្រើន ឯ​អ្នក​ផ្តល់​មាន​តិច ទើប​ការ​ព្យាបាល​ដោយ​វិធី​បន្សាំ​កោសិកា​អាំងស៊ុយលីន​មាន​កំរិត។ ហើយ​ម្យ៉ាងទៀត អ្នក​ទទួល​កោសិកា​ពីមនុស្ស​ផ្សេង​ត្រូវ​ការ​ប្រើ​ថ្នាំជំនួយ​ការ​បន្ស៊ី​សរីរាង្គ​បន្សាំ​ កុំ​ឱ្យ​​សរីរាង្គកាយ​ខ្ជាក់​កោសិកា​បន្សាំ។

អ្នក​វិទ្យាសាស្ត្រ​គិត​និង​សង្ឃឹម​ថា ការ​ប្រើ​កោសិកា​បន្សាំ​ជា​របស់​សរីរាង្គ​អ្នក​ជំងឺ​ផ្ទាល់ អាច​បញ្ចៀស​ឧបសគ្គ​ចម្បង​ពីរ​នេះ​បាន។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​សម្មតិកម្ម​ខាង​លើ​នេះ​បាន ព្រោះ​ថា​ក្នុង​ករណី​អ្នក​ជំងឺ​ចិន​បាន​ទទួល​ការ​បន្សាំ​កោសិកា​បេតាផលិត​អាំងស៊ូលីន​ គាត់​ធ្លាប់​បន្សាំ​សរីរាង្គ​ថ្លើម​ដល់​ទៅពីរ​រួច​ហើយ ហើយ​កំពុងលេប​ឆ្នាំជំនួយ​ការ​បន្សាំ​នេះ​ស្រាប់​ ទើប​គ្រូពេទ្យ​ចិន​មិន​ត្រូវ​ការ​បន្ថែម​ថ្នាំ​សម្រាប់​ការ​បន្សាំ​ព្យាបាល​ជំងឺ​ទឹក​នោមផ្អែម។ ក្រុម​អ្នក​ស្រាវជ្រាវ​ចិន​បាន​ប្រកាស​​ព្យាបាល​​សាកល្បងដោយ​ប្រើ​វិធីសាស្ត្រ​ដដែល​នេះ​លើ​អ្នក​ជំងឺ​ ១០ ទៅ​២០​នាក់​ផ្សេង​ទៀត និង​បាន​សន្យា​ផ្តល់​លទ្ធផល​គួរ​ជា​ទី​សង្ឃឹម​ ក្នុង​ពេល​ឆាប់ៗ ចំពោះ​ករណី​​អ្នក​ជំងឺ​ពីរ​នាក់​ទៀត ដែល​បាន​ទទួល​ការ​ព្យាបាល​ដូច​គ្នា​បាន​ជិត​មួយ​ឆ្នាំដែរ​ហើយ។

នេះ​ជា​ក្តីសង្ឃឹម​ដ៏​ធំ ប៉ុន្តែ​គេ​ត្រូវរង់​ចាំ​ពីរ​បី​​ដំណាក់កាលទៀតសិន​ មុន​នឹង​អាច​ប្រកាស​អបអរ​​បច្ចេកទេស​ព្យាបាល​នេះ​បាន។ ដំណាក់​កាល​បន្ទាប់ ត្រូវ​ចាំ​មើល​លទ្ធផល​នៅ​៥​ឆ្នាំ​ខាង​មុខ ថាតើ​កោសិកា​បន្សំ​ពិត​ជា​នៅ​​បន្ត​ផលិត​អាំងស៊ូលីន​មែន ទើប​អាច​ចាត់ទុក​ថា​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ពិត​ប្រាកដ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីមួយ។ ទីពីរ ត្រូវ​ធានា​ថា​លទ្ធផល​នេះកើត​មាន​ដូច​គ្នា​នៅ​ពេល​ព្យាបាល​លើ​អ្នក​ជំងឺ​ផ្សេង​ទៀត ក្នុង​បរិមាណ​ដ៏​ច្រើន​នាក់ និង​ចុងក្រោយ​ត្រូវ​ អ្នក​ស្រាវជ្រាវ​ត្រូវ​ប្រាកដ​ថា​វិធី​ព្យាបាល​នេះ ធានា​សុវត្ថិភាពអ្នកជំងឺ​រយៈ​ពេល​យូរ​ ដោយ​មិន​ត្រូវ​ឱ្យ​កោសិកា​បន្សាំ​ចេះ​បំប្លែង​ខ្លួន​ខុស​ពី​ការ​បង្ហាត់​ពីដំបូង​ ដែល​រីករាលដាល​ក្នុង​ទម្រង់ បែប​​មហារីក​ដែល​ជា​តំណាង​​គ្រោះ​មហន្តរាយធ្ងន់ធ្ងរសម្រាប់​សុខភាព​ទៅ​វិញ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024年度英文爆火流行音乐51首︱热门歌曲推荐 by 1号风尘子

2024年度英文爆火流行音乐51首︱热门歌曲推荐

4 Listeners